ឥណ្ឌារាយការណ៍ថាភាគីទាំងសងខាងរងរបួសក្នុងការប៉ះទង្គិចគ្នានៅព្រំដែនជាមួយចិន
រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានឱ្យដឹងនៅថ្ងៃអង្គារថា កងទ័ពឥណ្ឌាបានរារាំងទាហានចិនមិនឱ្យចូលទឹកដីឥណ្ឌាកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលការប៉ះទង្គិចគ្នានៅព្រំដែន ដែលបណ្តាលឱ្យភាគីទាំងសងខាងរងរបួស។