កូដករ​ណាហ្គាវើលដ៍ប្រមាណ៣០នាក់បាន​នាំគ្នាទៅ​ប្រមូលផ្តុំនៅមុខ​សាលា​ដំបូងរាជធានីភ្នំពេញ ដោយ​ពួកគេ​​បាន​​កាន់​បដា​ដែលមានខ្លឹមសារ​​ថា «ខ្ញុំមកធ្វើជាសាក្សី» ក្នុងគោល​បំណង​លើក​ទឹក​ចិត្ត និងគាំទ្រដល់​សមា​ជិក​របស់​ខ្លួនដែល​ចូលទៅ​បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបណ្ដឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

កូដករ​ណាហ្គាវើលដ៍​ម្នាក់​ទៀត​នឹង​ចូលបំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​បទចោទ​ចំនួន​៣​របស់​ក្រុមហ៊ុន

កូដករណាហ្គាជាស្ត្រីម្នាក់ទៀត​​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅជាលើ​ក​ទី២​របស់​តុលាការ នៅរសៀល​​​​​ថ្ងៃទី១៥ ខែ​វិច្ឆិកានេះ ​ពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួន៣ ដែលក្រុមហ៊ុនល្បែងមួយនេះបានប្ដឹង​រូប​គាត់។

កូដករ​ណាហ្គាវើលដ៍ប្រមាណ៣០នាក់បាន​នាំគ្នាទៅ​ប្រមូលផ្តុំនៅមុខ​សាលា​ដំបូងរាជធានីភ្នំពេញ ដោយ​ពួកគេ​​បាន​​កាន់​បដា​ដែលមានខ្លឹមសារ​​ថា «ខ្ញុំមកធ្វើជាសាក្សី» ក្នុងគោល​បំណង​លើក​ទឹក​ចិត្ត និងគាំទ្រដល់​សមា​ជិក​របស់​ខ្លួនដែល​ចូលទៅ​បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបណ្ដឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

កូដករណាហ្គា២នាក់ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបណ្ដឹងរបស់ក្រុមហ៊ុន

កូដករណាហ្គាវើលដ៍ ២នាក់ បានចូលបំភ្លឺរួចរាល់នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ ប៉ុន្តែ​នីតិវិធីរបស់តុលាការ​​បន្ត​យ៉ាង​ណាទៀត​​នោះ​ ទាំង​មេធាវីការពារក្ដី និងកូដករ នៅមិនទាន់​ដឹង​នៅឡើយទេ ដោយ​ត្រូវរង់ចាំកូដករ​​ផ្សេង​ទៀតចូលឆ្លើយបំភ្លឺជាបន្តបន្ទាប់នាពេលខាងមុខទៀតសិន។

កូដករណាហ្គាវើលដ៍អំពាវនាវដល់ប្រទេសសមាជិកអាស៊ានជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយវិវាទការងារ

កូដករណាហ្គាវើលដ៍ នៅថ្ងៃសុក្រនេះ បានអំពាវនាវដល់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមា​ជិក​​អាស៊ាន ជួយ​ជំរុ​ញ​ទៅ​រដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនល្បែងមួយ​​នេះ និង​​គោរពសិទ្ធិបញ្ចេញមតិ សិទ្ធិ​មនុស្ស ព្រមទាំង​បញ្ឈប់ការប្រើប្រាស់អំពើហិង្សា​។

កូដករណាហ្គាវើលដ៍បន្តតវ៉ាទាមទារដំណោះស្រាយការងារ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

កូដករ​ម្នាក់​ទៀត​ស្នើ​សុំ​ពន្យារពេល​ចូលបំភ្លឺ​នៅ​តុលាការ ក្រោម​បណ្ដឹង​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍

កូដករម្នាក់​ទៀតបានស្នើសុំពន្យា​រពេល​ចូល​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​ករ​ណី​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្ដឹង ក្រោយវិវាទ​ការ​ងារ​​នៅ​​​ក្រុម​​ហ៊ុន​ល្បែង​មួយ​​​នេះ​​បានអូសបន្លាយ​ជិត​​១ឆ្នាំ​ ដោយ​ពុំទាន់មាន​​ដំណោះ​ស្រាយ។

កូដករណាហ្គាវើលដ៍បន្តតវ៉ាទាមទារដំណោះស្រាយការងារ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

សហជីព​មួយ​ថា​ការ​យក​ប្រព័ន្ធ​តុលាការ​ដាក់បន្ទុក​លើ​កូដករ​ណាហ្គា គ្រាន់​តែ​ជា​លេស​ជំនួស​ឱ្យ​ការ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចាត់ទុកការបញ្ជូនដីកាកោះហៅកូដករឱ្យ​ចូល​បំភ្លឺជា​បន្ត​បន្ទាប់ ថា​ជា​លេសរបស់​ថៅកែក្រុមហ៊ុនណាហ្គា ក្នុងការប្រើប្រាស់ប្រព័ន្ធតុលាការដាក់បន្ទុកលើកម្មកររងគ្រោះ ជំនួសឱ្យការផ្តល់យុត្តិធម៌ដល់ពួកគេ​ ហើយថា​ការប្ដឹងផ្ដល់នោះទៀត​សោត បង្ហាញ​ពី​ការ​​រំលោភសិទ្ធិការ​ងារនៅកម្ពុជា​មាន​គ្រប់​ទម្រង់។

កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

កូដករ​ម្នាក់ទៀត​ត្រូវ​តុលាការ​កោះហៅ ករណី​ក្រុមហ៊ុន​ណាហ្គា​ប្ដឹង​ពី​បទ «រំលោភលើលំនៅឋាន»

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅកូដករម្នាក់ទៀត​​ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៨ ខែតុលា ពាក់​ព័ន្ធ​​ប​ទ ​«រំលោភ​លើ​​លំនៅ​ឋាន​» តាមបណ្ដឹងក្រុមហ៊ុនណាហ្គាវើលដ៍ ប៉ុន្តែកូដកររូបនោះបាន​​​ដាក់​​លិខិ​ត​ស្នើសុំ​​ពន្យារពេល​ចូល​ឆ្លើយបំភ្លឺ ដោយថា គាត់ទើបតែទទួលបានដីកាកោះនៅយប់ថ្ងៃទី១៨ ខែតុលា។

កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

កូដករ​ម្នាក់​ទៀត​ត្រូវបាន​តុលាការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ ក្រោម​បណ្ដឹង​របស់​ក្រុមហ៊ុន​ណាហ្គា

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅកូដករម្នាក់ទៀត​​ឱ្យចូលបំភ្លឺពាក់ព័ន្ធ​​ប​ទ ​«រំលោភ​លើ​​លំនៅ​ឋាន​» តាមបណ្ដឹងក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃពុធនេះ ប៉ុន្តែកូដកររូបនោះបាន​ដាក់​​លិខិ​ត​ស្នើសុំ​​ពន្យារពេល​ចូល​ឆ្លើយបំភ្លឺ ដោយថា គាត់ទើបតែទទួលបានដីកាកោះ និងត្រូវការរក​ពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិនៅតុលាការ។

កូដករ​ណាហ្គា​ធ្វើ​ពិធីកាន់ទុក្ខ​ក្រសួង​និង​ស្ថាប័ន​ចំនួន៦​ដែល​ពួកគេ​ចោទថា​អសមត្ថភាព​ដោះស្រាយ​វិវាទ​ការងារ

ក្រុម​កូដ​ករ​ណាហ្គាវើលដ៍​ជិត១០០នាក់ នៅថ្ងៃសុក្រនេះ បាននាំគ្នាធ្វើពិធីកាន់ទុក្ខរដ្ឋសភា និងក្រសួង​សរុប៦ស្ថាប័​ន ដោយពួកគេ​ថា ស្ថាប័នទាំ​ង​នេះអសមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយវិវាទការងារជូនពួកគេ។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលជួបលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ឯកអគ្គរាជទូត​អូស្ត្រាលី លើក​យក​បញ្ហា​រសើប​មួយ​ចំនួន​នៅ​កម្ពុជា​ទៅ​ជជែក​ជាមួយ​លោក ស ខេង

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អះអាងថា លោកបានលើកយកបញ្ហាមួយចំនួននៅកម្ពុជា ដូចជា បញ្ហាជួញដូរមនុស្ស គ្រឿង​ញៀន ការ​លាងលុយកខ្វក់ វិវាទការងារ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ការបោះ​ឆ្នោតឆ្នាំ២០២៣ រួមទាំងសំណុំរឿងលោក​ កឹម សុខា និងលោក សុន ឆ័យ ជាដើម ទៅ​​ជជែក​ជាមួយ​រដ្ឋមន្ត្រីក្រសួង​​មហា​ផ្ទៃ លោក ស ខេង។

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) មកតាមដានមើលស្ថានភាពតវ៉ាដោយផ្ទាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

មន្ត្រី​ទទួលស្គាល់ថា ​​វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍ មិនមែនជារឿងតូចតាច​

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការ​ងារ ទទួលស្គាល់ថា ការអូសបន្លាយវិវាទការងារនៅក្រុមហ៊ុន​​ណាហ្គាវើលដ៍​ ជារឿង​ធំដុំ ដែល​ពិត​ជា​បាន​ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ប៉ុន្តែក្រសួងអាចត្រឹមដើរតួជាអ្នកផ្សះផ្សាវិវាទ និង​គ្មាន​សិទ្ធិ​ដាក់​សម្ពាធ​បង្ខំ​​​ភាគីណាមួយឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ