
អង់គ្លេសគ្រោងពង្រឹងទំនាក់ទំនងការពារជាតិឱ្យកាន់តែស៊ីជម្រៅជាមួយជប៉ុន
ចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ខ្លួននឹងចាប់ផ្តើមការចរចាជាផ្លូវការនានាជាមួយជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិរបស់ពួកគេ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរការផ្តោតជាយុទ្ធសាស្ត្ររបស់ប្រទេសនេះឆ្ពោះទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។