លោក សុន ឆ័យ សម្រេចចូលរួមជីវិតនយោបាយជាមួយគណបក្សភ្លើងទៀន
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក សុន ឆ័យ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន បន្ទាប់ពីលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីពេលកន្លងមក។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក សុន ឆ័យ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន បន្ទាប់ពីលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីពេលកន្លងមក។
អតីតមេទ័ពតស៊ូនៅជាយដែនថៃ និងជាប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា «គណបក្សភ្លើងទៀន» ដែលទើបលេចមុខធ្វើសកម្មភាពនៅមូលដ្ឋាន ដើម្បីចូលរួមការបោះឆ្នោតខាងមុខ នឹងមានអនាគតខ្លី ប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ដោយសារគណបក្សនេះមានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពលោក សម រង្ស៊ី នៅឯក្រៅប្រទេស។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា មានគណបក្សនយោបាយចំនួន១១ហើយដែលបានត្រៀមចុះឈ្មោះនិងដាក់បេក្ខភាពឈរឈ្មោះ បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់នីតិកាលទី៥ខាងមុខនេះ ខណៈកាលបរិច្ឆេទនៃការទទួលចុះឈ្មោះនៅសល់ពេលប្រមាណ១០ថ្ងៃទៀតប៉ុណ្ណោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិរបស់គណបក្សភ្លើងទៀន ដែលបើកផ្លូវឱ្យតំណាងគណបក្សនៅថ្នាក់ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ អាចប្រើប្រាស់សិទ្ធិក្នុងការចុះហត្ថលេខាដាក់ឈ្មោះបេក្ខភាពមេឃុំ-ចៅសង្កាត់ និងគណបក្សនយោបាយរបស់ខ្លួនបាន ដោយមិនចាំបាច់ត្រូវឆ្លងយោបល់ពីប្រធានគណបក្ស។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្ដេជ្ញាមិនឱ្យមានអំពើហិង្សា ជម្លោះ ឬមានអ្នករបួសនិងស្លាប់ ដោយសារការបោះឆ្នោតឆ្នាំ២០២២និង២០២៣ខាងមុខ ខណៈគណបក្សប្រឆាំងធំមួយត្រូវបានបាត់ចេញពីឆាកនយោបាយរួចទៅហើយនោះ។
សហស្ថាបនិកនៃគណបក្សកែទម្រង់កម្ពុជា អះអាងពីភាពជឿជាក់ក្នុងការចងសម្ព័ន្ធគណបក្សនយោបាយឱ្យស្ថិតនៅក្រោមឆ័ត្រតែមួយ ថានឹងអាចកើតឡើងនៅក្រោយការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២។
គណបក្សនយោបាយទាំង៦ ដែលតស៊ូមតិទាមទារឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតរក្សាទុក «ទម្រង់១១០២» នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានហៅការសម្រេចចិត្តរបស់ គ.ជ.ប នៅពេលនេះថា ជាដំណោះស្រាយមួយដ៏ល្អដែលអាចឈានទៅបញ្ចប់ការខ្វែងគំនិតគ្នាលើផ្នែកខ្លះនៃនីតិវិធីនិងបទបញ្ជានៃការបោះឆ្នោត។
គណបក្សនយោបាយចំនួន៦ ដែលកំពុងតស៊ូមតិប្រឆាំងការសម្រេចចិត្តរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលកែនីតិវិធីខ្លះនៃទម្រង់១១០២ កំពុងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅនាខែមិថុនាខាងមុខនេះ។
គណបក្សនយោបាយចំនួន៦ បានដាក់ញត្តិរួមគ្នាដោយបដិសេធនូវការបកស្រាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពីមូលហេតុនៃការកែប្រែនីតិវិធីដែលលុបបំបាត់ព័ត៌មានសំខាន់លើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬ «ទម្រង់១១០២»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវការពារសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលដល់គ្រប់សកម្មភាពគណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ឱ្យបានស្មើភាពគ្នា។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម