តៃវ៉ាន់ថា សង្គ្រាមជាមួយចិនមិនមែនជាជម្រើសឡើយ
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សង្គ្រាមរវាងតៃវ៉ាន់ និងចិន គឺពិតជាមិនមែនជាជម្រើសឡើយ ខណៈលោកស្រីក៏បានបញ្ជាក់សាជាថ្មីអំពីឆន្ទៈក្នុងការពិភាក្សាជាមួយចិន និងសន្យាពង្រឹងការការពារដែនកោះមួយនេះបន្ថែមទៀតផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។