លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ចូលជួបសវនាការចំពោះលោកនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ប្រេសិត​ប្រធាន​អាស៊ាន​ថា សង្គ្រាម​នៅ​មីយ៉ាន់ម៉ា​ពិបាក​ដោះស្រាយ​ដោយសារ​អ្នកនយោបាយ​ចង់ឈ្នះ​រៀងៗខ្លួន

ប្រេសិតពិសេសរបស់​ប្រធាន​អាស៊ានប្ដូរវេន ថ្លែង​ថា អាស៊ាន​ពិបាក​ធ្វើ​ការ​សម្របសម្រួលរឿងវិបត្តិ​នៅ​មីយ៉ាន់ម៉ា ដោយ​សារ​តែ​ឆន្ទៈរបស់អ្នកនយោ​បាយ​ក្នុង​ប្រទេស​នោះនៅតែមានចិត្តមានៈចង់ឈ្នះរៀងៗខ្លួន។

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ជា​លើកដំបូង​ក្នុង​គោលបំណង​ឱ្យ​មាន​កិច្ចសន្ទនា​នយោបាយ

ប្រសិតពិសេសរបស់ប្រធានអាស៊ាន និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានដឹកនាំប្រតិភូរបស់ខ្លួនចាកចេញពីកម្ពុជា ​ទៅធ្វើទស្សនកិច្ចការងារលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ​ដើម្បីលើកទឹកចិត្តឱ្យមានការពិគ្រោះយោបល់លើកិច្ចនយោបាយនិងមនុស្សធម៌ ខណៈប្រទេសនេះកំពុងមានវិបត្តិផ្ទៃក្នុងធ្ងន់ធ្ងរ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ តាមប្រព័ន្ធវីដេអូ ជាមួយនឹងវត្តមានបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ចុង​ខែមីនា​នេះ​ត្រូវ​បាន​លើក​ពេល

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ឬ Special ASEAN-US Summit ដែលគ្រោងធ្វើនៅចុងខែមីនានេះ ត្រូវបានលើកពេលជាផ្លូវការ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ តាមប្រព័ន្ធវីដេអូ ជាមួយនឹងវត្តមានបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

កម្ពុជា៖ កិច្ចប្រជុំ​អាស៊ាន-អាមេរិក​អាច​នឹង​លើក​ពេល

​​កម្ពុជា​​ក្នុងនាម​ជាប្រធានអាស៊ានប្ដូរវេន​​ អំ​ពាវ​នាវ​ឱ្យភាគីពាក់ព័ន្ធពិចារណា​លើការកំណត់ថ្ងៃប្រជុំអាស៊ាន-អាមេរិក​ឡើង​វិញ ដោយសម្អាងថា ពេលនេះមានសមាជិកមួយចំនួន​​ជាប់​​រវល់ មិន​អា​​ច​ទៅចូ​​ល​​រួ​មប្រជុំកំពូលនេះ​ តា​មកា​លកំ​ណ​ត់​រប​ស់ស​ហរដ្ឋអាមេ​រិក​បាន​។

សេតវិមានប្រធានាធិបតីអាមេរិក។

កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នឹង​ធ្វើឡើង​ចុង​ខែមីនា​នេះ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន

សហរដ្ឋអាមេរិកបានប្រកាសថា នឹងរៀបចំកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២នេះ នៅវិមានប្រធានាធិបតីអាមេរិក (White House) នៃរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោករដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប៊ូយ ថាញ់សឺន (អាវធំខៀវ ពាក់ម៉ាស់ស) មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

រដ្ឋ​មន្ត្រី​ការបរទេស​វៀតណាម ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​តាម​អនឡាញ​ក្រោយ​រកឃើញ​វិជ្ជមាន​កូវីដ-១៩

រដ្ឋមន្ត្រីការបរទេសវៀតណាម ​​​លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមរយៈវីដេអូ​អនឡាញ (Online) ពីបន្ទប់​របស់​លោក ក្រោយ​ពី​លោកត្រូវ​បាន​រក​ឃើញ​វិជ្ជមានកូវីដ-១៩ នៅពេលមកដល់ប្រទេស​កម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ។

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាការងារជាមួយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ។

ចលនា​មួយ​នៅ​អាមេរិក​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​យក​​បញ្ហា​សិទ្ធិមនុស្ស​​និង​ប្រជាធិបតេយ្យ​មក​ពិភាក្សា​គ្នា

ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅសប្ដាហ៍នេះ លើកយកបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា ថៃ ឡាវ និងហ្វីលីពីន មកពិភាក្សាគ្នាក្រៅពីបញ្ហានៅមីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានអញ្ជើញផ្ដល់ព័ត៌មានជូនដល់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) តាមប្រព័ន្ធវីដេអូ ស្ដីពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា)។

កម្ពុជា​កំណត់​កាល​បរិច្ឆេទ​ជាថ្មី​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​សប្ដាហ៍​ក្រោយ

កម្ពុជានឹងរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) នៅសប្ដាហ៍ក្រោយ បន្ទាប់ពីខកខានកាលពីខែមុន។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន ប្រតិកម្ម​លោក សម រង្ស៊ី ដែល​ពេបជ្រាយ​រឿង​ផ្អាក​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅសហស្ថាបនិកគណបក្សសង្រ្គោះជាតិដែល​ត្រូវ​បាន​តុលាការ​​​កំពូល​​​រំលាយ ថា​ជា​អ្នកនយោបាយដែលវិភាគសាច់រឿង និង​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​កិច្ច​ការ​​​នយោ​​បាយ​មិន​​​ដែល​​​​​ត្រូវ សូម្បីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែល​គ្រោង​នឹង​ចាប់​ផ្ដើម​​ក្នុ​​​ងពេល​ខាង​​មុខ​​នេះ​ក្ដី។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក លឹម ចុកហ៊ុយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ពាក់ព័ន្ធបញ្ហាប្រឈមមួយចំនួនរបស់អាស៊ាន ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

កម្ពុជា​ប្ដេជ្ញា​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បាន​ប្ដេជ្ញាចិត្តជាថ្មីក្នុងការ​​ស្វែងរកដំណោះស្រាយ​វិបត្តិនយោ​បាយ​​នៅ​មីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច (5PC) ដើម្បី​ធ្វើឱ្យស្ថានភាពនយោបាយនៅប្រទេសនេះត្រលប់ទៅរកប្រក្រតីភាព និងទប់ស្កាត់ការអូស​បន្លាយ​ទុក្ខវេទនារបស់ប្រជាជន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ