
លោក ស ខេង ប្រាប់អ្នករាយការណ៍ពិសេសថា កម្ពុជាក៏ជាប្រទេសរងគ្រោះនៃអំពើជួញដូរមនុស្ស
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឆ្លើយតបនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្មនោះ ថា កម្ពុជាក៏ជាប្រទេសដែលរងគ្រោះដោយសារអំពើទាំងនេះ ដោយពួកឧក្រិដ្ឋជនយកកម្ពុជា ជាកន្លែងដើម្បីធ្វើការឆបោកប្រព្រឹត្តអំពើជួញដូររត់ពន្ធមនុស្សនេះ។