ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

គណបក្ស​ចំនួន៤ បង្ហាញ​ជំហរ​រួមគ្នា​ទាមទារ​កែលម្អ​ប្រព័ន្ធ​បោះឆ្នោត​និង​សិទ្ធិនយោបាយ

គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ ប​​​ង្ហា​​ញជំហររួមគ្នា ដើម្បីទាមទារឱ្យ​មាន​ការ​កែ​លម្អ​ប្រ​ព័ន្ធ​បោះឆ្នោតនិ​​ង​សិទ្ធិ​ន​យោបាយ ក្រោយ​ពីពួកគេឆ្ល​ង​​កាត់ការបោះ​​ឆ្នោតឃុំ-សង្កាត់ថ្មីៗនេះ​ មិនអាចយកជ័យជម្នះលើបក្ស​​កា​​ន់អំណាចបាន និងស្របពេលដែលការបោះឆ្នោត​ជាតិ អាណត្តិទី៧ នឹ​ងចូលមកដល់នៅ​​ឆ្នាំក្រោយ។

ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

បក្ស​ក្រៅ​រដ្ឋាភិបាល​ខ្លះ​បន្ត​រកច្រកចេញ​បង្កើត​បក្ស​ធំ​មួយ​នៅ​មុន​ការបោះឆ្នោត​ឆ្នាំ២០២៣

តំណាងគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលមួយចំនួនបានអះអាងជាថ្មីទៀតថា ពួកគេ​​កំ​​ពុង​​ស្វះ​ស្វែង​​រក​​ច្រកចេញ ដើម្បីបង្កើតទៅជាកម្លាំងអ្នកប្រជាធិបតេយ្យ ដោយជ្រកក្រោមឆ័ត្រមួយ​​ថ្មី​​ទៀត សម្រាប់​​​​ត្រៀ​​​​​​មប្រកួត​​ប្រជែងដណ្ដើមកៅអីក្នុងរដ្ឋសភាជាមួយគណបក្សកាន់អំណាច ក្នុង​​ពេល​​ឆាប់​​ៗ​​ខាង​​មុខ​​នេះ។

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។

បក្សឆន្ទៈខ្មែរ​ចង់​ឱ្យ​មាន​ការ​រួបរួម​បក្ស​តូចៗ​មុន​ការបោះឆ្នោត​ឆ្នាំ២០២៣ ខណៈ​មើល​ឃើញ​បក្ស​ធំ​២​មាន​ទំនោរ​ជ្រុល​ទៅ​រក​ចិន​និង​អាមេរិក

ការផ្លែផ្លានិងដៀមដាមស្របពេលនៃការអំពាវនាវរបស់គណបក្សឆន្ទៈខ្មែរនេះ ដោយសារតែ​​ប៉ូល​​​​នយោបាយរបស់​​គណ​​​បក្សធំៗ គឺ «គ​​ណ​​បក្សប្រជាជនកម្ពុជា» ដែលមានទំនោរទៅរករ​​បបកុម្មុយនី​​ស្ត​​ចិនជ្រុល និង «គណបក្សភ្លើងទៀន» ដែលស្និទ្ធខ្លាំងទៅរកប្លុកលោកសេរី ត្រូវបានគណបក្សក្រៅ​​​រដ្ឋា​​​ភិ​​បាលមួយនេះចាត់ទុកថា វានឹងអាចធ្វើឱ្យកម្ពុជាត្រូវប្រទាញប្រទង់គ្នាខាងភូមិសាស្រ្ត​​នយោ​​បា​​យជាថ្មីទៀតនៅពេលណាមួយ។

គណបក្សភ្លើងទៀន រៀបចំហែក្បួននៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណបក្ស​ធំពីរ​ហែក្បួន​ទ្រង់ទ្រាយធំ​នៅ​រាជធានីភ្នំពេញ​នា​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចុងក្រោយ

គណបក្សនយោបាយធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ​ហែក្បួន​ឃោសនា​បោះឆ្នោត​ជាទ្រង់ទ្រាយធំ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត​ នាថ្ងៃសុក្រនេះ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

គណបក្ស​នយោបាយ​ធំៗ​ត្រៀម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​ចាប់ផ្ដើម​នា​ចុង​សប្ដាហ៍​នេះ

គណបក្សនយោបាយ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ត្រៀម​ខ្លួន​បើក​យុទ្ធនាការឃោសនាបោះឆ្នោត​ឃុំសង្កាត់អាណត្តិទី៥ ដែលនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍​ចុង​សប្ដាហ៍នេះ ខណៈ​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀតនឹងបើកធ្វើនៅថ្ងៃបន្តបន្ទាប់នៅតាមមូលដ្ឋានរៀងៗខ្លួន។

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ-កីឡាការិនី និងអត្តពលិក ចំនួន៥៦០នាក់ មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

លោក ហ៊ុន សែន សម្អាង​ថា​ប្រជាធិបតេយ្យ​គ្មាន​ស្តង់ដារ​អន្តរជាតិ ខណៈ​មាន​ការ​រិះគន់

​​លោកនា​យក​រដ្ឋម​ន្ត្រី ហ៊ុន ​សែន ​​បន្ត​លើក​ឡើងថា​ កា​រអនុ​វត្តលទ្ធិ​ប្រជា​ធិបតេយ្យ​គ្មា​នស្តង់​ដារអ​​ន្តរជា​តិទេ ដោយសម្អាងថា សូម្បី​ប្រទេស​​មហា​​អំណាចលោកសេរីខ្លះក៏អនុវត្ត​ខុ​សគ្នា​​ដែរ​ ខ​ណៈមានការរិះគន់អំ​​ពីការ​ដឹ​​កនាំ​រ​បស់លោកធ្វើឱ្យក​ម្ពុជា​ងាក​ចេ​ញពី​គន្ល​ងប្រ​ជា​ធិប​តេយ្យ​។

លោក​​ អ៊ូ ច័ន្ទរ័ត្ន អ​នុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា ផ្ដល់បទសម្ភាន៍ពាក់ព័ន្ធនឹងគណបក្សកែទម្រង់កម្ពុជា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

អ្នកនយោបាយ​ខ្លះ​ចាត់ទុក​ច្បាប់​រំលាយ​គណបក្ស​រារាំង​ដល់​ការ​ផ្ទេរ​អំណាច​បែប​ប្រជាធិបតេយ្យ

អ្នកនយោបាយមួយចំនួនដែលចូ​លរួ​មប្រ​កួតការ​​​បោះឆ្នោ​ត បានលើកឡើ​ងថា​ «ច្បា​ប់រំលាយគ​ណបក្ស​» ជា​​ឧ​ប​ក​រណ៍រារាំ​ងដ​ល់ការផ្ទេរអំណាច​ ដោយសន្តិវិធីតាម​ប្រព័​ន្ធ​​ប្រជា​ធិបតេយ្យ បើ​ច្បាប់នេះ​មិន​ត្រូវបា​​នកែលម្អ​​​ឬលុបចោល​ទេនោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

លោក ហ៊ុន សែន ថ្លែងថា​បើ​បក្សប្រជាជន​ឈ្នះឆ្នោត​ទៀត ពលរដ្ឋ​គ្រប់រូប​អាច​រួមរស់នៅ​ជាមួយគ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបានដឹកនាំប្រទេសកម្ពុជាបន្តទៀត ពលរដ្ឋគ្រប់រូប​អាចរួមរស់នៅជាមួយគ្នាបានដោយសុខសាន្ត ខណៈថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយបានព្យាយាមចរចាបញ្ចប់ជម្លោះនយោបាយ និងបានវិលចូលមករស់នៅកម្ពុជាវិញ តែត្រូវបានបក្សកាន់អំណាចបដិសេធ។

លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងលោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា ក្នុងពិធីប្រកាសសុពលភាពជូនគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្តកំពង់ចាម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

គណបក្ស​មួយចំនួន​ទៀត​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ ដើម្បី​ត្រៀម​ឃោសនា​នៅ​ថ្ងៃបោះឆ្នោត

តំណាង​គណបក្សនយោបាយមួយចំនួនទៀត​បានអះអាងថា ពួកគេបានត្រៀមរួចរាល់ហើយនូវកម្មវិធីន​​​យោ​​បា​​​យ​ ដើម្បី​ដាក់​ចេញ​នៅ​ក្នុង​ថ្ងៃឃោ​សនា​ស្វែង​រក​សំឡេង​ឆ្នោត ដែលបម្រើ​ឱ្យការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​​​ប្រឹ​​ក្សា​​​​​ឃុំសង្កាត់​​ដ៏ខ្លី​​​ខាង​​មុខនេះ។

UPDATED៖ លោក ហ៊ុន សែន កែតម្រូវការអត្ថាធិប្បាយរបស់លោក សុខ ទូច ជុំវិញជំហរការបរទេសប្រឆាំងរុស្ស៊ី

លោក​នា​យករ​ដ្ឋម​​ន្ត្រី ​​ហ៊ុន​ សែន ច្រានចោលការលើកឡើងរបស់​​​​ប្រធាន​រា​ជប​ណ្ឌិត្យស​ភា​​ក​​ម្ពុជា​ ដែលថា ក​​ម្ពុជាបោះ​ឆ្នោត​​​​ប្រឆាំ​ងការឈ្លាន​ពានរបស់​រុស្ស៊ីទៅ​​​លើប្រទេសអ៊ុ​​​យ​​ក្រែន​ ដោ​យ​សារ​កម្ពុ​ជាមិ​នទា​ន់មាន​លទ្ធភា​ព​​ទប់ទល់​ការឈ្លាន​ពីបរទេស ដោយ​​លោកនាយករដ្ឋមន្ត្រី​ថា ការអត្ថាធិប្បាយនោះ មិ​​​ន​​តំ​ណា​​ងឱ្យ​នយោ​បា​​យកា​របរទេសកម្ពុជានោះ​ទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ