
យ៉ាងហោចកូដករណាហ្គាវើលដ៍២នាក់សន្លប់និងមួយចំនួនរងរបួសស្រាល ក្រោយប៉ះទង្គិចជាមួយសមត្ថកិច្ច
តំណាងក្រុមកូដករអះអាងថា យ៉ាងហោចណាស់កូដករណាហ្គាវើលដ៍ចំនួន២នាក់ដួលសន្លប់ និងមួយចំនួនទៀតរងរបួសស្រាល ដោយសារប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ច និងកងសន្តិសុខខណ្ឌទួលគោករាប់សិបនាក់ ខណៈពួកគេនាំគ្នាដើរហែក្បួនពីក្រសួងការងារឆ្ពោះទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យពន្លឿនជួយដោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុន។