
អូស្ត្រាលីនឹងបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនទៅហ្វឹកហាត់ទាហានអ៊ុយក្រែន
អូស្ត្រាលី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបញ្ជូនទាហានជំនាញចំនួន៧០នាក់ទៅកាន់ចក្រភពអង់គ្លេស ដើម្បីជួយបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែននៅទីនោះ និងបញ្ជូនរថពាសដែកចំនួន៣០គ្រឿងបន្ថែមទៀតដល់អ៊ុយក្រែនផងដែរ។