កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) មកតាមដានមើលស្ថានភាពតវ៉ាដោយផ្ទាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

បុគ្គលិក​​ណា​ហ្គាវើលដ៍​បារម្ភ​ថា​ ​​អាជ្ញាធរ​អាច​នឹង​ប្រើ​ហិង្សា​ឡើង​វិញ​ក្រោយ​អ្នក​រាយការណ៍​​ពិសេស​UN​​ចេញ​ពី​កម្ពុជា​

បុគ្គលិកក្រុមហ៊ុនកាស៊ីណូ​ណាហ្គាវើលដ៍មួយរូប ដែលបានចូលរួមក្នុងសកម្មភាពតវ៉ានៅខាងក្រៅអគារកាស៊ីណូក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារម្សិលមិញ បានលើកឡើងថា សកម្មភាពតវ៉ាដោយសេរី និងមិនមានការរារាំងពីអាជ្ញាធរអាចនឹងមិនមានទៀតឡើយ បន្ទាប់ពីអ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ចាកចេញពីប្រទេសកម្ពុជា​។

នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសពាក់ព័ន្ធករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

បទ​សម្ភាសន៍​លោកស្រី ចក់ សុភាព៖ ជុំវិញ​ការ​ធ្វើ​កូដ​កម្ម​ណា​ហ្គាវើលដ៍ ខណៈ​អ្នក​រាយការណ៍​ពិសេស​UN ចុះ​អង្កេត​ផ្ទាល់

ការ​ធ្វើកូដកម្ម​ក្នុង​រយៈពេល​៤ថ្ងៃ​ចុង​ក្រោយ​របស់ បុគ្គលិក​ណាហ្គាវើលដ៍​ហាក់​ខុស​ប្លែក​ពី​សព្វមួយ​ដង​ដោយ​កូដករ អាច​ចូលទៅ​សម្តែងមតិដោយ​ផ្ទាល់​នៅមុខ​ អគារកាស៊ីណូណាហ្គាវើលដ៍ ដែល​ជា​រឿង​កម្រ​មួយ។

លោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ជួបសម្តែងការគួសម​ និងពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា

វិភាគ៖ តើ​បញ្ហា​ប្រជាធិបតេយ្យ​​នឹង​មាន​ការ​​​​កែ​​លម្អ​​​ទេ ក្រោយ​​វត្តមាន​អ្នក​រាយការណ៍​ពិសេស​​​ផ្នែក​​​​សិទ្ធិមនុស្ស​ UN ​មក​កម្ពុជា?

​ដំណើរ​មក​​បំពេ​ញ​​ទ​ស្សនកិ​ច្ចការងារ​​​​រប​ស់​អ្នក​រាយកា​រ​ណ៍ពិ​សេសអង្គ​ការ​ស​ហ​ប្រជា​ជា​​​តិ (UN)​​ លោ​​​ក វិ​ទិ​ត ​មុ​ន​តា​ប៊​ន ​មក​​កា​ន់ប្រ​ទេសក​ម្ពុ​ជា ​​រ​យៈ​ពេ​ល​ជា​ង​១​០​ថ្ងៃ ​ចំ​ពេលវិ​​​បត្តិ​ន​យោ​បាយ​​ ​និ​​​​ង​​សិទ្ធិ​មនុស្ស​នៅក​ម្ពុជា មិ​​នទាន់ត្រូ​​វបា​នស្ដារឡើងវិញ​នៅឡើ​យ​នោះ ​ប​​ង្កើតជា​កា​រចោ​ទសួ​រថា​តើ​​ក្រោ​យប​ញ្ច​​​ប់​​​​​​បេស​​ស​​​​ក​ម្ម​រ​​​ប​ស់​​​អ្នក​ជំ​​នា​​ញ​សិទ្ធិមនុ​ស្សអ​ន្ត​រ​ជាតិ​រូ​ប​នេះ​ ​បញ្ហា​ប្រជា​ធិប​តេយ្យ​នៅក​ម្ពុ​ជា​មា​ន​ការ​កែ​លម្អ​​ឬ​ទេ​?

កូដករជាស្ត្រីម្នាក់រងរបួសចំច្រមុះ ដោយសារប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

សង្គមស៊ីវិល​ជិត​៤០​ថ្កោលទោស​សកម្មភាព​ហិង្សា​របស់​អាជ្ញាធរ​លើ​កូដករ​ណាហ្គាវើលដ៍​ជាស្ត្រី

សង្គមស៊ីវិលជិត៤០ដែលកំពុងធ្វើការពាក់ព័ន្ធការលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី ថ្កោលទោសសកម្មភាពហិង្សារបស់អាជ្ញាធរលើកូដករណាហ្គាវើលដ៍ជាស្ត្រី ដោយទាមទារឱ្យរដ្ឋាភិបាលផ្ដន្ទាទោសតាមច្បាប់ទៅលើជនដែលប្រព្រឹត្តអំពើហិង្សាមកលើពួកគេ ដើម្បី«បញ្ឈប់អំពើហិង្សាលើស្ត្រី» និងជាគំរូសម្រាប់ការអនុវត្តច្បាប់នៅកម្ពុជា។

សង្គម​ស៊ីវិល​និង​សហជីព​ថា អាជ្ញាធរកំពុង​គាំទ្រ​ឱ្យ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូដករ​ណាហ្គា​វើលដ៍

សង្គមស៊ីវិលនិង​សហជីព លើកឡើងថា សាលារាជធានីភ្នំពេញ​កំពុងគាំទ្រ​ឱ្យអាជ្ញាធរ​ប្រើប្រាស់​អំពើហិង្សា​លើ​កូដករ​ណាហ្គាវើលដ៍ ទើប​ព្រមាន​ចាត់វិធាន​ការ​លើ​កូដករ​ជា​ស្ត្រីរងគ្រោះ ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្រើប្រាស់​អំពើ​ហិង្សា​បណ្ដាល​ឱ្យ​របួស​នោះ​។

កូដករ​ណាហ្គាវើលដ៍៣នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​រង​ហិង្សា​ពី​សមត្ថកិច្ច​ពេល​តវ៉ា​នៅក្បែរ​ក្រុមហ៊ុន​

កូដករណាហ្គាវើលដ៍អះអាងថា ស្ត្រីជាកូដករ ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ ពួកគេក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

កូដករណាហ្គាវើលដ៍បន្ត​ប្រមូល​ផ្ដុំគ្នា​ជា​ថ្មីទៀត​នៅ​ម្ដុំនា​គ​បាញ់​ទឹក ក្បែរ​ក្រុមហ៊ុន ដើម្បី​ទាមទារឱ្យរដ្ឋាភិបាលជំរុញ​ទៅក្រុមហ៊ុន​ពន្លឿនការ​ដោះស្រាយបញ្ចប់វិវាទការងារជូនពួកគេ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

សហជីព​ជាង​២០ ទាមទារ​ឱ្យ​ក្រសួងការងារ​បញ្ឈប់​ចំពោះ​ការ​លាបពណ៌​តំណាង​សហជីព​ពាក់ព័ន្ធ​វិវាទ​ណាហ្គាវើលដ៍

សហជីពវិស័យការងារចំនួន២៤ បានទាមទារក្រសួងការងារបញ្ឈប់ជាបន្ទាន់ចំពោះការលាបពណ៌ ការចោទប្រកាន់លើតំណាងសហជីពដែលបំពេញតួនាទីតាមវិជ្ជាជីវៈ និងបញ្ឈប់រាល់ទង្វើជ្រៀតជ្រែកពាក់ព័ន្ធវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ដោយថា ក្រសួងគួរ​​គិតរកដំណោះស្រាយ​លើករណីនេះ ដើម្បីស្ដារកិត្តិយសជាតិប្រសើរជាង។

ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ផ្ដល់បទសម្ភាន៍ពេលដាក់ញត្តិនៅក្រសួងការងារពាក់ព័ន្ធបញ្ហាកម្មកររោងចក្រមួយ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

មេដឹកនាំ​សហជីព​មួយរូប​រង​ការ​ចោទប្រកាន់​ពីបទ «បង្ខិតបង្ខំ» ក្នុង​ករណី​ណាហ្គាវើលដ៍

មេដឹកនាំសហជីពដ៏លេចធ្លោមួយរូបត្រូវបានក្រសួងការងារចេញលិខិតព្រមានទាក់ទងនឹងសកម្មភាពបង្ខិតបង្ខំបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបន្តការតវ៉ារបស់ពួកគេ ខណៈក្រសួងលើកឡើងថាក៏នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ក្នុងករណីដែលមេដឹកនាំសហជីពរូបនោះនៅតែបន្តសកម្មភាពល្មើសច្បាប់នេះផងដែរ។

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

របាយការណ៍ UN ថា​មិនសូវមាន​អ្នករាយការណ៍​ព័ត៌មាន​ជា​ស្រ្តី​នៅ​កម្ពុជា

អង្គការ​សហប្រជាជាតិ​ (UN) បាន​​លើកឡើង​នៅ​​ក្នុ​ង​​របាយ​ការណ៍​​ស្រាវ​ជ្រាវ​មួយ ដោយ​​កត់សម្គាល់​​​ពី​​សម្ពាធ​​តាម​​ប្រព័ន្ធ​យុត្តិធម៌​​ព្រហ្ម​ទណ្ឌ និង​ការ​យាយី​លើ​ស្ត្រីថា «ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជាកំពុងស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់»។

កូដករណាហ្គាវើលដ៍បន្ត​ប្រមូល​ផ្ដុំគ្នា​ជា​ថ្មីទៀត​នៅ​ម្ដុំនា​គ​បាញ់​ទឹក ក្បែរ​ក្រុមហ៊ុន ដើម្បី​ទាមទារឱ្យរដ្ឋាភិបាលជំរុញ​ទៅក្រុមហ៊ុន​ពន្លឿនការ​ដោះស្រាយបញ្ចប់វិវាទការងារជូនពួកគេ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ជាថ្មីទៀត ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​គោរព​លក្ខខណ្ឌ​ការងារ

កូដករណាហ្គាវើលដ៍មួយចំនួន នៅថ្ងៃព្រហស្បតិ៍នេះ បន្ត​ប្រមូល​ផ្ដុំគ្នា​ជា​ថ្មីទៀត​នៅ​ម្ដុំនា​គ​បាញ់​ទឹក ក្បែរ​ក្រុមហ៊ុន ដើម្បី​ទាមទារឱ្យរដ្ឋាភិបាលជំរុញ​ទៅក្រុមហ៊ុន​ពន្លឿនការ​ដោះស្រាយបញ្ចប់វិវាទការងារជូនពួកគេ ខណៈជម្លោះនេះ​បានអូសបន្លាយពេលជាងមួយឆ្នាំមកហើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ