សន្តិសុខខណ្ឌដូនពេញឱ្យសកម្មជនយុវជនរុះរើបណ្ណាល័យចល័ត
សន្តិសុខខណ្ឌដូនពេញពីរនាក់រារាំងសកម្មជនយុវជនម្នាក់ រួមជាមួយនឹងក្រុមយុវជនខ្មែរថាវរៈ មិនឱ្យរៀបចំបណ្ណាល័យចល័តតូចមួយនៅលើសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
សន្តិសុខខណ្ឌដូនពេញពីរនាក់រារាំងសកម្មជនយុវជនម្នាក់ រួមជាមួយនឹងក្រុមយុវជនខ្មែរថាវរៈ មិនឱ្យរៀបចំបណ្ណាល័យចល័តតូចមួយនៅលើសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
អាជ្ញាធរខណ្ឌឫស្សីកែវ មិនអនុញ្ញាតឱ្យយុវជនខ្មែរថាវរៈ ៥នាក់ បោះតង់ និងតស៊ូមតិដោយបង្អត់អាហារ ដើម្បីទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត នៅទីលានប្រជាធិបតេយ្យនោះទេ ដោយសម្អាងថាប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
ក្រុមយុវជនស្រលាញ់បរិស្ថានវ័យក្មេងប្ដេជ្ញាការពារបរិស្ថានតាមរយៈការរៀបចំជាយុទ្ធនាការតស៊ូមតិរបស់ខ្លួន ទោះកន្លងមកធ្លាប់មានសកម្មជនបរិស្ថានមួយចំនួន ត្រូវប្រឈមមុខតាមផ្លូវតុលាការ រហូតមានការចាប់ខ្លួនក៏ដោយ ខណៈដែលពួកគេមើលឃើញថា ការអភិវឌ្ឍន៍ក្នុងពេលកន្លងទៅ តែងបង្កើតការឈឺចាប់ និងមិនបានចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិទេ។
ក្រុមយុវជនខ្មែរថាវរៈ ធ្វើយុទ្ធនាការបង្អត់អាហារក្នុងរយៈពេលមួយសប្ដាហ៍ ដើម្បីទាមទារឱ្យតុលាការដោះលែងមេធាវីអន្តរជាតិសញ្ជាតិខ្មែរ-អាមេរិកាំង គឺកញ្ញា សេង ធារី ឱ្យមានសេរីភាពក្រោយជាប់ពន្ធនាគាររយៈពេល១៥២ថ្ងៃ ដោយគិតត្រឹមថ្ងៃពុធនេះ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទនេះ ប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូងរាជធានី ភ្នំពេញទុកជាបានការដដែល លើសំណុំរឿងក្រុមយុវជនខ្មែរថាវរៈ សកម្មជនបក្សប្រឆាំង និងសង្គមចំនួន៩នាក់ ពាក់ព័ន្ធនឹងបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
អង្គការសង្គមស៊ីវិលនិងសហគមន៍ចំនួន៤០ អំពាវនាវដល់រដ្ឋាភិបាលស៊ើបអង្កេតដោយឥតលម្អៀងលើហេតុការណ៍ប្រើហិង្សា ការឃាត់ខ្លួន និងការបំភិតបំភ័យលើអ្នកសារព័ត៌មានវីអូឌី និងសកម្មជន ព្រមទាំងផ្ដន្ទាទោសចំពោះអាជ្ញាធរដែលប្រព្រឹត្តអំពើល្មើសនឹងច្បាប់ ដើម្បីផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះ។
មេអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ថ្លែងទទួលស្គាល់ថា កូនចៅរបស់លោកដែលកំពុងបំពេញការងារនៅតំបន់ភ្នំតាម៉ៅ ពិតជាបានប្រើអំពើហិង្សាវាយអ្នកកាសែត និងយុវជនខ្មែរថាវរៈ ប្រាកដមែន។
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធសេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស ចាត់ទុកការឃាត់ខ្លួនអ្នកសារព័ត៌មានវីអូឌីដែលចុះថតរូបនៅបរិវេណភ្នំតាម៉ៅថានាំឱ្យមានចំណោទសួរថាតើ«មានអ្វីលាក់លៀម»នៅទីនោះ? ខណៈការថតរូបជាសាធារណៈគឺជាសេរីភាពរបស់ពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤១។
អ្នកសារព័ត៌មានVOD ចំនួន ៥នាក់ និងសកម្មជនបរិស្ថាន ៤នាក់ ត្រូវបានសមត្ថកិច្ចខេត្តតាកែវ ដោះលែងវិញហើយនៅយប់ថ្ងៃអង្គារនេះ ក្រោយឃាត់ខ្លួនសួរនាំជាច្រើនម៉ោង។
ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលជាប់ចោទពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ស្នើចៅក្រមសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់មកលើពួកគេ។ ការស្នើនេះក្រោយពីសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ពួកគេប្រឆាំងទៅនឹងការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញក្នុងពេលកន្លងទៅ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម