សាលាឧទ្ធរណ៍ឱ្យសកម្មជនបក្សប្រឆាំងពីរនាក់ជាប់ពន្ធនាគារ១ឆ្នាំដូចការសម្រេចតុលាការថ្នាក់ក្រោម
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចកាត់ឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយពីរនាក់ជាប់ពន្ធនាគារចំនួន១ឆ្នាំ និងពិន័យប្រាក់៥០០ដុល្លារ ឬស្មើប្រមាណ២លានរៀល ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។