លោក ប៉ាល់ កែប ដែលជាបេក្ខភាពចៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មកពីគណបក្សភ្លើងទៀន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ ចេញដីកាកោះហៅឱ្យចូលទៅបំភ្លឺនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក ពូកែប ស្ទឹងវែងខេត្តកោះកុង)

បេក្ខភាព​​ចៅ​សង្កាត់​​បក្ស​ភ្លើង​ទៀន​​ខេត្ត​កោះ​កុង​​ហៅ​​ការ​ប្តឹង​​ខ្លួន​​ជា​​សារ​គំរាម​​មិន​​ឱ្យ​​ធ្វើ​​នយោបាយ​​

បេក្ខភាពឈរឈ្មោះចៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មកពីគណបក្សភ្លើងទៀន បានអះអាងថា មេធាវីតំណាងឱ្យគណបក្សកាន់អំណាច បានប្តឹងរូបគាត់ គឺជារឿងនយោបាយ និងជាសារគំរាមមិនឱ្យលោកបន្តចូលរួមជីវភាពនយោបាយជាមួយបក្សក្រៅរដ្ឋាភិបាលមួយនេះបន្តទៀត។

រូបភាពកុមារា ពឹម ដារ៉ាន់ កំពុងស្ថិតនៅក្នុងការឃុំឃាំង ដែលត្រូវបានបង្ហោះលើផេកហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តពោធិ៍សាត់។

កូន​សកម្មជន​បក្សភ្លើងទៀន​នៅ​ខេត្តពោធិ៍សាត់​ត្រូវ​បាន​តុលាការ​ដោះលែង​ក្រោយ​ឃុំខ្លួន​ជិត១ខែ

សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ បាន​ដោះលែង​កូន​ប្រុស​សកម្មជន​គណបក្ស​ភ្លើង​ទៀនដែល​ជា​អនីតិជន​​ ​ឱ្យ​នៅ​​​ក្រៅ​ឃុំបណ្ដោះអាសន្ន ដោយ​​ដាក់ឱ្យ​​ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ​​​​ ក្រោយ​ពីជាប់​​​ពន្ធនា​គារ​ជិត១​ខែ ពាក់​ព័ន្ធនឹង​បទ​​ចោទថាបានប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ ខណៈឪពុករបស់ក្មេងប្រុស​រូប​នេះ​នៅ​​បន្ត​ឃុំខ្លួននៅឡើយ​។

មន្ត្រីជាន់ខ្ពស់តំណាងក្រសួងយុត្តិធម៌ ជួបពិភាក្សាជាមួយជាមួយលោក សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន នាទីស្តីការក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ស្នើ​ឱ្យ​ក្រសួងយុត្តិធម៌​ពន្យារ​នីតិវិធី​តុលាការ​លើ​សកម្មជន​ក្នុង​អំឡុង​ពេល​បោះឆ្នោត

គណបក្សភ្លើងទៀន បានស្នើ​ក្រសួងយុត្តិធម៌​អន្តរាគមន៍ទៅស្ថាប័នតុលាការពន្យារពេលការ​អនុវត្តនីតិវិធីតុលាការលើសកម្មជនរបស់ខ្លួននៅក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់​ ប៉ុន្តែមន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​ឆ្លើយតបថា ក្រសួងមិនអាចលូកដៃបានឡើយ។

សកម្មភាពលើកស្លាកគណបក្សភ្លើងទៀន ខេត្តពោធិ៍សាត់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ដាក់​ភស្តុតាង​ទៅ​ក្រសួងមហាផ្ទៃ​សុំ​កិច្ចអន្តរាគមន៍​លើ​ការ​ធ្វើទុក្ខ​ផ្នែក​នយោបាយ

គណបក្សភ្លើងទៀន បានដាក់ភស្តុតាងមួយចំនួន​ទៅ​ក្រសួង​មហា​ផ្ទៃ​​ ដោយ​​មាន​ភ្ជាប់​ទៅ​ជាមួយ​បញ្ជី​​​ឈ្មោះ​​​​​​​​​មន្ត្រីបក្ស​ផង ដើម្បីសុំកិច្ច​អន្តរាគមន៍ ក្រោយ​គណបក្សមួយនេះ​រក​ឃើញ​ថា អា​ជ្ញា​​​ធរ​នៅ​ថ្នាក់​​​​មូល​ដ្ឋាន​នៅបន្តគំរាម​កំហែងនិង​ធ្វើទុក្ខ​បុកម្នេញ​​ផ្នែក​នយោ​​បា​​យ នៅមុ​​​ន​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​រើស​​​ក្រុម​​​ប្រឹក្សា​ឃុំ-​​សង្កាត់ឈានចូលមកដល់។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។

បក្សភ្លើងទៀន​ប្រតិកម្ម​សារនយោបាយ​បក្សកាន់អំណាច​ដែល​ចោទថា​បក្សនេះ​នឹង​រលត់​មុន​ការបោះឆ្នោត​ឃុំ-សង្កាត់

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ប្រតិកម្មប្រឆាំងសារនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលលើកឡើងថា គណបក្សក្រៅរដ្ឋាភិបាលមួយនេះនឹងរលត់ពន្លឺទៅវិញនៅមុនការបោះឆ្នោតជ្រើស​​រើ​​ស​​​​​ក្រុមប្រឹក្សាឃុំ-សង្កាត់មកដល់​​ទៅទៀត។

ប្រធាន​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្តប៉ៃលិន​រក្សា​ជំហរ​ប្ដឹង​ជនបង្ក ខណៈ​សមត្ថកិច្ច​កោះហៅ​លោក​ទៅ​រំលត់​រឿងក្ដី

ប្រធានក្រុមការងារ​គណបក្សភ្លើងទៀន​ប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល បញ្ជាក់​​ជំហរ​​ថា ខ្លួន​នឹង​នៅ​​​បន្ត​ប្ដឹង​​​​អ្នក​​ព្យា​​​​​​​យាម​​ធ្វើ​​ឃា​ត​​លោក តាមរយៈការប្រើប្រាស់ទោចក្រយានយន្ត ឬម៉ូតូ ជា​​មធ្យោបាយ​​ក្នុងកា​​​រ​បង្ក​​ហេតុជាគ្រោះថ្នាក់ចរាចរណ៍​ ខ​​​ណៈ​​​​​​អ​​ធិ​​​​​​​​ការនគរ​បាល​ក្រុងកោះ​ហៅ​រូប​លោក​​ទៅដោះស្រាយ​​ដើម្បី​​រំលត់​​បណ្ដឹង​​នេះ។

រថយន្តសម្រាប់ឃោសនានិងប្រកាសផ្សេងៗរបស់សាលាសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ (

ក្រសួងមហាផ្ទៃ​ស្នើ​មន្ត្រី​រាជការ​ស៊ីវិល​ហាម​ប្រើប្រាស់​ធនធានរដ្ឋ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់

ក្រសួងមហាផ្ទៃ អំពាវនាវទៅមន្រ្តីរាជការស៊ីវិលហាមប្រើប្រាស់ធនធានរបស់រដ្ឋ រាប់ទាំងមធ្យោ​​បា​​យ​​​ដឹក​​​ជញ្ជូនផង ដើម្បីផល​​​ប្រ​​យោ​​ជ​ន៍ក្នុងហេតុផល​​​នយោបាយ នៅអំឡុងឃោស​​នាស្វែង​​​រក​សំ​​ឡេង​ឆ្នោត ហើយត្រូវរក្សាអព្យាក្រឹត្យភាពក្នុង​ដំណើរការបោះឆ្នោតជ្រើស​​រើស​ក្រុម​​ប្រឹក្សា​​​​ឃុំ-​​សង្កា​​​ត់​ដែល​នឹងប្រព្រឹត្តទៅនាពេលខាងមុខ​។

លោក សុន ឆ័យ និងមន្ត្រីតំណាងគណបក្សភ្លើងទៀន ចូលរួមកិច្ចប្រជុំ ស្ដីពីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។

បក្សភ្លើងទៀន​គ្រោង​ដាក់​លិខិត​ជាថ្មី​ទៅ​ក្រសួងមហាផ្ទៃ​ឱ្យជួយ​អន្តរាគមន៍​រឿង​ហិង្សា​នយោបាយ

មន្រ្តី​ជាន់ខ្ព​ស់​គណបក្សភ្លើងទៀន បញ្ជាក់ថា ខ្លួន​នឹងដាក់លិខិតជាថ្មីទៀត​​ទៅក្រសួង​​មហា​​ផ្ទៃ នៅដើមសប្ដាហ៍ក្រោយ​ ដើ​​ម្បី​​​​​​​​សុំ​​​​កិច្ចអន្តរាគមន៍​រឿងការធ្វើទុក្ខ​បុកម្នេញផ្នែកនយោបាយទៅ​លើ​អ្នក​គាំទ្រ​ ស​កម្ម​ជ​​​ន​​ន​​យោ​បាយ និងមន្រ្តីគណបក្សក្រៅរដ្ឋាភិបាលមួយនេះ។

ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្តប៉ៃលិន​ពន្យារពេល​ចូលឆ្លើយ​បំភ្លឺ​នៅ​តុលាការ

អតីតគ្រូពេទ្យ និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល បានដាក់ពាក្យស្នើសុំពន្យារពេលចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការខេត្តប៉ៃលិន នៅថ្ងៃពុធនេះ ទាក់ទងបណ្ដឹង «ញុះញង់ឱ្យមានការរើសអើង»។

សកម្មភាពលើកស្លាកគណបក្សភ្លើងទៀន ខេត្តពោធិ៍សាត់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

មេធាវី​ថា​ការ​ចាប់ខ្លួន​សកម្មជន​បក្សភ្លើងទៀន​ខេត្តពោធិ៍សាត់​បញ្ជូន​ទៅ​តុលាការ​ជា​ការ​គំរាម​ផ្នែកនយោបាយ

មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សភ្លើងទៀន និងកូនប្រុសដែលជាអនីតិជន ចាត់ទុកការចាប់​ខ្លួនកូនក្ដីបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ថា បានប្រើឧបករណ៍ឆក់ត្រីខុសច្បាប់កាលពីចុងសប្ដាហ៍មុន គឺជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ