![លោក សួន ច័ន្ទរស្មី ដែលបានខ្ចីលុយមីក្រូហិរញ្ញវត្ថុចំនួន ១៥,០០០ ដុល្លារ មុនពេលត្រូវបានបណ្ដេញចេញពីឧទ្យានបុរាណអង្គរ។ អ្នកស្រីកំពុងរៀបចំប្រព័ន្ធអណ្តូងនៅជុំវិញដីថ្មី ស្ថិតនៅតំបន់រុនតាឯក ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣។](https://www.vodkhmer.news/wp-content/uploads/2023/01/IMG_3054-2-scaled-1-500x313.jpeg)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានប្រើដីនៅតំបន់អង្គរជាទ្រព្យធានាអស់រយៈពេលជាច្រើនឆ្នាំ
កិច្ចសម្ភាសជាមួយប្រជាពលរដ្ឋក្នុងឧទ្យានបុរាណវិទ្យាអង្គរ និងទីតាំងថ្មីនៅរុនតាឯក បង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ដោយដាក់ដីរបស់ពួកគាត់នៅតំបន់អង្គរជាទ្រព្យធានាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកខ្លះបានប្រើប្រាស់ប្រាក់កម្ចី ដើម្បីសាងសង់ផ្ទះថ្មី ឬសង់ផ្ទះបន្ថែម។