កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

សមត្ថកិច្ច​បញ្ជូន​កូដករ​ណាហ្គាវើលដ៍​៣នាក់​ទៅ​តុលាការ​នៅព្រឹកនេះ

សមត្ថកិច្ចបញ្ជូនក្រុមកូដករបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់​ព័ន្ធ​​នឹង​​ការចោទ​ «រារាំង​ដល់​​ការ​​អនុវត្ត​​វិធាន​ការ​​ប្រយុទ្ធ​​នឹង​​ជំងឺ​កូវីដ-១៩» ​កាលពីចុងសប្ដាហ៍មុន។

ក្រុមអង្គការសង្គមស៊ីវិលពាក់ព័ន្ធសិទ្ធិមនុស្សនិងការងារ ដាក់ញត្តិនៅរដ្ឋសភាទាមទារដំណោះស្រាយវិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​រដ្ឋសភា និង​ក្រសួងមហាផ្ទៃ ជួយ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍

ក្រុមអង្គការសង្គមស៊ីវិល និងសហជីព​ដែលធ្វើការលើ​​​​ផ្នែក​សិទ្ធិការងារនិងសិទ្ធិមនុស្ស នៅថ្ងៃចន្ទសប្ដាហ៍នេះ ស្នើដល់ក្រសួងមហាផ្ទៃ និងរដ្ឋសភា ជួយ​អន្តរា​គម​ន៍​ដោះស្រាយបញ្ចប់​​វិវាទការងារនៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ខណៈក្រុមកូដកររងការព្រមាន​ពី​​​វិធានការ​ច្បាប់​​​​មិនឱ្យតវ៉ា ក្រោយរកឃើញពួកគេឆ្លងជំងឺកូវីដ-១៩។

ក្រុមកូដករណាហ្គាវើលដ៍អនុវត្តតាមការសេចក្ដីប្រកាសក្រសួងសុខាភិបាល ដោយពួកគេទៅធ្វើតេស្តកូវីដ-១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។

អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍ ក្រោយ​រកឃើញ​ឆ្លង​ជំងឺ​កូដ-១៩​បន្តបន្ទាប់

អាជ្ញាធរ​​រាជធានីភ្នំពេញ បានដាក់ចេញវិធានការមួយចំនួនទៅលើក្រុមកូដករណាហ្គាវើលដ៍ និងបាន​ព្រមាន​​​ចាត់វិធានការ​ច្បាប់​ទៅលើ​ពួកគេក្នុងករណីមិនអនុវត្តតាម ក្រោយពីក្រសួង​សុខាភិបាល​រកឃើញមានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ «អូមីក្រុង» ជាបន្តបន្ទាប់ក្នុងចំណោមកូដករ​​​ដែល​កំពុងធ្វើការតវ៉ា។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​សភា​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ណាហ្គាវើលដ៍

ក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិការងារ និងសិទ្ធិមនុស្ស ស្វែង​រក​អន្តរាគម​ន៍​ពី​តំណាងរាស្ត្រឱ្យជួយរកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយពីកូដករត្រូវបាន​ហាមតវ៉ា ក្រោមហេតុផលរកឃើញផ្ទុះជំងឺកូវីដ-១៩។

សកម្មភាពមន្ត្រីសុខាភិបាល និងកូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួន ដែលនឹងត្រូវបញ្ជូនទៅកន្លែងព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីធ្វើតេស្តសំណាកនៅបរិវេណមជ្ឈមណ្ឌលកម្សាន្តកោះពេជ្ររួច នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។ (Michael Dickison/VOD)

មន្ត្រី​ជំនាញ​រក​ឃើញ​កូដករ​ណា​ហ្គាវើលដ៍​ចំនួន​២៩​នាក់​បន្ថែម​ទៀត​ឆ្លង​កូវីដ-១៩​

មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានអះអាងថា កូដករចំនួន ២៩នាក់​ ត្រូវបានរកឃើញវិជ្ជមាន​មេរោគកូវីដ-១៩ បន្ទាប់ពីធ្វើតេស្តសំណាកលើកម្មករជាច្រើននាក់នៅថ្ងៃអាទិត្យនេះ​​។

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ប្រមូលផ្តុំគ្នាដើម្បីធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។ (Michael Dickison/VOD)

កូដករ​ណាហ្គាវើលដ៍​ចាត់ទុក​ការ​ប៉ុនប៉ង​ចាប់​កម្មករ​៤​នាក់​ទៀត​ជា​ការ​គំរាម​កំហែង​ឈប់​ឱ្យ​ពួកគេ​ជួប​ជុំ

ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចាត់ទុកការប៉ុនប៉ងចាប់ខ្លួនកម្មករចំនួន ៤នាក់បន្ថែមទៀត ជាការគំរាមកំហែងមិនឱ្យពួកគេបន្តជួបជុំគ្នាដោយអហិង្សា ដើម្បីទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារនោះឡើយ។

មន្ត្រីក្រសួងសុខាភិបាល ចុះយកសំណាកក្រុមកូដករណាហ្គាវើលដ៍ដល់កន្លែងតវ៉ា ក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពី ក្រសួងសុខាភិបាល តម្រូវឱ្យក្រុមកូដ​ករ​ទាំង​អស់យក​សំណាក​ដើម្បី​ធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងមជ្ឈ​មណ្ឌល​កោះ​ពេជ្រ។

សមត្ថកិច្ច​ស្វែង​រក​កូដករ​ណា​ហ្គាវើលដ៍​៤​នាក់​ទៀត​រឿង​រារាំង​ការ​អនុវត្ត​វិធានការ​សុខាភិបាល

សមត្ថកិច្ចរាជធានីភ្នំពេញបានអះអាងថា ពួកគេកំពុងតាមស្វែងរកកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៤នាក់បន្ថែមទៀត ដើម្បីចូលខ្លួនបំភ្លឺពាក់ព័ន្ធរឿងរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩​ ខណៈកូដករ៣នាក់ទៀតដែលត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញនៅមិនទាន់ត្រូវបានដោះលែងនៅឡើយ។

ទីតាំងធ្វើតេស្តរកមេរោគកូវីដ-១៩ ទៅលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍នៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងស្ថានភាពស្ងប់ស្ងាត់។ (ណាត សុភាព/VOD)

ការ​ធ្វើ​តេស្ត​រក​កូវីដ​-១៩​ ​លើ​កូដករ​ណា​ហ្គាវើលដ៍​មាន​ភាព​ស្ងប់​ស្ងាត់

ដំណើរការធ្វើតេស្តរករកកូវីដ-១៩ ​លើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ​នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃអាទិត្យនេះ ធ្វើឡើងក្នុងសភាពស្ងប់ស្ងាត់ ដោយសារមិនឃើញមានពួកគាត់មកធ្វើតេស្តនោះទេ ខណៈ​កម្មករខ្លះអះអាងថា អ្នកដែលត្រូវមកធ្វើតេស្តទំនងជាពួកគេជាប់រវល់ និងមានធុរៈផ្ទាល់ខ្លួន។

Update: ​សមត្ថកិច្ច​ដោះលែង​កូដករ​ណាហ្គាវើលដ៍​៣​នាក់​មក​វិញ ខណៈ​៣​នាក់​ទៀត​បន្ត​ឃុំ​ខ្លួន​

ប្រភព​ពី​មន្ត្រី​សហជីព​ឱ្យដឹង​ថា សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ដោះលែង​កូដករ​ណាហ្គាវើលដ៍​៣នាក់​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ​នៅយប់​ថ្ងៃទី៥ ខែកុម្ភៈនេះ ខណៈ​៣​នាក់​ទៀត​បានបន្ត​ឃុំខ្លួន​នៅស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បីសា​កសួរ​ពី​បទ «រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩»។

កូដករណាហ្គាវើលដ៍ ធ្វើកូដកម្មដោយអង្គុយធ្វើសមាធិ ដើម្បីទាមទារដំណោះស្រាយការងារ និងទាមទារដោះលែងតំណាងសហជីព ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

បុគ្គលិក​ណាហ្គា​ដែល​គ្មាន​វីរុសកូវីដ-១៩ រក្សា​សិទ្ធិ​សុំ​បន្ត​ធ្វើកូដកម្ម​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ

កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែល​កំពុង​ធ្វើ​កូដកម្ម បាន​ប្រកាស​រក្សា​គោលជំហរ​ថា នៅតែ​បន្តធ្វើ​កូដកម្ម​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ