
សហជីពថាកម្មករនឹងប្រឈមអត់ការងារធ្វើ បើប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ត្រូវកាត់ផ្ដាច់
សហជីពមួយចំនួនលើកឡើងថា កម្មករនឹងប្រឈមការបាត់បង់ការងារ បើសិនប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក និងប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ ឬ EBA របស់សហភាពអឺរ៉ុប ត្រូវដកចេញពីកម្ពុជា ខណៈបច្ចុប្បន្ននេះ មានរោងចក្រមួយចំនួនបានបិទទ្វារ និងព្យួរការងារកម្មករ ដោយសារតែគ្មានការបញ្ជាទិញ។