ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជុំសម្រេចបញ្ឈប់កម្មករ៣នាក់ដែលជាបេក្ខជនសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន ក្នុងខែមេសា ឆ្នាំ២០២២។

កម្មករ​៣នាក់​នៅ​ខេត្តកណ្ដាល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ក្រោយ​បង្កើត​សហជីព​ក្នុង​រោងចក្រ

កម្មករ-កម្មការិនីចំនួន៣នាក់ បម្រើ​ការ​ងារ​នៅ​រោង​ចក្រកាត់ដេរ​សម្លៀក​បំពាក់​មួយ ស្ថិត​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល​ ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការ​ងារ​ក្រោយ​បង្កើត​សហជីព​នៅ​ក្នុង​រោង​ចក្រ។

កម្មករបម្រើការងារនៅរោងចក្រកាត់​ដេរ «រ៉ូស៊ីង ហ្គាមេន» ស្ថិត​ក្នុងសង្កាត់​ទួល​សង្កែ​​​ទី១ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ចេញតវ៉ាទាមទារដំណោះស្រាយការងារ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

កម្មករ​រោងចក្រ​រ៉ូស៊ីង​ជាង​៤០០នាក់​បន្ត​តវ៉ា ដោយថា​រោងចក្រ​បិទទ្វារ​មិនដោះស្រាយ​សំណង​តាម​ផ្លូវច្បាប់

កម្មករ​-ក​ម្មការិនីជាង៤០០នាក់ បម្រើការងារនៅរោងចក្រកាត់​ដេរ «រ៉ូស៊ីង ហ្គាមេន» ស្ថិត​ក្នុងសង្កាត់​ទួល​សង្កែ​​​ទី១ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ បាននាំគ្នាបន្តតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត នៅថ្ងៃពុធ​នេះ ក្រោយ​ពី​រោង​ចក្រ​​បិទ​​ទ្វារ ដោយគ្មានការដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគេ។

សន្តិសុខត្រួតពិនិត្យអ្នកចូលរោងចក្រ ឃែនធើរេន អីភែរឹល (ខេមបូឌា) ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

កម្មករ​ជាង​២០០នាក់​ផ្ទុះ​ការតវ៉ា​បិទកំណាត់​ផ្លូវ​វេងស្រេង ក្រោយ​ថៅកែ​ដឹក​សម្ភារ​ចេញ​ពី​រោងចក្រ​ស្ងាត់ៗ

កម្មករជាង២០០នាក់ ធ្វើការនៅ​រោងចក្រកាត់ដេរ ឃែនធើរេន អីភែរឹល (ខេមបូឌា) បាន​នាំគ្នា​​តវ៉ា​បិទ​កំណាត់​​ផ្លូវ​វេង​ស្រេង ក្នុ​ងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អស់រយៈពេល​ជិត​១​ម៉ោង ដើម្បី​​​​​ទាម​​ទារ​ឱ្យថៅកែទូទាត់​ប្រាក់អតីតភាពការងារនិងប្រាក់​អត្ថប្រយោជន៍​​ផ្សេងៗ​​តាម​​ច្បាប់ ក្រោយ​​​ពួកគេអះអាងថា ថៅកែ​បាន​ប្រមូលសម្ភារផ្សេងៗ​​ចេញពីរោងចក្រ ដោយមិនផ្ដល់ដំណឹងដល់កម្មករ។

លិខិតផ្សព្វផ្សាយអំពីកូវីដ-១៩ បិទនៅមាត់ទ្វាររោងចក្រកាត់ដេរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

កម្មករ​រោងចក្រ រ៉ូស៊ីង តវ៉ា​ទាមទារ​ប្រាក់​អត្ថប្រយោជន៍ ខណៈ​រោងចក្រ​គ្រោង​បិទទ្វារ​ដោយ​គ្មាន​សំណង​តាមផ្លូវច្បាប់

កម្មករ​-ក​ម្មការិនីរាប់រយនាក់បម្រើការងារនៅរោងចក្រកាត់​ដេរ រ៉ូស៊ីង ហ្គាមេន ស្ថិតក្នុងសង្កាត់​ទួល​សង្កែ​ទី១ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ ខណៈ​រោង​ចក្រ​នេះគ្រោង​បិទ​ទ្វារ ដោយគ្មានការដោះស្រាយសំណងតាមផ្លូវច្បាប់។

កម្មការិនីរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ចេញមកទិញម្ហូបអាហារពេលថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

មន្ត្រីថា កង្វះ​កន្លែង​ទារកដ្ឋាន​នៅ​តាម​រោងចក្រ​កាត់ដេរ​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​កុមារ​ខ្វះ​អាហារូបត្ថម្ភ

មន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា កង្វះកន្លែងទារកដ្ឋាននៅតាមបណ្ដារោងចក្រកាត់ដេរជាផ្នែកមួយ​ធ្វើឱ្យកុមារបញ្ហាសុខភាព និ​ងខ្វះអាហារូបត្ថម្ភ។

កម្មការិនី​មួយរូប​ប្ដឹង​ភាគី​រោងចក្រ​ទៅ​ក្រសួង​រឿង​បញ្ឈប់​ពី​ការងារ​ដោយ​ខុសច្បាប់

កម្មការិនីមួយរូបនៅក្រុមហ៊ុន ​«ជា ស៊ីណាត ហ្គាមេន» បានប្ដឹង​ក្រុមហ៊ុនមួយនេះទៅក្រសួងការងាររឿងបញ្ឈប់គាត់ពីការងារដោយខុសច្បាប់ និងដោយសារកម្មការិនីរូបនោះជាសមាជិកសហជីព ក្រោមហេតុផល​គ្មានការងារឱ្យធ្វើបន្តទៀត ខណៈក្រុមហ៊ុនបន្តរើសកម្មករថ្មីទៅវិញ។ ​​

​អតីតកម្មការិនីរោងចក្រមួយនៅភ្នំពេញទាមទាររកយុត្តិធម៌ក្រោយថៅកែបិទអាជីវកម្មជាង៤ឆ្នាំមិនបានផ្តល់សំណង

អតីតកម្មការីនី ៩នាក់ ដែលបម្រើការងារនៅក្រុមហ៊ុន អេវើរហ្គ្រីន អឹភែរឹល ស្ថិតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញបានបន្តទាមទារកយុត្តិធម៌ ក្រោយថៅកែបិទទ្វាររោងចក្រជាង ៤ឆ្នាំដោយមិនបានផ្តល់សំណងតាមច្បាប់ជូនពួកគេ។

នៅព្រឹកថ្ងៃទី០៤​ ខែមីនា ឆ្នាំ២០២២ សមាជិកបណ្ដាញសហជីពស្ត្រី WOMEN UNION NETWORK (WUN) មកពី១៨សហព័ន្ធសហជីព ​​បានរួមគ្នាដាក់ញត្តិនៅក្រសួងកិច្ចការនារី បានស្នើសុំផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិមួយចំនួន និងការជួយដោះស្រាយបញ្ហា របស់កម្មករនិយោជិតមួយចំនួន ដើម្បីធានាដល់ការការពារនិងលើកកម្ពស់សិទ្ធិនៅក្នុងវិស័យការងារឱ្យកាន់តែល្អប្រសើរ។

សហជីព​ស្នើ​រដ្ឋាភិបាល​លើកកម្ពស់​សិទ្ធិ​ក្នុង​វិស័យការងារ ក្រោយ​រកឃើញ​វិស័យនេះ​ធ្លាក់ចុះ

ក្រុមសហជីព និង​សមាគម ដែលអះអាងថាតំណាងឱ្យកម្មករជាសមាជិកប្រមាណ១៤២ ៥០០នាក់ ស្នើដល់រដ្ឋាភិបាលជួយធានាដល់ការការពារនិងលើកម្ពស់​សិទ្ធិ​ក្នុងវិស័យការងារឱ្យ​កាន់​​​តែ​ប្រសើរ ក្រោយពួកគេរកឃើញថា វិស័យនេះមានការ​ធ្លាក់ចុះ។

កម្មករ​បម្រើកា​រងារ​នៅ​រោងចក្រ​ដេរ​កាបូប JS LEATHER COLLECTION PHNOM PENH CO, LTD ស្ថិតនៅតំបន់ព្រៃទា សង្កាត់​​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ អំឡុងពេលតវ៉ាទាមទារប្រាក់ជំនាញថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២២។

កម្មករ​រោងចក្រ​មួយ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ចូល​ធ្វើការងារ​វិញ​ក្រោយ​តវ៉ា​២ថ្ងៃ​ទាមទារ​ប្រាក់ជំនាញ

កម្មករ​បម្រើកា​រងារ​នៅ​រោងចក្រ​ដេរ​កាបូប JS LEATHER COLLECTION PHNOM PENH CO, LTD ស្ថិតនៅតំបន់ព្រៃទា សង្កាត់​​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សម្រេចចូលធ្វើការងារវិញ​នៅរសៀលថ្ងៃព្រហស្បតិ៍ម្សិល​មិញ​ ក្រោយពីពួកគេ​ប្រមូល​ផ្ដុំតវ៉ា​អស់​រយៈ​ពេល​​២​ថ្ងៃ ដើម្បីទាមទារប្រាក់ជំនាញដែលថៅកែសន្យាផ្ដល់ជូនពួកគេ។

កម្មការិនីម្នាក់នៃរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរទិញអាហារពីអ្នកលក់នៅផ្សារព្រែកជ្រៃ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

បទយកការណ៍៖​ ប្រាក់​​ខែ​​គោល​​ក្រោម​​២០០​​ដុល្លារ​​ ​មិន​​​ទាន់​​អាច​​ឱ្យ​​ជីវភាព​​កម្មករ​​រោងចក្រ​​រស់​​នៅ​​សមរម្យ​​ឡើយ​

ប្រាក់ខែគោលក្រោម ២០០ ដុល្លា មិនទាន់អាច​ឱ្យ​ជីវភាព​កម្មកររោងចក្ររស់នៅសមរម្យ​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ