ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson រួមនឹងមន្ត្រីផ្សេងទៀត ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ចារកម្ម​យោធា​អង់គ្លេស​ថា ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ហាក់​ជាប់គាំង

ចារកម្មយោធារបស់ចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ​ក្រែន​ហាក់លែងដំណើរការទៅមុខនៅគ្រប់​ទីតាំង​ទាំង​អស់ ខណៈ​​កង​កម្លាំង​រុស្ស៊ីទទួល​រង​នូវ​ការខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​បានធ្វើឱ្យសកម្មភាពរបស់ខ្លួនតាមផ្លូវគោក សមុទ្រ ឬផ្លូវអាកាស មានការរីកចម្រើនតិចតួចបំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន ថា​ជំហរ​របស់​ខ្លួន​និង​រុស្ស៊ី​ក្នុង​កិច្ចពិភាក្សា​ហាក់​មាន​ភាព​ប្រាកដ​ប្រជា​ជាងមុន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងឱ្យដឹងនៅក្នុងសុន្ទរកថាជាវីដេអូមួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា ជំហររបស់អ៊ុយក្រែន និងរុស្ស៊ី ក្នុងកិច្ចចរចាស្ដីពីសន្តិភាព ហាក់មើលទៅមានភាពប្រាកដប្រជាជាងមុន។ ទោះជាយ៉ាងណា លោកថា ដំណើរការនេះត្រូវការពេលវេលាបន្ថែមទៀត។

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន (Vladimir Putin) និងសមភាគី​អាមេរិក លោក ចូ បៃឌិន (Joe Biden) ក្នុងកិច្ចពិភាក្សាមួយតាមប្រព័ន្ធវីដេអូ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

រុស្ស៊ី​ដាក់​បម្រាម​មិន​ឱ្យ​លោក ចូ បៃឌិន និង​នាយករដ្ឋមន្ត្រី​កាណាដា​ចូល​ប្រទេស​របស់ខ្លួន

រុស្ស៊ីបាន​ឱ្យដឹង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ដាក់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ចូ បៃឌិន និងនាយក​រដ្ឋមន្ត្រីកាណាដា លោក Justin Trudeau រួមនឹងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកមួយចំនួនទៀតនៅក្នុងបញ្ជីមួយដែល​ហាមឃាត់មិនឱ្យចូលប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

សហភាពអឺរ៉ុប​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ក្នុង​វិស័យ​មួយចំនួន​ទៀត​លើ​រុស្ស៊ី

សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានអនុម័តជាផ្លូវការនូវការដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀត​ទៅលើរុស្ស៊ី ទាក់ទង​នឹងការឈ្លានពានអ៊ុយក្រែន ដែលរួមមានការហាមឃាត់ការវិនិយោគក្នុងវិស័យថាមពលរបស់រុស្ស៊ី ការនាំចេញទំនិញប្រណិត និងការនាំចូលផលិតផលដែកពីប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

លោក ស៊ី ជីងពីង ប្រធានាធិបតីចិន។ (fmprc.gov.cn)

ចិន​បដិសេធ​ការ​អះអាង​របស់​អាមេរិក​ដែល​ថា​រុស្ស៊ី​សុំជំនួ​យ​យោធា​ពី​ខ្លួន​នៅ​អ៊ុយក្រែន

ប្រទេស​ចិន​ ​​នៅថ្ងៃ​អង្គារនេះ បាន​បដិសេធ​ការ​អះអាង​របស់​មន្ត្រី​អាមេរិក​ ​ដែល​ថា ​រុស្ស៊ី​បានព្យាយាមស្វះ​ស្វែងរក​ជំនួយ​​យោធាពីខ្លួន​នៅ​អ៊ុយ​ក្រែន​ និង​​បាន​ចោទ​អាមេរិក​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​ធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

ស្ត្រីជនជាតិម៉ុងហ្គោលីម្នាក់កាន់បដាក្នុងដៃ ដោយមានសរសេរអក្សរខ្លះៗនិងមានគូររូសទង់ជាតិអ៊ុយក្រែន។

ពលរដ្ឋ​ម៉ុងហ្គោលី​ភ័យខ្លាច​ផលប៉ះពាល់​ពី​វិបត្តិ​នៅ​អ៊ុយក្រែន​ទៅលើ​ជីវិត​របស់​ពួកគេ

ស្របពេលដែលវិបត្តិនៅ​អ៊ុយក្រែនកាន់តែឡើងកម្ដៅ និងស្ថានការណ៍កាន់តែធ្លាក់ដុនដាបបន្ថែមទៀត ពលរដ្ឋម៉ុងហ្គោលី ដែលមានព្រំដែនគោករបស់ខ្លួនជាប់ជាមួយរុស្ស៊ីក្នុង​ទំហំ​ធំ បាន​ចាប់ផ្ដើមមានអារម្មណ៍​ទទួល​រងនូវសម្ពាធនៃសង្រ្គាម ដែលអាចនឹងជះឥទ្ធិពលដល់ជោគវាសនារបស់ពួកគេ តំបន់ និងពិភពលោកទាំងមូល។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

លោក ពូទីន ថ្លែង​ប្រាប់​លោកខាងលិច​ថា​រុស្ស៊ី​នឹង​កាន់​តែ​រឹងមាំ​បន្ថែមទៀត

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា រុស្ស៊ីនៅទីបំផុតនឹងកាន់តែរឹងមាំហើយឯករាជ្យជាងមុនបន្ថែមទៀត បន្ទាប់ពីជម្នះបានរាល់ការលំបាកនានាដែលបណ្ដាលមកពីអ្វីដែលលោកចាត់ទុកថា ជាទណ្ឌកម្មខុសច្បាប់របស់លោកខាងលិច។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

លោក ពូទីន ថ្លែងថា​រុស្ស៊ី​ស្វាគមន៍​អ្នកស្ម័គ្រចិត្ត​មកពី​មជ្ឈិមបូព៌ា​ដើម្បី​ចូលរួម​ជាមួយខ្លួន​ប្រយុទ្ធ​នឹង​អ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃសុក្រនេះ បានបើកភ្លើងខៀវដើម្បីនាំយកយុទ្ធជនរាប់ពាន់នាក់មកពីមជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ធ្វើដំណើរ​មកកាន់​ប្រទេស​តួកគី​ដើម្បី​ជួបពិភាក្សា​ជាមួយ​ភាគី​រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានធ្វើដំណើរមកដល់ប្រទេសតួកគីហើយ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃព្រហស្បតិ៍នេះ ទាក់ទងនឹងវិបត្តិរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបើកច្រករបៀងមនុស្សធម៌ដើម្បីជួយជនស៊ីវិលផ្លាស់ទីពី Mariupol និង Volnovakha។

ពលរដ្ឋ​អ៊ុយក្រែន​ជាង​១លាននាក់​បាន​ភៀសខ្លួន​ទៅ​ប៉ូឡូញ​គិត​ចាប់​តាំង​ពី​រងការ​ឈ្លានពាន​ដោយរុស្ស៊ី

កងកម្លាំងការពារព្រំដែនប៉ូឡូញ (Polish Border Guard) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មានប្រជាជនចំនួន១,៤៣លាននាក់បានចេញពីអ៊ុយក្រែនចូលមកកាន់ប្រទេសប៉ូឡូញ គិតចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ