បុរសម្នាក់ជិះម៉ូតូដឹកកំណាត់ឈើចេញពីព្រៃសហគមន៍តំបន់ការពារធនធានធម្មជាតិ​ឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

ជនជាតិពូនង​នៅ​ខេត្តមណ្ឌលគិរី​ស្នើ​មន្រ្តី​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​សហគមន៍

ប្រជាសហគមន៍ជនជាតិពូនងនៅខេត្តមណ្ឌលគិរី បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបរិស្ថាន ឱ្យចូលរួមការពារព្រៃសហគមន៍មួយកន្លែងរបស់ពួកគេដែលកំពុងរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ និងចាត់វិធានការលើជនល្មើស​ឱ្យមានប្រសិទ្ធភាព។

ផ្លូវ​មួយ​ខ្សែនៅក្នុង​ភូមិ​ពូឡេះ ត្រូវបានអះអាងថាមានក្រុមហ៊ុនមួយឈូសឆាយ និងដាក់របងព័ទ្ធជុំវិញទៀតផង។

ពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​អះអាង​ថា ផ្លូវ​មួយ​ខ្សែ​ក្នុង​តំបន់​ត្រូវ​បាន​បិទ​ដោយ​ក្រុមហ៊ុន​មួយ

ពលរដ្ឋនៅខេត្តមណ្ឌលគិរី អះអាង​ថា ផ្លូវមួយខ្សែនៅក្នុងតំបន់ត្រូវបានបិទដោយម្ចាស់ដីឯកជន ប៉ុន្តែ​ពួកគាត់​មិនច្បាស់ថាអ្នកណាជាអ្នកនៅពីក្រោយការអភិវឌ្ឍនោះទេ ខណៈ​អាជ្ញាធរ​ឃុំ​ថា​មិនបានដឹងរឿងនេះ។

រូបភាពបង្ហាញពីការ​ចាក់​បំពេញដីផ្នែកខ្លះនៅ​បឹង​តាមោក រាជធានី​ភ្នំពេញ ក្នុង​ខែ​មីនា ឆ្នាំ​២០២២។

រដ្ឋាភិបាល​កាត់ដី​រដ្ឋ​មួយ​ចំនួន​ទៀត​ឱ្យ​ទៅ​អ្នកជំនួញ​ធំៗ​និង​សែស្រឡាយ​មន្រ្តី​ជាន់​ខ្ពស់

រាជរដ្ឋាភិបា​លបាន​កាត់ដីរបស់រដ្ឋមួយចំនួនទៀតឱ្យទៅមន្ត្រី តំណាងរាស្រ្ត សែស្រឡាយនៃសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច និងអ្នកជំនួញដែលមានទំនាក់ទំនងជាមួយ​កូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្នុងនោះមានទាំង​ដី​សម្បទាន​សង្គមកិច្ច​រាប់​ពាន់​ហិកតា ដែលរួមមាន ដីបឹង ដីគម្របព្រៃឈើ និងដែនជម្រកសត្វព្រៃ ស្ថិតក្នុង​ភូមិសាស្រ្តខេត្ត​កោះកុង មណ្ឌលគិរី និង​កំពង់ធំ ផងដែរ។

ពលរដ្ឋជនជាតិដើមភាគតិចពូនង ស្ថិតក្នុងភូមិ​ពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចុះតវ៉ាលើដីដែលអះអាងថាជាកម្មសិទ្ធិសមូសហភាពរបស់ជនជាតិដើមភាគតិច ក្រោយអាជ្ញាធរកាត់ទៅឱ្យឱកញ៉ាម្នាក់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

ជនជាតិដើមភាគតិច​ជិត​១០០គ្រួសារ​បារម្ភ​ពី​ការបាត់បង់​ដី​អាស្រ័យផល ក្រោយ​រដ្ឋាភិបាល​លក់​ដី​នោះ​ឱ្យ​ឧកញ៉ា

ជនជាតិដើមភាគតិចពូនង នៅខេត្តមណ្ឌលគិរី បារម្ភពីការ​បាត់បង់ដីអាស្រ័យ​ផល​ ក្រោយ​ដីសមូហភាពជាង២៥០ហិកតារបស់ពលរដ្ឋ​​ជិត១០០គ្រួសារ នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី ត្រូវបានរដ្ឋាភិបាលលក់ទៅឱ្យឧកញ៉ា។

គ្រឿងចក្រដែលត្រូវបានពលរដ្ឋអះអាងថាកំពុងធ្វើសកម្មភាពឈូសឆាយដីរបស់សហគមន៍ជនជាតិដើមភាគតិចពូនង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ជនជាតិដើមភាគតិច​៥០គ្រួសារ​នៅ​មណ្ឌលគិរី បារម្ភ​បាត់បង់​ដីព្រៃ​អាស្រ័យផល ខណៈ​មាន​គ្រឿងចក្រ​ឈូសឆាយ

ជនជាតិដើមភាគតិចប្រមាណ៥០គ្រួសារ រស់​នៅឃុំដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី កំពុង​បារម្ភ​ពីការ​បាត់​បង់​ដី​ព្រៃអាស្រ័យ​ផល ខណៈមានគ្រឿងចក្រកំពុងធ្វើសកម្មភាពឈូសឆាយព័ទ្ធ​យកដីព្រៃតំបន់នោះ។

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន «ឌីវេឡុបមេន ខូអិលធីឌី» ចូលបំភ្លឺ​នៅតុលាការ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ជនជាតិដើមភាគតិច​ពូនង​នៅ​ភូមិឡៅកា អស់​ជំនឿ​លើ​តុលាការ​ក្នុង​រឿង​ដីធ្លី

ជនជាតិ​ដើម​ភាគតិច​ពូនង​ នៅ​សហគមន៍​ឡៅកា ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ​ បាន​អះអាង​ថា ពួកគេ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ខេត្តមណ្ឌលគិរី​ហើយ ក្រោយ​ពី​តុលាការ​ខេត្ត​នេះបាន​កោះហៅ​ពួកគេ​ឱ្យ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​បណ្តឹង​របស់​អ្នក​មានអំណាច ខណៈពាក្យ​បណ្តឹង​របស់​ពួកគេ​បែរជា​តុលាការ​តម្កល់​ទុក​ឥត​ចាត់​ការទៅវិញ។

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន «ឌីវេឡុបមេន ខូអិលធីឌី» ចូលបំភ្លឺ​នៅតុលាការ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ជនជាតិដើមភាគតិច​៤នាក់​នៅ​ខេត្តមណ្ឌលគិរី​ស្នើ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់

តំណាងជនជាតិដើមភាគតិចពូនង​ចំនួន៤នាក់ដែល​សកម្មក្នុង​ការ​​​ការ​ពារ​ដីធ្លី និងធនធានធម្ម​ជាតិ បានស្នើដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកគេ ក្រោយរងបណ្ដឹងពីក្រុមហ៊ុនឯកជនមួយ។

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

តុលាការ​ខេត្តមណ្ឌលគិរី​កោះហៅ​ជនជាតិដើមភាគតិច​ចំនួន​១២នាក់​ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី​តាម​បណ្ដឹង​ឧកញ៉ា​ម្នាក់

តុលាការកោះហៅជនជាតិដើមភាគតិច​ចំនួន១២នាក់ឱ្យចូលបំភ្លឺ នៅក្នុងខែឧសភា និងដើមខែមិថុនាខាងមុខ ពាក់ព័ន្ធរឿងជម្លោះដីធ្លី នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី តាមបណ្ដឹងឧកញ៉ាម្នាក់។

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន «ឌីវេឡុបមេន ខូអិលធីឌី» ចូលបំភ្លឺ​នៅតុលាការ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

អាវុធហត្ថ​ខេត្តមណ្ឌលគិរី កោះហៅ​ជនជាតិដើមភាគតិច​៣នាក់​ឱ្យ​ចូលបំភ្លឺ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី

កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បាន​​កោះហៅតំណាង និង​ជនជាតិដើមភាគតិចពូនង​​ចំនួន​៣នាក់ ដែល​សកម្ម​ក្នុង​ការ​​​ការ​ពារ​ដីធ្លី និងធនធានធម្ម​ជាតិ ឱ្យចូលបំភ្លឺនៅដើមសប្ដាហ៍ក្រោយនេះ ក្រោមបទចោទចំនួន៤។

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន «ឌីវេឡុបមេន ខូអិលធីឌី» ចូលបំភ្លឺ​នៅតុលាការ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

តុលាការ​ខេត្តមណ្ឌលគិរី​កោះហៅ​ជនជាតិ​ដើមភាគតិច​៤នាក់​ឱ្យចូល​បំភ្លឺ​លើកទី២

តុលាការខេត្តមណ្ឌលគិរី បាន​កោះហៅតំណាងនិងជនជាតិដើមភាគតិចពូនង​ចំនួន​៤នាក់ដែល​សកម្មក្នុង​ការ​​​ការ​ពារ​ដីធ្លីនិងធនធានធម្ម​ជាតិ ឱ្យចូលបំភ្លឺនៅចុងខែមិថុនា ​ឆ្នាំ​២០២២​នេះ តាម​បណ្ដឹង​ប្រធានក្រុម​ហ៊ុន​ឯក​ជន​មួយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ