លោក សុន ឆ័យ

លោក សុន ឆ័យ សម្រេច​ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្សភ្លើងទៀន

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក សុន ឆ័យ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ​គណបក្សភ្លើងទៀន បន្ទាប់ពីលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ​កាលពីពេលកន្លងមក។

លោក ញឹក ប៊ុនឆៃ មើល​ឃើញ​គណបក្ស​ភ្លើងទៀន​មាន​អនាគត​ខ្លី

​អតី​ត​មេ​ទ័ព​ត​ស៊ូ​នៅ​ជា​យដែន​​ថៃ ​និ​ងជា​ប្រធា​ន​គណ​បក្ស​ខ្មែរ​រួប​រួ​មជា​តិ លោ​ក ​ញឹក​ ប៊ុ​នឆៃ​ បានលើ​ក​ឡើងថា​ ​«គណ​បក្សភ្លើ​ងទៀ​ន» ​ដែល​ទើ​បលេច​មុ​ខធ្វើ​សក​ម្មភា​ពនៅមូលដ្ឋា​ន​ ដើម្បី​ចូល​រួម​កា​របោះ​ឆ្នោតខា​ងមុ​ខ​ នឹ​ងមា​ន​អ​​នា​​គ​​ត​ខ្លី ​ប្រ​ឈម​នឹ​ង​ចំ​ណាត់​ការ​ផ្លូវ​ច្បា​ប់ ​ដោយ​សារ​​គណបក្ស​នេះមាន​ជា​ប់ពា​ក់​​ព័​​​ន្ធ​ទៅនឹ​ង​​​ស​​​ក​ម្ម​​ភា​​​​​​ព​លោ​ក​​​ សម​ រ​ង្ស៊ី នៅឯក្រៅ​ប្រ​ទេ​ស​។​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប ថា​មាន​គណបក្ស​ចំនួន​១១​បាន​ត្រៀម​ចុះឈ្មោះ​បេក្ខភាព​ចូលរួម​ការ​បោះឆ្នោត​ឃុំសង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់​ថា​ មាន​គណបក្ស​នយោបាយ​ចំនួន​១១​​​​​​​​​ហើយដែល​បាន​ត្រៀម​ចុះ​ឈ្មោះនិង​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ បម្រើ​ឱ្យការ​​បោះឆ្នោត​​​ជ្រើស​​រើស​​​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ សម្រាប់នីតិកាលទី៥ខាងមុខនេះ ខណៈកាលបរិច្ឆេទនៃការទទួលចុះ​ឈ្មោះ​​នៅ​សល់ពេល​ប្រមាណ១០ថ្ងៃទៀតប៉ុណ្ណោះ។

គណបក្ស​ភ្លើងទៀន ​ខេត្តកំពត​ បើកកិច្ចប្រជុំនៅការិយាល័យកណ្ដាលរបស់ខ្លួនជាមួយថ្នាក់ដឹកនាំតំណាងក្រុង-ស្រុក​ទាំង៩ទូទាំង​ខេត្ត​ ដើម្បី​បូកសរុប​របាយការណ៍​និង​រៀបចំ​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

គ.ជ.ប ទទួល​ស្គាល់​លិខិត​ផ្ទេរ​សិទ្ធិ​បក្សភ្លើងទៀន​ដែល​អនុញ្ញាត​ឱ្យ​តំណាង​នៅ​មូលដ្ឋាន​អាច​សម្រេច​ជំនួស​ប្រធាន​បក្ស​បាន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ ទទួលស្គាល់​លើ​លិខិត​ផ្ទេរ​សិទ្ធិ​របស់​គណ​​បក្ស​​​ភ្លើង​​​ទៀន ដែល​បើកផ្លូវឱ្យតំណាងគណបក្សនៅថ្នាក់ស្រុក-ខណ្ឌ និងឃុំ-សង្កាត់​ អាច​ប្រើ​ប្រាស់​​សិទ្ធិ​​ក្នុង​​​ការ​​​​​ចុះ​ហត្ថលេខាដាក់​​​​ឈ្មោះ​បេក្ខភាព​មេឃុំ​-ចៅសង្កាត់ និង​គណបក្ស​នយោបាយ​របស់​​​ខ្លួន​​​បាន​ ដោយមិនចាំបាច់ត្រូវឆ្លងយោបល់ពីប្រធានគណបក្ស។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​។

លោក ហ៊ុន សែន ប្ដេជ្ញា​​មិនឱ្យ​មាន​អ្នករបួស​ឬ​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​ខាងមុខ

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្ដេជ្ញាមិនឱ្យមានអំពើហិង្សា ជម្លោះ ឬមានអ្នករបួសនិងស្លាប់ ដោយសារការបោះឆ្នោតឆ្នាំ២០២២និង២០២៣ខាងមុខ ខណៈគណបក្សប្រឆាំងធំមួយត្រូវបានបាត់ចេញពីឆាកនយោបាយរួចទៅហើយនោះ។

លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងលោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា ក្នុងពិធីប្រកាសសុពលភាពជូនគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្តកំពង់ចាម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

លោក អ៊ូ ច័ន្ទរ័ត្ន នៅ​តែ​មាន​ជំនឿ​ពី​ការ​ចង​សម្ព័ន្ធ​គណបក្ស​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់

សហស្ថាបនិកនៃគណបក្សកែទម្រង់កម្ពុជា អះអាងពីភាពជឿជាក់ក្នុងការចងសម្ព័ន្ធគណបក្ស​​នយោ​បាយឱ្យស្ថិតនៅក្រោមឆ័ត្រតែមួយ ​ថានឹងអាចកើតឡើងនៅក្រោយការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គណបក្ស​នយោបាយ​ទាំង៦​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​គ.ជ.ប​ដែល​រក្សាទុក​ទម្រង់​១១០២

គណបក្សនយោបាយទាំង៦ ដែលតស៊ូមតិទាមទារឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតរក្សា​​ទុក​​ «ទម្រង់១១០២» នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានហៅការ​​សម្រេ​​ច​ចិត្ត​​របស់ គ.ជ.ប នៅពេល​នេះថា ជាដំណោះស្រាយមួយដ៏ល្អដែលអាចឈានទៅបញ្ចប់ការ​​ខ្វែង​​គំនិតគ្នាលើផ្នែកខ្លះនៃនីតិវិធីនិងបទបញ្ជានៃការបោះឆ្នោត។

លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងលោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា ក្នុងពិធីប្រកាសសុពលភាពជូនគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្តកំពង់ចាម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

គណបក្ស​ចំនួន​៦​មិនទាន់​ប្រាកដ​ក្នុង​ការ​សម្រេច​ចិត្ត​ចូលរួម​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២២

គណបក្សនយោបាយចំនួន៦ ដែលកំពុងតស៊ូមតិប្រឆាំង​ការ​​សម្រេចចិត្តរបស់គណៈកម្មាធិការជាតិ​​​​​​​​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដែលកែនីតិវិធីខ្លះនៃទម្រង់១១០២ កំពុង​ស្ទាក់​ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្តចូលរួម​​នៅ​​ក្នុងការ​​បោះ​​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែ​​មិថុនា​ខា​ង​​​​​មុខនេះ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

បក្សនយោបាយ​៦​ដាក់ញត្តិ​រួមគ្នា​បដិសេធ​ការ​បកស្រាយ​របស់ គ.ជ.ប. ពាក់ព័ន្ធ​ការ​កែ​នីតិវិធី​លើ​ទម្រង់​១១០២

គណបក្សនយោបាយចំនួន៦ បានដាក់ញត្តិរួមគ្នាដោយបដិសេធនូវការបកស្រាយរបស់គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) អំពីមូលហេតុនៃការកែប្រែនីតិវិធីដែលលុបបំបាត់ព័ត៌មានសំខាន់លើកំណត់ហេតុនៃការរាប់សន្លឹក​ឆ្នោត ឬ «ទម្រង់១១០២»។

អាជ្ញាធរមូលដ្ឋានចុះសាកសួរសកម្មភាពលើកស្លាកគណបក្សភ្លើងទៀន សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

លោក ស ខេង បញ្ជា​ទៅ​មន្ត្រី​ត្រូវ​ការពារ​សុវត្ថិភាព​គ្រប់​បក្សនយោបាយ​ឱ្យ​ស្មើគ្នា​ដោយ​គ្មាន​ការ​រារាំង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ ជា​ពិសេសម​ន្ត្រីន​គរបាលជាតិ​ទាំង​អស់ ត្រូវ​ការ​ពារ​សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលដល់គ្រប់សកម្មភាព​គណបក្សនយោបាយ​ទាំង​អស់ដែល​បានចុះបញ្ជីប្រកួតប្រជែង​ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ឱ្យបានស្មើភាពគ្នា​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ