
រដ្ឋសភាកំពុងពិភាក្សាមុននឹងត្រូវឆ្លើយតបតាមសំណើសុំជួបពីតំណាងគណបក្ស GDP
នៅពេលនេះ តំណាងរដ្ឋសភាបញ្ជាក់ថា ខ្លួនកំពុងតែពិគ្រោះយោបល់គ្នានៅឡើយ អំពីសំណើសុំជួបពីតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលស្នើសុំជួបតំណាងស្ថាប័នរដ្ឋសភា ពិនិត្យទៅលើច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ខាងមុខនេះ។