កម្មកររោងចក្រ ឃែនធើរេន ស្នើក្រសួងការងារជួយដោះស្រាយវិវាទការងារ ក្រោយថៅកែបិទទ្វាររោងចក្រ
តំណាងកម្មករប្រមាណ៥០នាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បានដាក់ញត្តិនៅក្រសួងការងារ ដើម្បីស្នើឱ្យជួយដោះស្រាយវិវាទការងារ ក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគេ។