កូដករ​ណាហ្គាវើលដ៍ប្រមាណ៣០នាក់បាន​នាំគ្នាទៅ​ប្រមូលផ្តុំនៅមុខ​សាលា​ដំបូងរាជធានីភ្នំពេញ ដោយ​ពួកគេ​​បាន​​កាន់​បដា​ដែលមានខ្លឹមសារ​​ថា «ខ្ញុំមកធ្វើជាសាក្សី» ក្នុងគោល​បំណង​លើក​ទឹក​ចិត្ត និងគាំទ្រដល់​សមា​ជិក​របស់​ខ្លួនដែល​ចូលទៅ​បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបណ្ដឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

កូដករណាហ្គា២នាក់ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបណ្ដឹងរបស់ក្រុមហ៊ុន

កូដករណាហ្គាវើលដ៍ ២នាក់ បានចូលបំភ្លឺរួចរាល់នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ ប៉ុន្តែ​នីតិវិធីរបស់តុលាការ​​បន្ត​យ៉ាង​ណាទៀត​​នោះ​ ទាំង​មេធាវីការពារក្ដី និងកូដករ នៅមិនទាន់​ដឹង​នៅឡើយទេ ដោយ​ត្រូវរង់ចាំកូដករ​​ផ្សេង​ទៀតចូលឆ្លើយបំភ្លឺជាបន្តបន្ទាប់នាពេលខាងមុខទៀតសិន។

មេធាវី​​ការពារក្ដី​លោក សុន ឆ័យ ដាក់​ពាក្យប្ដឹង​ជំទាស់​ជា​ផ្លូវការ​ប្រឆាំង​សាលក្រម​សាលាដំបូង ទាមទារ​ទម្លាក់​បទចោទ​លើកូនក្ដី

មេធាវីការពារក្ដីលោក សុន ឆ័យ នៅតែទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើកូនក្តី និងដាក់ពាក្យបណ្តឹងជំទាស់ប្រឆាំងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឱ្យកូនក្ដីបង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន៧៥ម៉ឺនដុល្លារ ក្រោមបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ»។

កូដករណាហ្គាវើលដ៍បន្តតវ៉ាទាមទារដំណោះស្រាយការងារ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

កូដករ​ម្នាក់​ទៀត​ស្នើ​សុំ​ពន្យារពេល​ចូលបំភ្លឺ​នៅ​តុលាការ ក្រោម​បណ្ដឹង​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍

កូដករម្នាក់​ទៀតបានស្នើសុំពន្យា​រពេល​ចូល​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​ករ​ណី​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្ដឹង ក្រោយវិវាទ​ការ​ងារ​​នៅ​​​ក្រុម​​ហ៊ុន​ល្បែង​មួយ​​​នេះ​​បានអូសបន្លាយ​ជិត​​១ឆ្នាំ​ ដោយ​ពុំទាន់មាន​​ដំណោះ​ស្រាយ។

លោកស្រី មូរ សុខហួរ ថ្លែង​ក្នុង​ពេល​ផ្តល់​បទសម្ភាសជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ​២០១៧។

តុលាការ​បន្ត​សវនាការ​សំណុំរឿង «រួមគំនិតក្បត់» ពាក់ព័ន្ធ​នឹង​ដំណើរ​វិល​ត្រលប់​មក​កម្ពុជា​របស់​លោកស្រី មូរ សុខហួរ

សាលាដំបូងរាជធានីភ្នំពេញ​ បន្តសវនាការសំណុំរឿង «រួមគំនិតក្បត់» ដោយបង្ហាញភស្តុតាងដាក់​បន្ទុក ដែល​មេដឹកនាំ និង​សកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ​​ បាន​​បង្ហោះ​សារ​​​លើ​​បណ្ដាញសង្គម​​ ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់មកកម្ពុជារបស់លោកស្រី មូរ សុខ​ហួរ។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

តុលាការ​សម្រេច​ឱ្យ​លោក សុន ឆ័យ ផ្ដល់​សំណង​ជំងឺចិត្ត​ដល់​បក្សប្រជាជន ៧៥ម៉ឺនដុល្លារ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍

សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រនេះ បានសម្រេចឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន «៣ពាន់លានរៀល» ឬស្មើប្រមាណ «៧៥ម៉ឺនដុល្លារ»។

តុលា​ការ​​​បន្ត​​​បើក​​​សវនាការ​​​សំណុំ​រឿង​ ​​​​«រួមគំនិតក្បត់​»​​​​ ​​ជុំវិញ​​​ការ​វិលត្រឡប់​​​លោកស្រី មូរ សុខហួរ​​​

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បន្តបើកសវនាការលើសំណុំរឿង «រួមគំនិតក្បត់» ដែលមានជនជាប់ចោទជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលតុលាការបានរំលាយ ជុំវិញគម្រោង​ការវិលត្រឡប់លោកស្រី មូរ សុខហួរ កាលពីដើមឆ្នាំ​២០២១។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

តុលាការ​គ្រោង​នឹង​សួរ​សាក្សី​ពាក់ព័ន្ធ​សំណុំ​រឿង​លោក កឹម សុខា នៅខែក្រោយ

តុលាការគ្រោងនឹងសួរសាក្សីពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា នៅដើមខែក្រោយ ខណៈលោក កឹម សុខា បានបដិសេធការទទួលខុសត្រូវបាតុកម្មហិង្សានៅស្ពាននាគ នៅពេលដែលតុលាការព្យាយាមភ្ជាប់លោកទៅនឹងករណីហិង្សាពេលនោះ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

សកម្មជន​បក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​រំលាយ​ជាង​១០នាក់ ស្នើ​សាលាឧទ្ធរណ៍​បដិសេធ​សាលក្រម​តុលាការ​ថ្នាក់ក្រោម

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការជំនុជម្រះលើបណ្ដឹងឧទ្ធរណ៍របស់សកម្មជនបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយ ដែលបានប្ដឹងប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឱ្យពួកគេជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ​ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ពន្ធនាគារបញ្ជូនអ្នកជាប់ឃុំមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

តុលាការ​កាត់ទោស​ថ្នាក់ដឹកនាំ​និង​សកម្មជន CNRP ៧នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​​ពី​១៨ខែ​ដល់​៣ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសថ្នាក់ដឹកនាំ ​សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយ ចំនួន៧រូប ឱ្យជាប់ពន្ធនាគារចន្លោះពី១៨ខែដល់៣ឆ្នាំ ក្រោមបទ «ញុះញង់ និងប្រមាថអង្គព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្ដាញសង្គម។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង (William Guang) ចាកចេញពីរថយន្តពន្ធនាគារ ទៅចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

តុលាការ​ផ្ដន្ទាទោស​លោក វិល្លាម គ័ង ដាក់​ពន្ធនាគារ​៩ឆ្នាំពាក់ព័ន្ធ​ករណី​​ប្លន់​ផ្ទះ​​អ្នក​លក់ឡេ​តាម​អនឡាញ

តុលាការ​សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ប្រធានគណបក្ស​ខ្មែរក្រោក និងបក្ខពួក៧​នាក់​ផ្សេងទៀត ដាក់ពន្ធនាគារ​ចន្លោះពី៦ឆ្នាំ​ទៅ៩ឆ្នាំ ពាក់ព័ន្ធ​នឹង​បទចោទ ​ប្លន់​អ្នក​លក់​ឡេតាម​អន​ឡាញដ៏ល្បីឈ្មោះម្នាក់​​ដោយ​ប្រដាប់អាវុធ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ