ACU កំពុងស៊ើបអង្កេតករណីប្រធានមន្ទីរផែនការខេត្តរតនគិរី រងការប្ដឹងពីមន្ត្រីក្រោមឱវាទថាបានប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាព

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងស៊ើបអង្កេត​ករណីប្រធានមន្ទីរ​ផែនការខេត្តរតនគិរី ដែល​រង​ការ​ចោទប្រកាន់​​ពី​​មន្ត្រីក្រោម​ឱវាទ ​​ថា​បាន​​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​តាម​រយៈ​ការកេងបន្លំប្រាក់ដើម្បីទិញផ្ទះ និង​ដីធ្លី ស្របពេលដែល​ប្រធានមន្ទីររូបនោះបានច្រានចោលការចោទប្រកាន់នេះ។

កុមារជនជាតិដើមភាគតិចចារ៉ាយ ចូលរួមអានសៀវភៅជាមួយក្រុមយុវជនស្ម័គ្រចិត្ត នៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

បទយកការណ៍៖ យុវជនខេត្តរតនគិរី រៃអង្គាសថវិកាដើម្បីសង់បណ្ណាល័យសម្រាប់កុមារជនជាតិដើមភាគតិច

ក្រុមយុវជនស្ម័គ្រចិត្តវ័យក្មេងចំនួន១២នាក់កំពុងរៃអង្គាសថវិកាតាមបណ្តាញសង្គម ក្នុង​​គោ​ល​បំ​​ណ​​ងសាងសង់ប​​​ណ្ណាល័យសម្រាប់កុមារជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី ដើម្បីជំរុញ​​ឱ្យ​ពួក​​គេ​​​​ទ​​ទួលបាន​​កា​រ​​សិក្សាអប់រំពេញលេញដូចទៅនឹងកុមាររស់នៅទីក្រុងដែរ។

ក្រុមស្រ្តីជនជាតិដើមភាគតិចព្រៅ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការសិក្សាភាសាដើមរបស់ពួកគេ នៅក្រោមផ្ទះ ស្ថិតនៅក្នុងភូមិគួង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

ជនជាតិ​ដើមភាគតិច​ព្រៅ​ខេត្តរតនគិរី​បារម្ភ​បាត់បង់​ភាសា​កំណើត

តំណាងយុវជនជនជាតិដើមភាគតិចព្រៅ ខេត្តរតនគិរី បង្ហាញការព្រួយបារម្ភចំពោះការបាត់បង់ភា​សា​​របស់ខ្លួន ខណៈពេលដែលយុវជនភាគច្រើនប្រើប្រាស់ភាសារខ្មែរជំនួសភាសាដើម ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ពួកគេយល់ឃើញថា ការប្រើប្រាស់ខ្មែរច្រើនមានភាពងាយស្រួលក្នុងការទាក់ទងគ្នា ស្រ​​បពេលដែលលំហូជនជាតិខ្មែរបានប្ដីប្រពន្ធជនជាតិដើមក៏កាន់តែច្រើន។

ភរិយាសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា ស្នើតុលាការដោះលែងស្វាមីខ្លួនដែលកំពុងមានជំងឺ

​ភរិយា​​របស់​សកម្មជនការពារព្រៃឈើ​​ លោក ឆន ផល្លា ស្នើទៅតុលាការ​​ទម្លាក់​​​ចោល​រា​ល់​ការ​ចោទប្រកាន់​ និង​ដោះលែង​​ស្វាមី​របស់ខ្លួន​​​ឱ្យ​មានសេរីភាព​ឡើងវិញ ក្រោមហេតុផល​ថា ស្វាមីរបស់គាត់បាន​​ធ្លាក់ខ្លួន​ឈឺនៅក្នុងពន្ធនាគារ​​​ ប៉ុន្តែ​​ប្រធាន​ពន្ធនាគារ​អះអាងថា អ្នកជាប់ឃុំរូបនោះ​​មិន​មាន​​ជំងឺ​​នោះ​ទេ​។​  ​

សហគមន៍​ជនជាតិដើម​ភាគតិចព្រៅនិង​គ្រឹង​ក្នុង​ខេត្តរតនគិរី​ទទួល​បាន​ដី​ចំនួន​៤ពាន់​ហិកតា

យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ដីព្រៃ​របស់​រដ្ឋ​ប្រមាណ៤ ០០០​ហិកតាត្រូវ​​បាន​បែង​ចែក​ទៅជា​កម្មសិទ្ធិសមូហភាពរបស់សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​រតនគិរី។

ជនជាតិ​ដើម​ភាគ​តិច​ខេត្តរតនគិរី​ជំរុញ​អាជ្ញាធរ​​​ផ្ដល់​ដី​ជិត​១ ០០០​ហិកតា​ឱ្យ​ពួកគេ​អាស្រ័យ​ផល​

ប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ និងទំពួនខេត្តរតនគិរី បានស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយបញ្ហា​ដីព្រៃសហគមន៍មួយ​មានទំហំជិត ១ ០០០ហិកតា ដែលត្រូវបានក្រុមហ៊ុនឯកជនមួយ​កាន់កាប់ធ្វើជាកម្មសិទ្ធិ ខណៈរឿងនេះបានអូសបន្លាយជិត១ឆ្នាំមកហើយ។

សកម្មជន​បរិស្ថាន​ម្នាក់​ស្នើ​តុលាការ​ខេត្តរតនគិរី​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ក្រោយ​រង​បណ្ដឹង​របស់​មន្ត្រី​មូលដ្ឋាន

សកម្មជនការពារព្រៃឈើ និងបរិស្ថានម្នាក់ នៅខេត្តរតនគិរី បានស្នើ​ដល់​តុលាការ​ទម្លាក់​ចោល​​បទចោទប្រកាន់ ក្រោយពីលោក​រងបណ្ដឹងរបស់អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹង​បទ ​​«កាប់​គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីជាកម្មសិទ្ធិ»។

កញ្ញា ណាន់ ម៉ារ៉ា ជា​និស្សិត​ជនជាតិ​ដើម​ភាគតិច​គ្រឹង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។

យុវតី​ជនជាតិដើមភាគតិច​បាន​ជម្នះ​លើ​ការ​រើសអើង​ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម

អត្រាបោះបង់ការសិក្សាគឺខ្ពស់ក្នុងចំណោមយុវជនជនជាតិដើមភាគតិច។ យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីឆ្នាំមុនដោយរដ្ឋាភិបាល គិតត្រឹមឆ្នាំ២០១៣ ស្ទើរតែ ៦៦% នៃជនជាតិដើមភាគតិចដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ មិនទាន់បានបញ្ចប់ថ្នាក់បឋមសិក្សានៅឡើយ។ មានប្រមាណជា១០% ទទួលបានការអប់រំខ្លះៗកម្រិតមធ្យមសិក្សា ហើយតិចជាង១% មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការ​សិក្សា​ដដែលបន្ថែម​ថា ស្ថិតិ​គឺ​មានភាពមិនល្អប្រសើរចំពោះ​កុមារីនិង​ស្ត្រី​ជាងបុរស​។

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។

UN បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​និង​ឃុំខ្លួន​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា

អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN) សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់និង​ឃុំខ្លួន​លើ​សកម្មជន​ព្រៃ​ឈើ​ លោក ឆន ផល្លា ដោយចាត់ទុកសកម្មភាពនេះ​ថា ជាការគំរាមកំហែង និង​រំលោភលើសិទ្ធិអ្នកការពារសិទ្ធិមនុស្ស​ផ្នែក​បរិស្ថាន។

សកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃ ដែលពលរដ្ឋអះអាងថាបានរំលោភលើដីព្រៃសហគមន៍ជនជាតិដើមភាគតិច ស្រុកលំផាត់ ខេត្តរតនគិរី។

ជនជាតិដើមភាគតិច​នៅ​ខេត្តរតនគិរី ចោទ​អាជ្ញាធរ​ថា​គប់គិត​គ្នា​លក់​ដីព្រៃ​របស់​រដ្ឋ​ឱ្យ​ឈ្មួញ

​​ជនជាតិដើមភាគតិចទំពូន នៅស្រុកលំផាត់ ខេត្តរតនគិរី ចោទអាជ្ញាធរមូលដ្ឋាន​ថាបានគប់គិតគ្នាលួចលក់ដីព្រៃរបស់រដ្ឋឱ្យឈ្មួញ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួននិងបក្ខពួក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ