យុវជនគ្រោងធ្វើបាតុកម្មក្នុងខែនេះ ប្រឆាំងគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម
តំណាងក្រុមយុវជនមកពីបណ្ដារាជធានី-ខេត្តមួយចំនួន បានលើកឡើងថា ពួកគេគ្រោងប្រមូលផ្ដុំគ្នាជាថ្មីទៀតនៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការចេញបណ្ណស្នាក់នៅអចិន្ដ្រៃយ៍ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ និងលុបចោលគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។