បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។

ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​មក​​ទស្សន​កិច្ច​នៅ​កម្ពុជា

ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ​ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា​ និងឡាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា ខណៈកម្ពុជាដែលជាប្រធានអាស៊ានផងនោះ ​នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទឹកដីប្រទេសមហាអំណាចមួយនេះនៅសប្តាហ៍ទី២ ក្នុងខែឧសភា។

ស្ថានីយ​​តាមដាន​កម្រិត​ទឹកទន្លេមេគង្គថ្មីមួយទៀតនៅក្បែរព្រំដែនឡាវ ត្រូវ​​បាន​សម្ពោធដាក់ឱ្យ​ប្រើប្រាស់

គណៈកម្មការទន្លេមេគង្គ បានសម្ពោធដាក់ឱ្យ​​ប្រើប្រាស់​ស្ថានីយ​តាម​ដានកម្រិត​ទឹក​ទន្លេ​មេគង្គ​ទី១ ស្ថិតនៅផ្នែ​ក​ខាង​លើអា​ង​ទន្លេ​មេគង្គក្រោម ដែលជាផ្នែកមួយ​កាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ​​​ស​ម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍រាប់លាននាក់ ​​នៅផ្នែកខាងក្រោមទន្លេ ខណៈ​​អាយុ​ជីវិត និង​ជីវភាពរបស់ពួកគេ​​ ងាយ​​រង​ឥទ្ធិពលបំផុតពីរំហូរទឹកភ្លាមៗ និង​ដោយ​​មិន​រំពឹង​ទុក។

រូបតំណាង

អត្ថបទទស្សនៈ៖ កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តមានសារៈសំខាន់ ខណៈកម្រិតដីសណ្ដទន្លេមេគង្គស្រុតចុះ

ការកើនឡើងនៃកម្រិតទឹកសមុទ្រ ការ​សឹករិចរិល​ដីយ៉ាង​ឆាប់​រហ័ស​ និងការថយចុះនៃការផ្គត់ផ្គង់ដីល្បាប់កំពុងតែធ្វើឱ្យប៉ះពាល់ដល់ទន្លេមេគង្គ។

ទូក​នេសាទ​បើក​កាត់​ផ្នែក​មួយ​នៃ​ទន្លេ​មេគង្គ​​ នៅ​ភូមិ​កំពង់ក្បឿង ក្នុង​ខេត្ត​ក្រចេះ។

អត្ថបទ​ទស្សនៈ​៖ ទន្លេមេគង្គ​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ទឹក

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋជាសមាជិកអាស៊ានបានអនុម័តសេចក្ដីប្រកាសទីមួយ ស្ដីពីការពង្រឹងការសម្របខ្លួនទៅនឹងគ្រោះរាំងស្ងួត (Strengthening of Adaptation to Drought)។ សេចក្ដីប្រកាសនេះបានអំពាវនាវឱ្យមានសកម្មភាពដ៏ច្រើន ក្នុងគោលបំណងពង្រឹងសមត្ថភាពការសម្របខ្លួន និងកាត់បន្ថយគ្រោះរាំងស្ងួតនៅក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់វិធីសាស្រ្ត យុទ្ធសាស្ត្រយូរអង្វែងបន្ថែមទៀតឆ្ពោះទៅរកការគ្រប់គ្រងគ្រោះរាំងស្ងួត។

របាយការណ៍​ថ្មី​មួយ​អំពាវនាវ​ឱ្យ​មាន​វិធានការ​គាំពារ​ផ្លូវទឹក​សំខាន់​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍

របាយការណ៍ថ្មីមួយរបស់​គណៈកម្មការទន្លេមេគង្គ បាន​អំពាវនាវឱ្យមាន «ការ​ទូតទឹក» ជា​បន្ទាន់ ដើម្បី​​គាំពារ​ទន្លេ​ធំ​ជាង​គេបំ​ផុត​របស់​អាស៊ី​អាគ្នេយ៍ ខណៈ​ទន្លេ​​មេគង្គ​ដែល​​ទ្រទ្រង់​អាយុ​ជីវិត​​ប្រជាជនរាប់លាននាក់​ បាន​​រង​​ផល​​ប៉ះពាល់ខ្លាំងពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុ។

ពលរដ្ឋ​បារម្ភ​ពី​លំហូរទឹក​ទន្លេមេគង្គ​ធ្លាក់ចុះ ខណៈ​របាយការណ៍​បង្ហាញ​ថា​មាន​ការ​ធ្លាក់​ចុះ​៣ឆ្នាំ​ជាប់ៗ​គ្នា

​ប្រជាសហគមន៍មូលដ្ឋាន និយាយ​ថា លំហូរ​ទឹក​ទន្លេ​មេគង្គ​ពិត​ជា​មាន​ការធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ដល់​មុខ​របរ​​របស់​ពួកគាត់​ទាំងផ្នែក​កសិកម្មនិងការ​នេសាទ ស្រប​ពេល​របាយការណ៍​​របស់​​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ (MCR) ​បាន​លើកឡើង​ពី​លំហូរទឹកទន្លេធ្លាក់ចុះទាប​រយៈពេល៣ឆ្នាំជាប់ៗ​គ្នា​ ដែល​ជំរុញឱ្យ​ប្រទេស​​នៅតា​ម​ដង​ទន្លេមេគង្គទាំងអស់ត្រូវចេញវិធានការដោះស្រាយជាបន្ទាន់​។

ទិដ្ឋភាពថតពីលំហអាកាសនៅក្នុងតំបន់កោះនរា នៃរាជធានីភ្នំពេញ។

កោះរបស់អ្នកមាន៖ ប្រជា​ពលរដ្ឋ​លើកឡើង​ពី​ផល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​កោះនរា

គម្រោងរបស់ Vue Aston មិនមែនជាគម្រោងតែមួយគត់នៅ​ក្នុងការអភិវឌ្ឍនេះ​នោះ​ទេ។ គម្រោងកោះនរា ទំហំ១២៥​ហិកតា គ្រប់គ្រងដោយក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ក៏គ្រោងនឹងដាក់ទឹកប្រាក់វិនិយោគចំនួន២,៥ពាន់លានដុល្លារអាមេរិក ដើម្បីប្រែក្លាយចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេបាសាក់នេះផងដែរ។ ការអភិវឌ្ឍដើម្បី​ពង្រីកទំហំកោះធម្មជាតិតូចមួយដែលស្រដៀងទៅនឹងកោះពេជ្រ ដោយក្រុមហ៊ុន OCIC នេះ ត្រូវបានរំពឹងថា នឹងប្រែក្លាយរូបភាពនៃតំបន់ក្នុងខណ្ឌច្បារអំពៅ។

វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ជាគម្រោង«ខ្សែក្រវ៉ាត់និងផ្លូវ»របស់ប្រទេសចិន ស្ថិតនៅភាគឦសានប្រទេសកម្ពុជា។

សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​មិន​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ​កម្ពុជា

សង្គមស៊ីវិលចំនួន១០ សាទរចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា​ដែលអះអាងថា «មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ» ដើម្បីជាចំណែកដោះស្រាយកាត់បន្ថយផលប៉ះពាល់​ជាអវិជ្ជមាន ​​និង​រក្សា​បាននូវ​និរន្តរភាពប្រព័ន្ធអេកូឡូស៊ីនៅ​ទន្លេមេគង្គ ព្រមទាំង​ជាការ​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

អ្នកការពារ​ព្រៃ​តំបន់​«រ៉ាម​សារ» ក្នុង​ខេត្ត​ស្ទឹងត្រែង​ម្នាក់ បើកទូក​កាត់​ព្រៃលិចទឹក​ទន្លេមេគង្គ នា​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

MRC៖ ធនធាន​ធម្មជាតិ​និង​ជីវចម្រុះ​នៅ​អាង​ទន្លេ​មេគង្គ​កំពុង​រង​ការ​គំរាម​កំហែង

គណៈ​កម្មការ​ទន្លេ​មេ​គង្គ (Mekong River Commission MRC)​ អះអាងថា ធនធានធម្មជាតិនិងជីវចម្រុះនៅក្នុងអាងទន្លេមេគង្គ កំពុងរងការគំរាមកំហែង​ដោយសារការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របពេលដែលបម្រែបម្រួលនៃប្រព័ន្ធ​អេកូឡូស៊ីក្នុងអាងនេះកំពុងជះឥទ្ធិពលលើស្ថានភាពសង្គម។

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ។ (china-embassy.org)

អត្ថបទ​ទស្សនៈ៖​ សារៈ​សំខាន់​នៃ​ទន្លេ​មេគង្គ​ និង​ការ​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​របស់​អាមេរិក​និង​ចិន

នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទន្លេមេគង្គដែលគ្របដណ្ដប់លើប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម បានក្លាយជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់មហាអំណាចធំៗ ដោយសារកត្តាសេដ្ឋកិច្ច និងកត្តាភូមិសាស្ត្រនយោបាយ។ អ្វីដែលលេចធ្លោជាងគេនោះ គឺសារៈសំខាន់នៃការរីកចម្រើនរបស់តំបន់នេះនៅក្នុងផ្លូវពាណិជ្ជកម្មពិភពលោក ដែលជាទីតាំងភូមិសាស្ត្រនៅជិតចំណុចក្តៅ (ដូចជា សមុទ្រចិនខាងត្បូង និង ច្រកម៉ាឡាកា) និងវត្តមានសេដ្ឋកិច្ច ការទូត យោធារបស់ចិននៅក្នុងតំបន់ កំពុងកើនឡើង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ