ពលរដ្ឋស្នើអាជ្ញាធរចាត់វិធានការលើបុគ្គលដែលទន្ទ្រានដីនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ
ប្រជាសហគមន៍ការពារព្រៃឈើ ស្នើស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តមណ្ឌលគិរី ចាត់វិធានការច្បាប់ទៅលើបុគ្គលដែលទៅទន្ទ្រានយកដីនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ធ្វើជាកម្មសិទ្ធិ ខណៈពួកគេអះអាងថា បទល្មើសព្រៃឈើ និងការទន្ទ្រានយកដីដើម្បីធ្វើចម្ការនៅតំបន់ការពារមួយនេះ នៅតែបន្តកើតមាន។