ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

លោកស្រី ផេឡូស៊ី៖ អាមេរិក​ចង់​ឱ្យ​តៃវ៉ាន់​មាន​សេរីភាព​និង​សុខ​សុវត្ថិភាព​ជានិរន្តរ៍

ប្រធាន​​រដ្ឋសភា​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានលើកឡើងនៅថ្ងៃពុធនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ខ្លួនមកកាន់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថាអាមេរិកពិតជាចង់ឱ្យដែនកោះមួយនេះមានសេរីភាពប្រកបដោយសុខសុវត្ថិភាពជានិរន្តរ៍។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

ប្រធានាធិបតី​តៃវ៉ាន់​អរគុណ​លោកស្រី ផេឡូស៊ី សម្រាប់​ការ​គាំទ្រ ដោយថា​ដែនកោះ​មួយ​នេះ​នឹង​មិន​ចុះញ៉មឡើយ

ប្រធានាធិបតីតៃវ៉ាន់​ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) នៅថ្ងៃពុធនេះ បានថ្លែងអំណរគុណដល់ប្រធាន​​រដ្ឋសភា​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) សម្រាប់សកម្មភាពជាក់ស្ដែងរបស់លោកស្រី ក្នុងការបង្ហាញការគាំទ្រតៃវ៉ាន់ក្នុងគ្រាដ៏សំខាន់​នេះ ខណៈ​លោកស្រី​ថា កោះមួយនេះនឹងមិនចុះញ៉មដោយការគំរាមកំហែងផ្នែកយោធាណាមួយឡើយ។

ប្រធានសភាអាមេរិក Nancy Pelosi ធ្វើកាយវិការលើកមេដៃមួយ នៅពេលលោកស្រីចាកចេញពីសភា ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

លោកស្រី ផេឡូស៊ី បាន​ទៅ​ដល់​សភាតៃវ៉ាន់​ហើយ​នៅព្រឹកនេះ

ប្រធាន​រដ្ឋសភា​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើដំណើរទៅដល់សភារបស់តៃវ៉ាន់ហើយនៅព្រឹកថ្ងៃពុធនេះ ខណៈលោកស្រីនឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់​ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ក៏ដូចជាសកម្មជនសិទ្ធិមនុស្សនានា ក្នុងអំឡុងទស្សនកិច្ចមកកាន់កោះ​មួយនេះផងដែរ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ចាប់ផ្ដើម​នៅ​កម្ពុជា​ក្នុង​បរិបទ​នយោបាយ​តានតឹង​ខ្លាំង​រវាង​អាមេរិក​និង​ចិន

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត បានចាប់ផ្ដើមហើយនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា​នេះ ដោយ​មាន​ការចូល​រួម​ថ្លែង​ស្វាគមន៍ និង​បើក​កិច្ចប្រជុំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

​លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធាន​រដ្ឋសភា​​សហរដ្ឋ​អាមេរិក។

ប្រធាន​សភា​អាមេរិក លោកស្រី ផេឡូស៊ី រំពឹង​ថា​នឹង​ទៅ​ដល់​តៃវ៉ាន់​នៅ​ថ្ងៃអង្គារ​នេះ

ប្រភព​ស្និទ្ធ​​នឹង​លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានឱ្យដឹងថា ប្រធាន​រដ្ឋសភា​​សហរដ្ឋ​អាមេរិក ត្រូវបានរំពឹងថានឹងទៅ​ដល់​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ នៅក្នុងថ្ងៃអង្គារនេះ។

បុរស​ម្នាក់​អាន​កាសែត Global Times ដែល​មាន​អត្ថបទ​ទំព័រ​មុខ​អំពី​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​របស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អ្នកស្រី ណានស៊ី ពែលឡូស៊ី (Nancy Pelosi) បិទនៅ​ជញ្ជាំង​ផ្ដល់ព័ត៌មាន​ផ្លូវ​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

អ្នកស្រី Pelosi មក​ដល់​សិង្ហបុរី ខណៈ​ចិន​ព្រមាន​មិន​ឱ្យ​ទៅ​កាន់​កោះតៃវ៉ាន់

ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អ្នកស្រី ណានស៊ី ពែលឡូស៊ី (Nancy Pelosi) បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីហើយ នៅថ្ងៃទី១ ខែសីហានេះ ជាដំណើរទស្សនកិច្ចមួយជុំមកកាន់តំបន់អាស៊ីរបស់អ្នកស្រី ក្រោមក្រសែភ្នែកឃ្លាំមើលយ៉ាងដិតដល់របស់ប្រទេសចិន ខណៈប្រទេសអំណាចនៅអាស៊ីមួយនេះបានព្រមានថា យោធារបស់ខ្លួននឹង «មិននៅស្ងៀមឡើយ» ប្រសិនបើអ្នកស្រីធ្វើដំណើរទៅកាន់ «កោះតៃវ៉ាន់» ដែលចិនតែងចាត់ទុកថាគ្រាន់តែជាអាណាខេត្តរបស់ខ្លួននោះ។

លោក Phyo Zeyar Thaw ដែលជាសកម្មជនប្រជាធិបតេយ្យម្នាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យបួននាក់ ត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ក្រោមការចោទប្រកាន់ថាបានចូលរួម "អំពើភេរវកម្ម"ក្នុងប្រទេស។

អាមេរិក​ជំរុញ​ឱ្យ​ចិន​ថ្កោលទោស​លើ​មីយ៉ាន់ម៉ា​ទាក់ទង​នឹង​ការប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង

សហរដ្ឋអាមេរិក​បាន​ជំរុញប្រទេស​ចិន​​ឱ្យ​បង្កើន​​សម្ពាធ​​​លើ​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​របប​យោធា​​មួយនេះបាន​​ប្រហារ​ជីវិត​​សកម្មជន​​ប្រជាធិបតេយ្យ​ចំនួន៤នាក់​។

អ្នក​ចូលទស្សនាដើរកាត់​ពី​មុខ​រូបលោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​អំឡុង​ពេល​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​របស់​ប្រទេស​ចិន ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ប៉េកាំង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

មន្ត្រី​សុខាភិបាល​ចិន​ថា ចំនួ​ន​ប្រជាជនចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់ចុះ​មុន​ឆ្នាំ២០២៥

មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់នៃប្រទេសចិន បានលើកឡើង​ថា ចំនួន​ប្រជាជនចិនបានថយចុះ​គួរឱ្យកត់សម្គាល់ ហើយគេរំពឹងថានឹងចាប់ផ្ដើមធ្លាក់ចុះមុនឆ្នាំ២០២៥។

មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing​-Wen ចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបទី២៣ «សមរភូមិកាំភ្លើងធំ (砲戰追思)» ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។

ចិន​ទាមទារ​ឱ្យ​អាមេរិក​លុបចោល​ការ​លក់​អាវុធ​ឱ្យ​កោះតៃវ៉ាន់​ជាបន្ទាន់

យោងតាមទូរទស្សន៍រដ្ឋចិន បានរាយការណ៍ឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញ ដោយ​ដក​ស្រង់​សម្តីពីក្រសួង​ការ​ពារ​ជាតិ​របស់​ប្រទេស​ខ្លួន​ថា ចិន​បាន​ទាមទារឱ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់នូវការ​លក់​អាវុធចុងក្រោយបំផុតរបស់ខ្លួនទៅឱ្យកោះតៃវ៉ាន់។

នាវិក​ឈរ​យាម​ក្បែរ​កប៉ាល់​ដឹកប្រេងសាំង​ នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។

អាមេរិក​បន្ត​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​មូលដ្ឋានទ័ព​ចិន​នៅ​សមុទ្ររាម

មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក នៅតែទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញតម្លាភាពពេញលេញពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ខណៈដែលប្រទេសមហាអំណាចមួយនេះតែងបង្ហាញកង្វល់អំពីវត្តមានយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ