
បទយកការណ៍៖ ស្ត្រីជួរមុខបង្ហាញឆន្ទៈការពារសិទ្ធិស្ត្រីក្នុងវិស័យការងារ ទោះប្រឈមបញ្ហាសុវត្ថិភាព
ក្រុមស្រ្តីជួរមុខដែលសកម្មក្នុងការការពារសិទ្ធិកម្មករនិយោជិតនៅតាមស្ថាប័នរដ្ឋ និងឯកជននានា បានបង្ហាញឆន្ទៈបន្តបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិស្ត្រីក្នុងវិស័យការងារ ទោះប្រឈមការរើសអើងក្នុងកន្លែងធ្វើការ ការគំរាមកំហែង និងរងការបៀតបៀនលើរាងកាយក្ដី។