បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

ជនជាតិដើមភាគតិចពូនង​ ៨គ្រួសារ ​នៅស្រុក​អូររាំង ខេត្តមណ្ឌលគិរី រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយវិវាទដីធ្លី​ ដោយពួកគេ​ចោទអភិបាលស្រុក​អូររាំង​ និងបក្ខពួក ថាគប់គិតគ្នាលួច​ធ្វើបណ្ណកម្មសិទ្ធិ​លើដី​ពួកគេ​ ហើយ​លក់ឱ្យអ្នកផ្សេង។

ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ ក្រុង និងខេត្ត ចុះពិនិត្យកន្លែងរុករានដីមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ដីភ្នំដោះក្រមុំ​២ហិកតា​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​ជនខិលខូច​ទន្ទ្រាន​យក

ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី អះអាងថា ដីភ្នំ​ដោះ​ក្រមុំ ២ហិកតាទៀតត្រូវបានជនខិលខូច​លួយ​​កាប់​ឆ្ការ​​ទន្ទ្រាន​យក ទោះបីជាលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​​​​​ដក​​ហូត​​ទុក​​​ជា​សម្បត្តិ​រដ្ឋ និងបានបញ្ជាឱ្យទប់ស្កាត់កាប់ទន្ទ្រានយកជាកម្មសិទ្ធិក៏ដោយ។

ជនជាតិដើមភាគតិចពូនងជាច្រើននាក់ចុះបង្ហាញទីតាំងដី​ព្រៃ​សហគមន៍​ពូទិល ដោយអះអាងថា ដីព្រៃសហគមន៍នេះរងការកាប់ទន្ទ្រានពីជនខិលខូច ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនជាតិដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ទទូច​ទៅ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ពូទិល​

ជនជាតិដើមភាគតិចពូនង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទទូចទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយទប់ស្កាត់និងចាត់វិធានការច្បាប់ទៅលើក្រុមជន​ល្មើស​​ ដោយពួកគេអះអាងថា ដីព្រៃសហគមន៍ «ពូទិល» ដែលមានទំហំជាង៤ ០០០​ហិកតា ត្រូវបានជនខិលខូចនាំគ្នាកាប់ទន្ទ្រានជាបន្តបន្ទាប់ ដើម្បីយកដីទៅលក់ឱ្យអ្នកមានប្រាក់និងមានអំណាច។

អាជ្ញាធរដាក់របាំងលើទ្រូវផ្លូវក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

ជនជាតិដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ចោទ​អាជ្ញាធរ​គប់គិត​គ្នា​លក់​ដី​រដ្ឋ​និង​ព្រៃ​សហគមន៍​ឱ្យ​អ្នក​មាន​អំណាច

ក្រុមជនជាតិដើមភាគតិចពូនង​ នៅឃុំដាក់ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ចោទអាជ្ញាធរមូលដ្ឋានថាបាន​គប់​គិត​គ្នា​លក់​ដី​រដ្ឋនិងព្រៃសហគមន៍ឱ្យទៅ​មន្ត្រីផ្កាយពីរមួយរូប។

តុលាការខេត្ត​មណ្ឌលគិរី​

ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ស្នើ​រដ្ឋាភិបាល​ឱ្យ​ជួយ​រក្សា​ដីព្រៃ​សមូហភាព​៧០​ហិកតា​

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ចំនួន៥៧​គ្រួសារ ស្នើសុំឱ្យរដ្ឋាភិបាល​និងអាជ្ញាធរ​ពាក់ព័ន្ធ​ជួយថែរក្សាដីព្រៃសមូហភាពទំហំ៧០​ហិកតា ក្រោយពីជ​នខិលខូចលួចលក់ទៅឱ្យបុគ្គលមានប្រាក់ម្នាក់ កាលអំឡុងឆ្នាំ២០១៦។

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

ជនជាតិដើម​ភាគតិច​ខេត្ត​មណ្ឌល​គិរី នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​ដើម្បី​ទារ​យក​ភ្នំ​មួយ​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ

ជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរី អះអាង​ថា ពួក​គេនឹង​ទៅ​បំភ្លឺ​នៅសាលា​ឧទ្ធរណ៍ខេត្ត​ត្បូងឃ្មុំ នាថ្ងៃទី​២៥ ខែ​តុលាខាង​មុខ​នេះ ដើម្បី​ទាម​ទារ​ឱ្យ​តុលាការ​យក «​ភ្នំរ៉ា​ដាង» ដែល​មានទំហំជិត៥ហិកតាមក​ទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីភ្នំនេះត្រូវបានអ្នកនៅទីនោះលួចលក់ឱ្យ​បុគ្គល​​២នាក់​ កាលពីឆ្នាំ២០១៩។

ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង​ បា​នចុះល្បាតព្រៃសហគមន៍ ដោយប្រទះឃើញគ្រឿងចក្រមួយគ្រឿងធ្វើសកម្មភាពឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយថា មិនមានវិធានការទប់ស្កាត់ណាមួយពីអាជ្ញាធរនោះទេ។ (ផ្ដល់ឱ្យ)

​ជនជាតិ​ដើម​ភាគ​តិច​ថា​ ដី​​ជាង​១០០​ហិកតា​​ក្នុង​តំបន់​ការពារ​កែវ​សីមា​និង​ព្រៃ​សហ​គមន៍​ រង​​​ការ​​ទន្ទ្រាន​​​យក

ជនជាតិដើមភាគតិចពូនង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដីព្រៃជាង១០០​ហិកតាក្នុង​ដែនជម្រក​សត្វព្រៃកែវ​សីមា និងដីព្រៃសហគមន៍របស់ពួកគេ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ កំពុង​រង​ការ​ឈូសឆាយ​ទន្ទ្រាន​យកពី​សំណាក់​ជន​ខិលខូចដោយ​គ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ​។

តុលាការ​កាត់ទោស​អតីត​មន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់​ជាប់​ពន្ធនាគារ​២ឆ្នាំ​កន្លះ​ ករណី​កាន់​កាប់​ដី​រដ្ឋ​​​​នៅ​មណ្ឌលគិរី​

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោសអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ម្នាក់ឱ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពាក់ព័ន្ធនឹងការកាន់កាប់​ដីរបស់រដ្ឋ​ទំហំប្រមាណ​១ ០០០ហិ​កតា​ ស្ថិតនៅ​ភូមិ​អន្ត្រេះ ឃុំ​អរ​បួន​លើ នៅ​ស្រុក​កោះញែក ខេត្តមណ្ឌលគិរី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ