ជនជាតិភាគតិចនៅខេត្តព្រះវិហារ ទទូចឱ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ ក្រោយរកឃើញបទល្មើសកាប់ឈើជាថ្មីទៀត
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅតែទទូចស្នើដល់មន្ត្រីបរិស្ថានពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត ក្រោយពួកគេរកឃើញបទល្មើសកាប់បំផ្លាញឈើប្រណិតៗជាបន្តបន្ទាប់ ក្នុងតំបន់ការពារព្រៃព្រះរការ។