កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់សាលាដំបូងខេត្តព្រះវិហារ ឆ្នាំ២០២១។

អ្នកសារព័ត៌មាន​ម្នាក់​រក​អ្នកច្បាប់​ការពារ ក្រោយ​តុលាការ​ខេត្តព្រះវិហារ​ចេញដីកា​ឱ្យនាំខ្លួន

​​អ្នកសារព័ត៌មាន​អនឡាញម្នាក់កំពុ​​​ងស្វែ​ងរ​ក​អ្នកច្បាប់ការពា​រ​ភា​ពស្អាតស្អំរ​បស់​ខ្លួន ​ដោយបា​រ​ម្ភពី​ការចាប់ឃុំ​ខ្លួន ក្រោយពីសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាឱ្យ​នាំខ្លួន​​ទៅបំ​ភ្លឺ ជុំវិញសំណុំរឿងព្រហ្មទណ្ឌ បន្ទាប់​ពី​បាន​ចុះថតរូបភាពគ្រឿងចក្រឈូសឆាយដីរដ្ឋមួយកន្លែងនៅក្នុងខេត្តនេះ។

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បើកយុទ្ធនាការដោះស្រាយការកកស្ទះសុំណុំរឿងនៅសាលាដំបូងខេត្តបាត់ដំបង។

អ្នកកាសែត​ម្នាក់​សុំ​ពន្យារ​ចូល​បំភ្លឺ​នៅ​តុលាការ ពាក់ព័ន្ធ​ការ​ផ្សាយ​រឿង​ដឹកឈើ​នៅ​ខេត្តបាត់ដំបង

អ្នកកាសែតម្នាក់បានស្នើ​ពន្យារពេល​ចូល​បំភ្លឺ​​ចំពោះ​មុ​​ខ​តុលាការ ក្រោយរងបណ្ដឹងពាក់ព័ន្ធ​នឹង​ការ​ផ្សាយរឿង​ដឹកឈើ​នៅ​ឃុំស្វាយប៉ោ​ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពី២ខែមុន។

តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​អ្នក​កាសែត​​ម្នាក់​​ឱ្យ​ចូល​បំភ្លឺ​​រឿង​បរិហារ​កេរ្តិ៍ ​​ក្រោយ​ផ្សាយ​រឿង​ដឹក​ឈើ

សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅអ្នកកាសែតម្នាក់ឱ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញសំណុំរឿងបរិហាកេរ្តិ៍ជាសាធារណៈ និងផ្សាយព័ត៌មានមិនពិត ក្រោយអ្នកកាសែតរូបនោះបានផ្សាយផ្ទាល់ពីសកម្មភាពដឹកជញ្ជូនឈើដែលអះអាងថា ជារបស់ឈ្មួញម្នាក់ក្នុងខេត្តនេះ។

ក្រុងព្រះសីហនុ

ឧក្រិដ្ឋកម្ម​ស្ថិត​នៅ​ក្នុង​ការ​បិទ​បាំង​៖ ​អ្នក​សារព័ត៌មាន​រង​សម្ពាធ​ក្នុង​ការ​រាយការណ៍​បទល្មើស​ធ្ងន់ធ្ងរ​ក្នុង​ខេត្ត​ព្រះសីហនុ

ព័ត៌មានកើតឡើងក្នុងខេត្តព្រះសីហនុដែលរួមមានករណីឃាតកម្ម ចាប់ពង្រត់ ការប្រទះឃើញសាកសពនៅតាមឆ្នេរសមុទ្រជាដើមនោះ បាន​បង្ហាញជារូបភាពនៃឧក្រិដ្ឋកម្មដ៏សាហាវ​ និងធ្ងន់ធ្ងរនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។

ក្រសួង​លុប​អាជ្ញាបណ្ណ​អង្គភាព​សារព័ត៌មាន​ចំនួន៣ ដោយសារ​បំពាន​ក្រមសីលធម៌​និង​វិជ្ជាជីវៈ

ក្រសួងព័ត៌មាន ​សម្រេចមិនបន្ត​អាជ្ញាបណ្ណ​អាជី​វកម្ម​​ឱ្យ​​អង្គ​ភាព​សារ​ព័ត៌​មាន​ចំនួ​ន​៣ ដោយសារតែអង្គភាពទាំងនោះបានបំពានលើក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន និងកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួង។

អ្នកសារព័ត៌មានម្នាក់រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីថា សមត្ថកិច្ច​មិនបាន​បង្ខំ​ឱ្យ​អ្នកសារព័ត៌មាន​លុប​រូបភាព​នៅ​កន្លែង​កូដកម្ម​របស់​កូដករ​ណាហ្គា

មន្ត្រីក្រសួងព័ត៌មាន ទាត់ចោលការចោទប្រកាន់ដែលថា សមត្ថកិច្ចបង្ខំឱ្យអ្នកសារព័ត៌មាន​លុប​រូប​ភាព ខណៈ​ពួក​គេថ​ត​រូ​បពីសកម្មភាពនៃការតវ៉ារបស់​កូដករក្រុមហ៊ុនណាហ្គាវើលដ៍។

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

UPDATED៖ CCIM ថា​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ២០២១ កាន់​តែ​អាក្រក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០

ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកកាសែតចំនួនជិត១០០នាក់បានរងការធ្វើទុក្ខបុកម្នេញ។

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

CCIM ថា​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ២០២១ កាន់​តែ​អាក្រក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០២០

ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២១ កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកកាសែតចំនួន៩៣នាក់បានរងការធ្វើទុក្ខបុកម្នេញ។

លោក​ Peter​ Zsombor និងលោក​ អូន​ ភាព

សាលាឧទ្ធរណ៍​ខេត្តត្បូងឃ្មុំ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នកកាសែត​ឌឹខេមបូឌាដេលី​២នាក់

​តុលាការ​សាលាឧទ្ធរណ៍​ខេត្តត្បូង​ឃ្មុំ បាន​សម្រេច​ទម្លាក់​ចោល​កា​រចោទ​ប្រកាន់​លើអតីត​អ្នក​​កា​សែត ឌឹ ខេម​​បូ​ឌា​​ដេលី ចំនួន២រូប។

មន្ត្រីប៉ូលិសចរាចណ៍និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ ឈរនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

យូណេស្កូ​ប្រចាំ​កម្ពុជា៖ រដ្ឋ​ត្រូវ​ធានា​ថា​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​លើ​អ្នក​សារព័ត៌មាន​ត្រូវ​ទទួល​ទោស

តំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃសហប្រជាជាតិ ហៅថា យូណេស្កូ (UNESCO) ប្រចាំកម្ពុជា ជំរុញដល់រដ្ឋាភិបាល​កម្ពុជាបង្កើន​ការ​​ការ​ពារ​​អ្ន​ក​សារព័ត៌មាន និងត្រូវធានាថាអ្នកប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកសារ​ព័ត៌មាន ត្រូវទទួលទោសទៅតាមផ្លូវច្បាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ