អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ផ្តល់បទសម្ភាសនៅទីក្រុងមូស្គូ ប្រទេសរុស្សី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ប្រភពស្និទ្ធនឹងលោក ពូទីន ព្រមានថា សង្គ្រាមនុយក្លេអ៊ែរអាចនឹងកើតឡើង ប្រសិនបើរុស្ស៊ីចាញ់សង្គ្រាមនៅអ៊ុយក្រែន

ប្រភពស្និទ្ធស្នាលនឹងប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន មួយរូប បានព្រមានអង្គការណាតូ (NATO) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការបរាជ័យរបស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន អាច​បង្ក​ឱ្យ​មាន​​ជា​ស​ង្គ្រាម​នុយ​ក្លេអ៊ែរកើតឡើង។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ លោក Sergei Lavrov ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​លោក ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អាមេរិកព្យាយាមបន្ថយឥទ្ធិពលរុស្ស៊ី និងចិន តាមរយៈការកៀរគរប្រទេសផ្សេងឱ្យជួយ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ (Sergey Lavrov) បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិកកំពុងតែព្យាយាមគ្រប់គ្រងឥទ្ធិពលទាំងរុស្ស៊ី និងចិន ដោយមានការជួយជ្រោមជ្រែងពីប្រទេសដទៃទៀត ប៉ុន្តែប្រទេសទាំងពីរបានដឹងពីសកម្មភាពទាំងនេះមុនរួចទៅហើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) តាមរយៈតំណភ្ជាប់វីដេអូ នៅទីក្រុង Davos ប្រទេសស្វីស ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ថាការផ្គត់ផ្គង់រងក្រោះដល់អ៊ុយក្រែនគួរតែធ្វើឱ្យបានលឿនតាមដែលអាចធ្វើទៅបាន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងប្រាប់វេទិកាសេដ្ឋកិច្ចពិភព​លោក (World Economic Forum) នៅថ្ងៃពុធម្សិលមិញថា ការផ្គត់ផ្គង់រថក្រោះ និងប្រព័ន្ធការពារដែនអាកាសរបស់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ គួរ​តែ​ធ្វើ​ឡើង​ឱ្យ​បាន​ឆាប់​រហ័ស និង​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ ឱ្យបានមុនពេលដែលរុស្ស៊ីអាចរៀបចំការវាយប្រហារ​ថ្មី​ណាមួយ​បាន។

ប្រធានាធិបតីនៃប្រទេសស៊ែប៊ី លោក Aleksandar Vucic ចូលរួមសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហុងគ្រី លោកស្រី Katalin Novak និងអតីតនាយករដ្ឋមន្ត្រីឆែក លោក Andrej Babis នៅរបាំងព្រំដែនហុងគ្រី-ស៊ែប៊ី ក្បែរទីក្រុង Kelebia ប្រទេសហុងគ្រី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

ស៊ែប៊ី ស្នើរុស្ស៊ីបញ្ចប់ការប្រកាសជ្រើសរើសពលរដ្ឋខ្លួនសម្រាប់ចូលរួមសង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីស៊ែប៊ី លោក Aleksander Vucic បានឱ្យដឹងថា ប្រទេសរុស្ស៊ីគួរតែបញ្ឈប់កិច្ចខិតខំប្រឹងប្រែងនានារបស់ខ្លួន ក្នុងការជ្រើសរើសជនជាតិស៊ែប៊ី ដើម្បីចូលរួមប្រយុទ្ធជាមួយក្រុមហ៊ុនយោធាឯកជន Wagner Group នៅក្នុងប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ចូលរួមសន្និសីទសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

រុស្ស៊ីថាខ្លួននឹងកម្ទេចរថក្រោះដែលអង់គ្លេសផ្ដល់ដល់អ៊ុយក្រែនទាំងអស់

វិមានក្រឹមឡាំង (Kremlin) បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា រថក្រោះដែ​ល​អង់គ្លេសគ្រោងនឹង​បញ្ជូនទៅកាន់​អ៊ុយ​ក្រែន នឹងត្រូវបានកម្ទេចដោយកងទ័ពរុស្ស៊ី ដោយខ្លួន​ក៏បានព្រមានលោកខាងលិចថា ការផ្គត់​ផ្គង់​អាវុធ​ទំនើប​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែន​នឹង​មិន​អាច​ផ្លាស់​ប្តូរលទ្ធផលនៃសង្គ្រាមនោះទេ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht ចូលរួមសន្និសីទសារព័ត៌មានស្តីពីរថក្រោះប្រយុទ្ធ Puma បន្ទាប់ពីកិច្ចប្រជុំនៅក្រសួងការពារជាតិ ក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លាលែងពីតំណែង ស្របពេលមានការរិះគន់ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អាល្លឺម៉ង់ លោកស្រី Christine Lambrecht បានលាលែងចេញពីរដ្ឋាភិបាលរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃចន្ទ​ម្សិល​មិញ​នេះ ដែល​កើត​ឡើង​ស្រប​ពេល​ដែលមាន​កា​រ​រិះគន់​អំពី​សមត្ថ​ភាព​របស់​លោក​ស្រី ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជួបជាមួយប្រមុខនៃសាធារណរដ្ឋ Bashkortostan Radiy Khabirov នៅ Ufa ប្រទេសរុស្ស៊ី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

លោក ពូទីន ថាប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែនដំណើរការទៅយ៉ាងរលូន

ប្រធានាធិបតី​រុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានឱ្យដឹងថា ប្រតិបត្តិការយោធារបស់ខ្លួន​នៅអ៊ុយ​ក្រែន​ បាន​​វិវត្តទៅ​មុខ​ប្រកប​ដោយ​ភាពវិជ្ជ​មាន ខណៈលោកសង្ឃឹមថា ទាហានរបស់ខ្លួននឹងទទួលបានជ័យជម្នះបន្ថែមទៀត។

អ្នក​ធ្វើ​ដំណើរ​ដើរ​អូសអីវ៉ាន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង ​ចំពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

រុស្ស៊ីថាមិនឃើញមានគ្រោះថ្នាក់ណាមួយពីការដកចេញនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ចិនឡើយ

ទីភ្នាក់ងារព័ត៌មាន Tass បានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់រស្ស៊ីមួយរូបដែល​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​មិន​ឃើញ​មាន​គ្រោះថ្នាក់ណាមួយពីការដកចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ទីក្រុងប៉េកាំងនោះ​ទេ​​ ហើយ​ថា​ខ្លួន​នឹង​មិន​រឹតបន្តឹង​ចំ​​ពោះ​អ្នកដំណើរមកពីប្រទេសចិនឡើយ។

ផ្សែងហុយចេញពីការវាយប្រហារលើទីក្រុង Soledar ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

អង្គភាព​យោធា​ឯកជន​រុស្ស៊ី​អះអាង​ពី​ការវាយយក​បាន​ទីក្រុង Soledar របស់​អ៊ុយក្រែន

អ្នកគ្រប់គ្រងក្រុមហ៊ុនយោធាឯកជនមួយរបស់រុស្ស៊ី Wagner Group បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា កងកម្លាំងរបស់ខ្លួន បានសម្រេចបាននូវការរំដោះទាំងស្រុងនៃទីក្រុងរ៉ែ Soledar ភាគ​ខាងកើត​អ៊ុយក្រែន ដោយ​ក្នុងនោះ ពួកគេក៏បានសម្លាប់ទាហានអ៊ុយក្រែនប្រមាណជា៥០០នាក់ផងដែរ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ការបណ្ដុះបណ្ដាលប្រព័ន្ធមីស៊ីលរបស់អាមេរិកដល់អ៊ុយក្រែន បញ្ជាក់ពីការចូលរួមរបស់ប្រទេសនេះក្នុងសង្គ្រាម

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញ​ថា ការ​ដែល​អាមេរិក​គ្រោង​នឹង​​បណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន ក្នុងការប្រើប្រាស់ប្រព័ន្ធ​មីស៊ីល Patriot គឺបង្ហាញឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត​នៃការចូលរួមរបស់ប្រទេសនេះនៅក្នុងជម្លោះក្នុងប្រទេស​អ៊ុយក្រែន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ