
គណបក្សខ្មែរស្រឡាញ់ជាតិប្រឈមនឹងការបាត់ឈ្មោះពីការបោះឆ្នោត ខណៈក្បាលម៉ាស៊ីនដឹកនាំបក្សមិនគ្រប់កូរ៉ុម
មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ បានឱ្យដឹងថា គណបក្សនេះកំពុងប្រឈមនឹងការបាត់ឈ្មោះពីការបោះឆ្នោតជាតិ នាពេលខាងមុខ ដោយសារខ្វះធនធាន និងរចនាសម្ពន្ធមិនស្របតាមលក្ខខណ្ឌច្បាប់ដែលតម្កល់នៅក្រសួងមហាផ្ទៃ ខណៈថ្នាក់ដឹកនាំចំនួន៧នាក់បានប្រកាសលាលែងពីបក្ស ទៅចុះចូលជាមួយគណបក្សកាន់អំណាច។