ពន្ធនាគារបញ្ជូនអ្នកជាប់ឃុំមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

តុលាការ​កាត់ទោស​ថ្នាក់ដឹកនាំ​និង​សកម្មជន CNRP ៧នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​​ពី​១៨ខែ​ដល់​៣ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសថ្នាក់ដឹកនាំ ​សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយ ចំនួន៧រូប ឱ្យជាប់ពន្ធនាគារចន្លោះពី១៨ខែដល់៣ឆ្នាំ ក្រោមបទ «ញុះញង់ និងប្រមាថអង្គព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្ដាញសង្គម។

ក្រុមស្ត្រីថ្ងៃសុក្រ ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងការិយាល័យសហភាពអឺរ៉ុប អំឡុងពេលពួកគេប្រមូលផ្ដុំគ្នាដាក់ញត្តិសុំអន្តរាគមន៍ពីសហភាពអឺរ៉ុបលើករណីតុលាការផ្ដន្ទាទោសសាច់ញាតិដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ក្រុមស្ត្រីថ្ងៃសុក្រ​ស្នើ​ទូតអាមេរិក​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ពួកគាត់​និង​កញ្ញា សេង ធារី

ក្រុម​ភរិយារបស់​សកម្មជនគណបក្សសង្គ្រោះជាតិ​​ដែល​តុលាការ​បាន​រំលាយ ឬហៅថា «​​ក្រុមស្ត្រីថ្ងៃសុក្រ» ប្រមាណ១០នាក់​​ បាន​​នាំគ្នា​ដាក់ញត្តិ​នៅស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា អំពាវនាវឱ្យស្ថានទូតប្រទេសមហាអំណាចនិងប្រជាធិបតេយ្យមួយនេះ ជួយជំរុញ​ទៅរដ្ឋាភិបាល​កម្ពុជាឱ្យ​​ដោះលែង​​​ស្វាមី​របស់ពួកគាត់ ព្រមទាំង​កញ្ញា ​សេង ធារី​ ដែល​កំពុង​ជាប់​ឃុំ ឱ្យ​មានសេរីភាពវិញ។

លោកស្រី ប៉ែន មុំ

តុលាការ​កំពូល​សម្រេច​ឱ្យ​អ្នកស្រី ប៉ែន មុំ សកម្មជន​បក្សសង្រ្គោះជាតិ​ជាប់​ពន្ធនាគារ​៣ឆ្នាំ

តុលាការកំពូល នៅព្រឹកថ្ងៃសុក្រនេះ បានប្រកាសសាលដីកាសម្រេចឱ្យអ្នកស្រី ប៉ែន មុំ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ នៅឃុំកណ្ដាល ខេត្តកំពត បន្តជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។  

កញ្ញា សេង ធារី ឈរថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ស្ថានទូតអាមេរិក និងសង្គមស៊ីវិល បន្តអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែង កញ្ញា សេង ធារី

ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា និងសង្គមស៊ីវិល បន្តអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងមេធាវីសញ្ជាតិ អាមេរិកដើមកំណើតខ្មែរ កញ្ញា សេង ធារី ឱ្យមានសេរីភាព ដែលគិតត្រឹមថ្ងៃព្រហស្បិ៍នេះ កញ្ញាបានជាប់ពន្ធ ធនាគាអស់រយៈពេល៣៨ថ្ងៃហើយ។

ទិដ្ឋភាពក្បួនហែគណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

វិភាគ៖ មាន​អ្វី​នៅ​ពីក្រោយ​ចំពោះ​ហិង្សា​ផ្ទួនៗ​លើ​អ្នកនយោបាយ​ជំទាស់?

​ការ​តាមប្រ​មាញ់របស់​ក្រុ​ម​ឆ្មក់​​តាម​​វាយ​ជន​រ​ងគ្រោះ​នៅ​តាមដ​ងផ្លូវសា​ធារណៈ​បាន​កើ​​​ត​ឡើង​ជា​ថ្មីទៀ​ត​ នៅ​​​រាជធា​នីភ្នំពេ​ញ កា​លពីចុងសប្ដាហ៍​មុន ទៅ​​លើសកម្មជននយោបាយជំទាស់​ ​ដែ​​​​ល​ធ្វើ​ឱ្យទម្រង់នៃអំពើហិង្សាបែបនេះកើ​​នដ​ល់ជាង​៣០​ករណី រយៈពេលជាង៤ឆ្នាំមកនេះ ក្រោ​យ​​ពីការប្រកួតនយោបាយឈានទៅរំលាយគណបក្សប្រឆាំងធំមួយកាលពី​​ចុងឆ្នាំ​២០​១៧។​

លោក ទុំ ប៊ុនថន (ស្លៀកពាក់ឈុតអ្នកជាប់ឃុំ ដើរខាងមុខគេ) អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិដែល​​តុលាការរំលាយ​ ក្នុងថ្ងៃសវនាការតុលាការកំពូល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

តុលាការ​កំពូល​តម្កល់​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​សកម្មជន​បក្សប្រឆាំង លោក ទុំ ប៊ុនថន ពី​បទ​ញុះញង់

តុលាការជាន់ខ្ពស់ បានតម្កល់សេចក្ដីសម្រេច​​ផ្ដន្ទាទោសទៅលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិ​មួយរូប ទៅតាមការសម្រេចរបស់តុលាការជាន់ទាប ដែលបានកាត់ទោសឱ្យជាប់ពន្ធនាគារ​២០ខែ​ ជុំវិញសំណុំរឿង «ញុះញង់» ក្រោយសកម្មជន​បក្ស​ប្រឆាំងរូបនោះចែករំលែកសារលោក សម រង្ស៊ី តាម​បណ្ដាញ​សង្គម​កាលពី​ឆ្នាំ២០២០ ​រឿងប្រាប់ឱ្យពលរដ្ឋផ្អាកសងបំណុលធនាគារ។

ក្រោយ​រំលាយ​បក្សសង្គ្រោះជាតិ សកម្មជន​គណបក្សនេះ​ជាង​៣០នាក់​រងអំពើ​ហិង្សា

មេធាវីការពារ​សិទ្ធិ​ឱ្យ​គណបក្សប្រឆាំង លើក​ឡើង​ថា សកម្មជនគណបក្សរបស់ខ្លួន​មិន​តិច​ជាង៣០​នាក់​ទេ ត្រូវបានជនមិនស្គាល់មុខលបវាយ​ប្រហារ រហូត​បង្ក​ឱ្យ​មាន​របួស​ស្នាម​​​ក្នុង​កម្រិត​​​ស្រា​លនិង​ធ្ងន់​ធ្ងរ ហើយ​មាន​អ្នក​ខ្លះទៀតត្រូវ​ទទួលមរណ​ភាព ប៉ុន្តែជនដៃដល់ក្នុង​​​អំពើ​​​ហិង្សាកន្លង​ទៅ​​នេះមិនត្រូវបាននាំខ្លួនមកផ្ដន្ទាទោសម្ដងណានៅឡើយទេ។

លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីប្រារព្ធខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

មន្រ្តី​សិទ្ធិមនុស្ស​និង​អ្នកវិភាគ​ថា ការ​ថ្លែង​គំរាម​កម្ទេច​អ្នក​ធ្វើ​បដិវត្តន៍ពណ៌​ដោយ​មន្រ្តី​យោធា​ជាន់ខ្ពស់​ជា​ការ​បារម្ភ​នឹង​ស្រមោល​ខ្លួន​ឯង

មន្រ្តីសិទ្ធិមនុស្សយល់ថា ការថ្លែងសាររបស់ថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទឱ្យកងកម្លាំងប្រដាប់អាវុធបង្ក្រាបលើបុគ្គលឬក្រុមធ្វើបដិវត្តន៍ពណ៌នៅក្នុងកាលៈទេសៈនេះ គឺជារឿងមិនសមហេតុផលនោះទេ។

ក្រុមសង្គមស៊ីវិល និងក្រុមយុវជនដែលស្រឡាញ់គាំទ្រលោកបណ្ឌិត កែម ឡី បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការ​អន្តរជាតិ​មួយ​ជំរុញ​ឱ្យ​មាន​ការ​ការពារ​សកម្មជន​សិទ្ធិមនុស្ស​និង​សង្គមស៊ីវិល​នៅ​កម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អះអាងថា ខ្លួននឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងស្ថានទូតនានានៅកម្ពុជា កាន់តែសកម្មក្នុងការការពារសកម្មជនសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលស្ថិតនៅក្រោមការគំរាមកំហែងពីរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

ក្រុមស្ត្រីថ្ងៃសុក្រ ប៉ះទង្គិចជាមួយសន្តិសុខខណ្ឌដូនពេញ អំឡុងពេលពួកគេប្រមូលផ្ដុំគ្នាដាក់ញត្តិសុំអន្តរាគមន៍ពីសហភាពអឺរ៉ុបលើករណីតុលាការផ្ដន្ទាទោសសាច់ញាតិដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលបានរំលាយ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

UPDATED៖ ក្រុមស្ត្រីថ្ងៃសុក្រ ស្នើ​សហភាពអឺរ៉ុប​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ស្វាមី​ខ្លួន​ដែល​កំពុង​ជាប់ឃុំ

ក្រុម​ភរិយា​សកម្មជនគណបក្សសង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ​​ បាន​នាំគ្នា​ទៅ​ដាក់​ញត្តិ​នៅ​​​សហភាព​​​អឺរ៉ុប​ នៅថ្ងៃសុក្រនេះ ដើម្បី​ស្នើ​ស្ថាប័ន​នេះ ជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា​​​ឱ្យ​ដោះ​លែង​​ក្រុម​​គ្រួសារ​​របស់​​​​ពួក​​គាត់ដែលកំពុងជាប់ឃុំ​ បន្ទាប់​ពី​​តុលាការ​កាត់ទោស​ឱ្យជាប់​ពន្ធនា​គារ​​នាពេល​ថ្មីៗនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ