
កម្មករ៤នាក់ត្រូវក្រសួងការងារហៅផ្សះផ្សា ខណៈ២នាក់ទៀតហៅសួរនាំ ក្រោយថៅកែរោងចក្រអ៊ីសក្រោនបញ្ឈប់ពីការងារ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានហៅកម្មករចំនួន៤នាក់ទៅជួបដើម្បីផ្សះផ្សាវិវាទការងារ ខណៈ២នាក់ទៀតត្រូវបានហៅទៅសួរនាំ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយថៅកែរោងចក្រ អ៊ីស្តក្រោន បញ្ឈប់ពួកគេពីការងារ។