ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទាមទារឱ្យទម្លាក់បទចោទនិងដោះលែងស្វាមីនិងសាច់ញាតិ នៅមុខតុលាការកំពូល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

សកម្មជន​នយោបាយ​ម្នាក់​ស្នើ​តុលាការ​កំពូល​ទម្លាក់​បទចោទ

សកម្មជនគណបក្សសង្គ្រោះជាតិ​ដែលត្រូវបានតុលាការរំលាយម្នាក់ ស្នើទៅ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ ក្រោយ​​​​ពី​​តុលាការ​​ថ្នាក់​ក្រោម​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ៧​ឆ្នាំ ជុំវិញ​ការ​បង្ហាញ​សារគាំទ្រ​លោក សម រង្ស៊ី លើហ្វេស​ប៊ុក។

ទង់ជាតិកម្ពុជាដោតនៅពីលើអគារស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង។

វិភាគ៖ ប្រព័ន្ធបែបណាទើប​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ការ​គំរាម​កំហែង​ទៅ​លើ​គូ​ប្រកួត​នយោបាយ?

ការ​​​គំ​​រា​មកំ​​ហែង​​ខា​ងន​​យោបាយ​​ លើទី​លា​ន​ប្រ​​កួតអំណាច​ នា​ប៉ុន្មា​នឆ្នាំចុងក្រោយនេះ បានបន្សល់ទុ​ក​នូវស្នាមរបួសជាច្រើន ធ្វើឱ្យគេមើ​លឃើ​ញថា កម្ពុជា​បាន​ប្រឈមនឹងភាពផុយស្រួយនៃការបែកបា​ក់​ជា​​តិ និងបាត់ឱកាស​ចាប់​យក​អំ​ណោ​​យផលសេដ្ឋកិច្ចពីក្រុមប្រទេសលោកសេរី។

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទៀតមកតាមដានញត្តិនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីស្វែងរកអន្តរាគមន៍ពីប្រទេសមួយនេះ ជួយដោះស្រាយករណីស្វាមីនិងសាច់ញាតិរបស់ពួកគេ (សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

គ្រួសារ​សកម្មជន​នយោបាយ អំពាវនាវ​ប្រទេស​ម្ចាស់​ហត្ថលេខី​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ជួយ​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

គ្រួសាររបស់សកម្មជន​នយោបាយ អំពាវ​នាវទៅប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីសជួយ​សង្គ្រោះ​ប្រជាធិប​តេយ្យ​នៅក​ម្ពុជា ខណៈ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវបានតុលាការ​រំលាយ​ជាង​២០​នាក់នៅតែបន្តជាប់ឃុំ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងក្នុងកម្មវិធីជំរំយុវជនស្ដីពី «សេរីភាពខាងការបញ្ចេញមតិ» នៅឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២២។

យុវជន​មួយចំនួន​ប្ដេជ្ញា​ចូលរួម​សកម្មភាព​សង្គម ទោះ​មាន​ការ​គំរាម​កំហែង

យុវជនមួយចំនួនមកពីតាមបណ្ដាខេត្តនៅតែប្ដេជ្ញាចូលរួមសកម្មភាពសង្គមជាតិ បើទោះបីស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជាត្រូវបានគេរិះគន់ថាបានដើរថយក្រោយ និងគំរាមកំហែងអ្នកដែលហ៊ានបញ្ចេញសំឡេងប្រឆាំង។

អង្គការជាតិនិងអន្តរជាតិ ​ស្នើ​​​​​UN​​​ជួយ​​​ដោះ​ស្រាយ​​ករណី​​សកម្ម​​ជន​​​ថៃ​ម្នាក់ដែលបាត់ខ្លួន​​​​​នៅ​កម្ពុជា

អង្គការ​ជាតិនិងអន្តរជាតិជិត​​៥០​ ស្នើ​ស្ថាប័ន​​អង្គការ​​សហប្រជាជាតិ(UN) ជួយ​​ដោះ​ស្រាយ​​​កា​រ​​ខក​ខាន​​ជា​បន្តបន្ទាប់​របស់​អាជ្ញាធរកម្ពុជា ក្នុងការ​​​​​ស្វែងរក​សកម្ម​ជននយោ​​បាយ​​​​ថៃ ​លោក វ៉ាន់ឆាឡឺម (Wanchaleam Satsaksit) និងដើម្បីស៊ើប​អង្កេត​​ពី​ការ​បាត់​ខ្លួនរបស់​គាត់​ប្រក​បដោយប្រសិទ្ធភាព និងតម្លាភាព។​

អង្គការជាតិនិងអន្តរជាតិ ​ស្នើ​​​​​UN​​​ជួយ​​​ដោះ​ស្រាយ​​ករណី​​សកម្ម​​ជន​​​ថៃ​ម្នាក់ដែលបាត់ខ្លួន​​​​​នៅ​កម្ពុជា

​អង្គការ​ជាតិនិងអន្តរជាតិជិត​​៥០​ ស្នើ​ស្ថាប័ន​​អង្គការ​​សហប្រជាជាតិ(UN) ជួយ​​ដោះ​ស្រាយ​​​កា​រ​​ខក​ខាន​​ជា​បន្តបន្ទាប់​របស់​អាជ្ញាធរកម្ពុជា ក្នុងការ​​​​​ស្វែងរក​សកម្ម​ជននយោ​​បាយ​​​​ថៃ ​លោក វ៉ាន់ឆាឡឺម (Wanchaleam Satsaksit) និងដើម្បីស៊ើប​អង្កេត​​ពី​ការ​បាត់​ខ្លួនរបស់​គាត់​ប្រក​បដោយប្រសិទ្ធភាព និងតម្លាភាព។

ស្ត្រីថ្ងៃសុក្រស្នើ​​​ទូតម៉ាឡេស៊ី​ជាថ្មីឱ្យ​ជួយ​ជំរុ​ញ​ទៅរដ្ឋាភិបាលកម្ពុជា​ដោះលែងស្វាមីពួកគេ​

ក្រុមស្ត្រីថ្ងៃសុក្រ ស្នើស្ថាន​ទូត​ម៉ាឡេស៊ី​ជាថ្មី ឱ្យជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​​ ដោះលែងស្វាមីពួកគេ និងអ្នក​ទោស​មនសិការ​ផ្សេង​ទៀត ដែល​កំពុងជាប់ព​ន្ធនាគារ​ក្នុង​សំណុំរឿង«ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី។

សកម្មជនបក្សប្រឆាំង ចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

សកម្មជន CNRP ខកចិត្ត​ចំពោះ​ការ​យក​ភស្តុតាង​ដាក់បន្ទុក​ដោយថា​គ្មានមូលដ្ឋាន

សកម្មជន​និងសាច់ញាតិគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ បានសម្ដែងការខកចិត្តនៅពេលសវនាការសួរដេញដោល និងបង្ហាញភស្តុតាងដាក់បន្ទុកលើពួកគេ នៅថ្ងៃនេះ ដោយថា តុលាការមិនមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើពួកគេនោះទេ។

តុលាការ​​​ផ្តន្ទាទោស​ថ្នាក់​ដឹក​នាំ​និង​សកម្មជន​CNRP​ចំនួន​២១​នាក់​​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី៥​ទៅ​១០​ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសថ្នាក់ដឹកនាំ និងសកម្មជនគណ​បក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចំនួន២១នាក់ឱ្យជាប់ពន្ធនាគារ ចន្លោះពី៥ឆ្នាំ ទៅដល់១០ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និង​រួមគំនិតក្បត់»។

ពលរដ្ឋធ្វើដំណើរនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

តុលាការ​បន្ត​សួរដេញដោល​មន្ត្រី​នគរបាល​ជុំវិញ​ការប្រមូល​ភស្តុតាង​ដាក់បន្ទុក​អ្នកគាំទ្រ​និង​សកម្មជន​បក្សប្រឆាំង

សាលាដំបូងរាជធានីភ្នំពេញ បន្តបើកសវនាការដោយសួរដេញដោលមន្ត្រីនគរបាលប្រឆាំងភេរវកម្មឆ្លងដែននៃក្រសួង​មហាផ្ទៃ​ ក្នុង​សំណុំ​រឿង​«ញុះញង់» និង​ «រួមគំនិតក្បត់» ដែលមាន​ជនជាប់​​ចោទ​​​ជា​​អ្នក​គាំ​ទ្រ និង​​សកម្ម​ជនគណបក្សសង្រ្គោះជាតិ​ដែលត្រូវបានតុលាការរំលាយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ