មន្ត្រីមូលដ្ឋានរបស់គណបក្សភ្លើងទៀន ជជែកវែកញែកជាមួយមេឃុំក្រឡាញ់ ពាក់ព័ន្ធនឹងការលើកផ្លាកគណបក្សភ្លើងទៀន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។

គណបក្សភ្លើងទៀន​នៅ​ស្រុកក្រឡាញ់ ចោទ​មេឃុំ​បក្សកាន់អំណាច​ថា​រារាំង​ការលើកផ្លាក

តំណាងគណបក្សភ្លើងទៀនប្រចាំខេត្តសៀមរាប ចោទ​មេឃុំក្រឡាញ់​ មកពីគណបក្ស​​ប្រ​​​ជាជ​ន​កម្ពុជា ថា​បាន​បិទ​សិទ្ធិ​សេរី​​ភាព​គណបក្សក្រៅរដ្ឋាភិបាលមួយ​នេះ មិនឱ្យ​​លើក​​​ផ្លាក​​គណ​​បក្ស​​ក្បែ​រ​​ផ្លូវសាធារណៈ។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។

គណបក្សភ្លើងទៀន​ចោទ​អាជ្ញាធរ​រឿង​ចាប់​បេក្ខជន​របស់​ខ្លួន​២នាក់​ថា​ជា​ការ​គំរាម​ផ្នែក​នយោបាយ

គណបក្សភ្លើងទៀន ចាត់ទុកអាជ្ញាធរចាប់ខ្លួនបេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​​គណបក្សមួយនេះជាបន្តបន្ទាប់នៅខេត្តពោធិ៍សាត់ ជាការគំរាមកំហែងផ្នែកនយោបាយ មិនមែនរឿងក្លែងបន្លំ​ឯកសារដូចអាជ្ញាធរចោទប្រកាន់នោះទេ។

លោក ថាច់ សេដ្ឋា អនុប្រធានទី១ គណបក្សភ្លើងទៀន ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

បក្សភ្លើងទៀន​ចោទ​មេឃុំ​បក្សកាន់អំណាច​ពី​បទ​រារាំង​បេក្ខភាព​ដែល​ឈរឈ្មោះ​មេឃុំ​ចៅសង្កាត់

គណបក្សភ្លើងទៀន ចោទប្រកាន់អាជ្ញាធរនៅតាមមូលដ្ឋានមកពីគណបក្សប្រជាជនកម្ពុជានៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនថា នៅបន្តគំរាមកំហែងនិងបំភិតបំភ័យបេក្ខជនដែល​​ឈរឈ្មោះឱ្យគណបក្ស​​ក្រៅរដ្ឋាភិបាល​​មួយ​​នេះ​​ក្រោមរូបភាពផ្សេងៗ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

ចំនួន​ស្ត្រី​ចុះឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​មាន​ត្រឹម ៣១% ក្នុង​ចំណោម​បេក្ខភាព​ជាង​៨ម៉ឺននាក់

គណបក្សនយោបាយធំៗចំនួនពីរ ក្នុងការបោះឆ្នោតជ្រើស​​រើស​​​ក្រុម​​ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ ត្រូវបានមើលឃើញថាមានបេក្ខភាពជាស្ត្រីតែជាង២០ភាគរយប៉ុណ្ណោះ ដែលករណីនេះបង្ហាញឱ្យឃើញពីកង្វះចំនួនស្ត្រីសម្រាប់ផ្នែកនយោបាយនៅក្នុងប្រទេស។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

បក្សនយោបាយ​មួយចំនួន​ចោទ​អាជ្ញាធរ​ថា​គំរាមកំហែង​នៅ​ចំ​ថ្ងៃ​ដាក់​បញ្ជីបេក្ខភាព​មេឃុំចៅសង្កាត់

តំណាងគណបក្សនយោបាយមួយចំនួនដែលនៅក្រៅរដ្ឋាភិបាល បានចោទប្រកាន់អាជ្ញាធរ​​មូល​​ដ្ឋានមកពីគណបក្សកាន់អំណាចថា បានគំរាមកំហែងពួកគេនៅចំថ្ងៃនៃការដាក់បញ្ជីបេក្ខ​​ភាព​​មេឃុំ​-ចៅសង្កាត់ ក្នុងរូបភាពនិងហេតុផលផ្សេងៗ ខណៈមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជំរុញឱ្យបក្សនយោបាយដែលអះអាថាខ្លួនត្រូវរងភាពអយុត្តិធម៌ ប្ដឹងតវ៉ាប្រឆាំងការរុកកួន​​ផ្នែក​​ន​យោ​​បាយ​​​នេះ។

អាជ្ញាធរមូលដ្ឋានចុះសាកសួរសកម្មភាពលើកស្លាកគណបក្សភ្លើងទៀន សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

UPDATED៖ បក្សភ្លើងទៀន ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​គំរាមកំហែង​សកម្មជន​និង​បំផ្លាញ​ស្លាក​គណបក្ស

គណបក្សភ្លើងទៀន បានស្នើឱ្យរដ្ឋាភិបាលស្រាវជ្រាវនិងចាត់វិធានការច្បាប់ឱ្យម៉ឺងម៉ាត់លើជនដែលបំផ្លាញស្លាកសញ្ញាគណបក្ស ការប្រើហិង្សា និងគំរាមកំហែងមកលើសកម្មជនគណបក្សប្រឆាំងមួយនេះ ដើម្បីធានានូវបរិយាកាសនយោបាយដ៏ល្អប្រសើរមួយនាពេលខាងមុខ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប ថាបក្សនយោបាយអាចចុះបញ្ជីឈ្មោះបេក្ខជនដោយដៃនិងដោយកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាម២របៀបគឺ អាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះដោយដៃ ឬអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរបោះឆ្នោត។

ស្ត្រីម្នាក់ឈរនៅមុខអគារបាក់បែកដោយសារការវាយប្រហារពីសំណាក់រុស្ស៊ីលើអ៊ុយក្រែន។

គណបក្សភ្លើងទៀន ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​អ៊ុយក្រែន

គណបក្សភ្លើងទៀន បានប្រកាសថ្កោលទោសប្រទេសរុស្ស៊ីដែលបានឈ្លានពានទឹកដីនិងអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន ខណៈបណ្ដារដ្ឋនៅអាស៊ីមួយចំនួននិងអឺរ៉ុបបាន​ប្រកាសជួយដោយផ្ដល់អាវុធ រួមទាំងសម្ភារផ្សេងៗដល់អ៊ុយក្រែន។

អាជ្ញាធរមូលដ្ឋានចុះសាកសួរសកម្មភាពលើកស្លាកគណបក្សភ្លើងទៀន សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​ជន​ដែល​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស

គណបក្សភ្លើងទៀន បានស្នើឱ្យរដ្ឋាភិបាលស្រាវជ្រាវនិងចាត់វិធានការឱ្យម៉ឺងម៉ាត់លើជនដែលបំផ្លាញស្លាកសញ្ញាគណបក្ស និងគំរាមកំហែងមកលើសកម្មជនគណបក្សប្រឆាំងមួយនេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រី៖ អ្នកណា​ពូកែ​ទៅ​យក​កម្ពុជា​ក្រោម​ខ្លួនឯង លោក​ជួយ​ធ្វើ​ក្ដារមឈូស​និង​កប់សពឱ្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ្នកណាខ្លាំងពូកែទៅយកកម្ពុជាក្រោមខ្លួនឯងទៅ ហើយលោកនឹងជួយធ្វើក្ដារមឈូសនិងជួយកប់សពឱ្យ ដោយថា កម្ពុជាក្រោមមិនមែនបាត់បង់ក្នុងជំនាន់លោកដឹកនាំនោះទេ ពោលគឺបានបាត់បង់តាំងពីមុនឪពុក រួមទាំងរូបលោកមិនទាន់កើតមកម្ល៉េះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ