កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​រយៈពេល​៧ថ្ងៃ​បន្ថែមទៀត

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុ ដោយថាកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ហើយបណ្ដារាជធានី-ខេត្តនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ រយៈពេល៧ថ្ងៃបន្ថែមទៀត។

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​លាយ​ឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​រយៈពេល​៧ថ្ងៃ

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្ន​ចំពោះបញ្ហាអាកាសធាតុ ដោយថា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលបណ្ដារាជធានី-ខេត្តនឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ រយៈពេល៧ថ្ងៃ។

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បក់បោក នៅស្រុកមួយនៃកោះកុង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

អាជ្ញាធរ​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​នឹង​បញ្ហា​អាកាសធាតុ ដោយ​គួរ​ផ្អាក​ធ្វើដំណើរ​និង​នេសាទ​នៅ​លំហសមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តមាត់សមុទ្រចំនួន​២ អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននឹងបញ្ហាអាកាសធាតុ ជាពិសេស​ពលរដ្ឋរស់នៅ​ភូមិសាស្ត្រ​ខេត្តកោះកុង និងខេត្តព្រះសីហនុ ខណៈកម្ពុជា​នឹងរងនូវឥទ្ធិពល​ប្រព័ន្ធសម្ពាធទាប ដែលនឹងធ្វើឱ្យ​បណ្ដាខេត្តនិងរាជធានី នឹងមានភ្លៀង​ធ្លាក់ លាយឡំនឹងរន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង។

ស្ថានភាពភ្លៀងធ្លាក់នៅ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តប៉ៃលិន។ (ហ្វេសប៊ុក៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology)

កម្ពុជា​អាច​នឹង​មិនមាន​កូនរដូវប្រាំង​ក្នុង​រដូវវស្សា​នៅក្នុង​ឆ្នាំ២០២២

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា វត្តមានកូនរដូវប្រាំងក្នុងរដូវវស្សាដែលកម្ពុជាធ្លាប់មានរាល់ឆ្នាំ អាចនឹងមិនមានទេក្នុងឆ្នាំ២០២២នេះ។ ​

លោក-លឹម-គានហោ

កូនៗ​រដ្ឋមន្ត្រី​លោក លឹម គានហោ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខា​​ធិការ​និង​​អនុរដ្ឋលេខាធិការ​​​ក្រសួង​​ធនធានទឹក​​

កូនៗ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក លោក លឹម គានហោ ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋ​លេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ព្រមៗ​គ្នា កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ តាម​សំណើ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ចរាចរណ៍តាមដងផ្លូវមួយកន្លែងនៅក្រុងភ្នំពេញ ខណៈមេឃកំពុងបង្អុរភ្លៀងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួង​ព្យាករ​ថា ខេត្តមួយចំនួន​នឹង​ចុះ​ត្រជាក់​រយៈពេល​ខ្លី​នៅ​សប្ដាហ៍​ក្រោយ

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ​ដល់ប្រជាពលរដ្ឋបង្កើន​ការ​​យក​ចិត្ត​ទុក​​​ដាក់​ចំពោះ​​​​​ការ​ប្រែប្រួល​អាកាស​ធាតុ​ ខណៈខេត្តមួយចំនួន​​នឹងចុះត្រជាក់​នៅ​អំឡុង​សប្ដាហ៍​ក្រោយ ដោយសារព្យុះទី​២២ នឹងអាចមានឥទ្ធិពល​នៅតំបន់​ខ្ពស់​រាបភាគឦសាន​ប្រទេស​កម្ពុជា។

ចរាចរណ៍តាមដងផ្លូវមួយកន្លែងនៅក្រុងភ្នំពេញ ខណៈមេឃកំពុងបង្អុរភ្លៀងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

កម្ពុជា​នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​១៥​ទៅ​២១​អង្សាសេ​ក្នុង​អំឡុង​ចាប់​ពី​ខែធ្នូ​ដល់​ខែកុម្ភៈ

ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ក្នុ​ងអំឡុងរដូវរំហើយខាងមុខ ចាប់ពីខែធ្នូ ឆ្នាំ​២០២១ ដល់​​​ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្ថាន​ភាព​អាកាសធាតុ​នៅកម្ពុជានឹងចុះត្រជាក់ក្នុងរង្វង់ពី១៥ទៅ២១អង្សាសេទៅតាមតំបន់​។

ចរាចរណ៍តាមដងផ្លូវមួយកន្លែងនៅក្រុងភ្នំពេញ ខណៈមេឃកំពុងបង្អុរភ្លៀងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

កម្ពុជា​នឹង​ចុះ​ត្រជាក់​រយៈពេល​មួយ​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា

ក្រសួងធនធាន​ទឹក​ និងឧតុនិយម ឱ្យដឹងថា កម្ពុជានឹងចុះត្រជាក់ក្នុងរង្វង់​២០-២២អង្សា រយៈពេលមួយសប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្រុមមន្ត្រីនៃស្នងការនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យមើលលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ខេត្ត-ក្រុង​ចំនួន​១៤ អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង ខណៈ​កម្ពុជា​រង​សម្ពាធ​ទាប​ជា​បន្ត​បន្ទាប់​ពេញ​១​សប្តាហ៍

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ខេត្ត-ក្រុង​ចំនួន​១៤នៅតំបន់ទំនាបកណ្ដាល ជាប់ជួរភ្នំ និង​តំបន់​មាត់​សមុទ្រ អាចនឹងមានជំនន់ទឹកភ្លៀង ដោយសារកម្ពុជានឹងទទួលរង​ឥទ្ធិពលជាបន្តបន្ទាប់ពីសម្ពាធទាប និងទ្រនុងសម្ពាធខ្ពស់ ពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា។

អាជ្ញាធរ​ខេត្ត​ជាប់​រាជធានី​ភ្នំពេញ​ត្រៀម​បង្ការ​ក្នុង​ករណី​ទឹក​ស្ទឹង​ព្រែកត្នោត​ហក់​ឡើង​បង្ក​ជា​ជំនន់

អាជ្ញាធរខេត្តដែលជាប់រាជធានីភ្នំពេញ កំពុងចាត់វិធានការ​ចាក់ដី​តាមព្រំប្រទល់​​ទប់​ស្កាត់​ប្រព័ន្ធ​ទឹកដែល​​អាច​ហូរ​​​ចេញ​​​ពី​ស្ទឹងព្រែកត្នោត បើសិន​មានភ្លៀងធ្លាក់ខ្លាំង ​និង​តាម​ដាន​ស្ថាន​ភាព​អាកាស​ធាតុ ដើម្បី​ត្រៀម​ជា​មុន​​ក្នុង​ការទប់ស្កាត់​ការជន់លិច​តំបន់ខ្លះក្នុងខេត្តរបស់ខ្លួនដោយ​សារ​ជំនន់​ទឹក​ភ្លៀង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ