
សភាអឺរ៉ុបអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរបបក្នុងប្រទេសអ៊ីរ៉ង់
សមាជិកសភាអឺរ៉ុប បានអនុម័តលើសេចក្ដីសម្រេចមួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងបុគ្គល និងអង្គភាពទាំងឡាយរបស់អ៊ីរ៉ង់ ដែលមានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ខណៈខ្លួនក៏បានបោះឆ្នោតក្នុងការកំណត់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាក្រុមភេរវករមួយផងដែរ។