កសិដ្ឋានចិញ្ចឹមជ្រូក

កសិករថា កម្សោយការអនុវត្តច្បាប់នាំឱ្យការនាំជ្រូកខុសច្បាប់ចូលមកកម្ពុជាបន្តកើតមាន

កសិករ​ចិញ្ចឹមជ្រូកបានលើកឡើងថា កម្សោយនៃការអនុវត្តច្បាប់ជាហេតុនាំឱ្យការនាំជ្រូករស់ខុសច្បាប់ចូលមកកម្ពុជាតាមច្រករបៀងជាប់ព្រំដែនវៀតណាម នៅតែបន្តកើតមានជាហូរហែ។​

ក្រសួង​កសិកម្ម​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ណែនាំ​អ្នកចិញ្ចឹម​ក្រពើ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើទៅអាជ្ញាធរមូលដ្ឋានត្រូវចុះពិនិត្យ វាយតម្លៃ ជួយណែនាំអ្នកចិញ្ចឹមក្រពើឱ្យមានប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យពួកគេបង្កើនការ​ប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធានា​បាននូវសុវត្ថិភាពទាំងអ្នកចិញ្ចឹម និងទេសចរ។

ដំណាំស្រូវរបស់ពលរដ្ឋនៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល រងការជន់លិចដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២២។

ដំណាំស្រូវ​ពលរដ្ឋ​រាប់រយ​ហិកតា​នៅ​ឃុំ​២​ក្នុង​ខេត្តកណ្ដាល​រង​ផល​ប៉ះពាល់​ដោយសារ​​ជំនន់​ទឹកភ្លៀង

ដំណាំស្រូវរបស់ប្រជាពលរដ្ឋរាប់រយហិកតា នៅឃុំសំពៅពូន និង​ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ត​កណ្ដាល បានរងការ​ខូចខាត​ដោយសារ​ជំនន់ទឹក​ភ្លៀង ដែលធ្វើឱ្យពលរដ្ឋកាន់តែរង​ប៉ះពាល់ធ្ងន់ធ្ងរដល់​ជីវភាព ស្របពេល​ទី​ផ្សារ​​ទិញ-លក់​ស្រូវនៅមានកម្រិត​ទាប។

រូបភាពកម្លាំងអធិការបឹងទន្លេសាប និងអាជ្ញាធរខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប ដែលត្រូវបានបង្ហោះក្នុងហ្វេសប៊ុកលោក សុខ ទូច។

រដ្ឋមន្ត្រីស្នើឱ្យយកឧបករណ៍ខុសច្បាប់ដែលបង្ក្រាបបានទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំទៅមន្ត្រីជំនាញឱ្យយកឧបករណ៍ឬសម្ភារដែលបង្ក្រាបបានមួយចំនួនទៅប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ដូចជាស្បៃមុង​ អាចយកទៅយកទៅធ្វើទ្រុងចិញ្ចឹមមាន់ និងជារនាំងបាំងសួនបន្លែ ក្រោយពីតុលាការបានជម្រះក្តីរួចរាល់។

កម្ពុជារកចំណូលពី​​​ការនាំ​ចេញជ័រ​និងឈើកៅស៊ូ​ជាង​៧៧​លាន​ដុល្លារ​រយៈពេល២ខែដើមឆ្នាំនេះ

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង ៧៧លានដុល្លារអាមេរិក ពីការនាំចេញជ័រនិងឈើកៅស៊ូ ​ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ។

ក្រសួង​ដាក់​លេខ​ទូរស័ព្ទ​ Hotline​ ៣​ខ្សែ​ឱ្យ​ពលរដ្ឋ​ជួយ​រាយការណ៍​ពី​បទល្មើស​នេសាទ​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ប្រកាស​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ (Hotline) ចំនួន ៣​ខ្សែ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​រាយការណ៍​អំពី​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​បឹងទន្លេសាប ក្រោយ​ពី​មាន​បទបញ្ជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កសិដ្ឋានចិញ្ចឹមជ្រូក

កសិករ​ស្នើ​រដ្ឋាភិបាល​ជួយ​សម្រួល​ថ្លៃ​វត្ថុធាតុដើម​ចិញ្ចឹមជ្រូក ដើម្បី​ឱ្យ​ពួកគេ​អាច​ប្រកួតប្រជែង​ជាមួយ​​ជ្រូក​នាំចូល

កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួនស្នើ​​​រដ្ឋាភិបាល​ជួយ​សម្រួល​ថ្លៃវត្ថុធាតុ​ដើម​ចិញ្ចឹម​ជ្រូក​ ដូចជា ពូជ ចំណី ថ្លៃទឹក និងភ្លើង ជាដើម ដើម្បី​ឱ្យពួកគេ​មាន​លទ្ធភាពចិញ្ចឹម និងអាចប្រកួតប្រជែងជាមួយ​តម្លៃជ្រូកនាំចូលពីក្រៅប្រទេសបាន។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

នាយក​រដ្ឋមន្ត្រី​ស្ដីបន្ទោស​ខ្លាំងៗ​និង​ណែនាំ​រដ្ឋមន្ត្រី​កសិកម្ម​ឱ្យចេះ​សហការ​ក្នុង​ការ​បំពេញ​ការងារ

ប្រមុខរដ្ឋាភិបាលបាន​ស្ដីបន្ទោសខ្លាំងៗទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ថាជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នផ្សេង ក្នុងនោះ លោកបានណែនាំ​ឱ្យរដ្ឋមន្ត្រីរូបនេះចេះ​សហការ ដោយ​ព្រមាន​ថា​ ការដករដ្ឋមន្ត្រីណាមួយចេញពីតំណែងត្រូវការពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ។

ទិន្នផលស្រូវស្រុកកោះធំ

ក្រសួង​កសិកម្ម៖​ តម្លៃ​ស្រូវ​នៅ​ឆ្នាំ២០២១​ ធ្លាក់ចុះ ដោយ​សារ​ការរាត​ត្បាត​ជំងឺ​កូវីដ-១៩​

ក្រសួង​កសិកម្ម​អះអាង​ថា តម្លៃស្រូវ​នៅ​ចន្លោះ​ឆ្នាំ​២០២១-២០២២ ធ្លាក់​ចុះ​ដោយ​សារ​តែ​ការ​រីករាលដាល​ជាសកល​នៃ​ជំងឺកូវីដ-១៩ ប៉ុន្តែ​ទិន្នផល​ស្រូវ​ដែល​កម្ពុជា​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ឆ្នាំ២០២១ កើន​ឡើង​ជាង​៦០​ភាគ​រយ បើ​ធៀប​ទៅ​ឆ្នាំ​២០២០​កន្លង​ទៅ។

ត្រីកាម៉ុង ឬត្រីប្លាធូ។

រដ្ឋបាល​ជលផល​មិន​អនុញ្ញាត​ឱ្យ​នេសាទ​ត្រីកាម៉ុង​នា​រដូវ​ពងកូន

រដ្ឋបាល​ជលផល ប្រាប់ទៅអ្នកនេសាទទាំងអស់ក្នុងតំបន់ឆ្នេរនៃខេត្តចំនួន៤នៅកម្ពុជា ឱ្យ​​ផ្អាកជា​បណ្ដោះអាសន្ន​នូវ​ការ​នេសាទ​ត្រី​កា​ម៉ុង​ ឬ​ត្រី​ប្លា​ធូ នា​រដូវ​ពង​កូន ដោយ​ចាប់ផ្ដើម​ពី​ពាក់កណ្ដាលខែមករា រហូត​ដល់ចុងខែមីនា ឆ្នាំ​២០២២។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ