កម្មករម្នាក់ស្លាប់ និង៦នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ
យ៉ាងហោចណាស់ កម្មករម្នាក់ស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងរថយន្តកូរ៉េ២តោនកន្លះ ដឹកកម្មករ បុកជាមួយរថយន្តតូរីស នៅចំណុចកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ៣៨ និង៣៩ នៅក្នុងភូមិពោធិ៍ខ្ញែរ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។