បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

ជនជាតិដើមភាគតិចពូនង​ ៨គ្រួសារ ​នៅស្រុក​អូររាំង ខេត្តមណ្ឌលគិរី រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយវិវាទដីធ្លី​ ដោយពួកគេ​ចោទអភិបាលស្រុក​អូររាំង​ និងបក្ខពួក ថាគប់គិតគ្នាលួច​ធ្វើបណ្ណកម្មសិទ្ធិ​លើដី​ពួកគេ​ ហើយ​លក់ឱ្យអ្នកផ្សេង។

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋតំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។ (ជន ចាន់រ៉ែន)

ពលរដ្ឋ​ដែល​ប៉ះពាល់​ពីគម្រោង​ផ្លូវដែក ដាក់ញត្តិ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ថ្មី​ទាមទារ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​រឿង​ដីធ្លី

ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ប្រមាណជិត១០នាក់នាំគ្នាប្រមូលផ្ដុំ និងយកញត្តិដាក់នៅរដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ថ្មី ដើម្បីទាមទារ​ឱ្យលោក​អភិបាលជួយ​ពន្លឿនការ​​ដោះស្រាយបញ្ហា​​ដីធ្លី​ជូនពួកគេឱ្យបានឆាប់ ខណៈពួកគេបារម្ភពីការ​បណ្ដេចេញដោយបង្ខំ។

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងពលរដ្ឋ២៤៤គ្រួសារ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ចេញតវ៉ាដោយស្នើឱ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិដីធ្លី ដោយពួកគាត់អះអាងថា អាជ្ញាធរបានប្រាប់ឱ្យពួកគាត់ដោះដូរដីចេញទៅរស់នៅកន្លែងផ្សេងដែលពុំទាន់ច្បាស់ពីទីតាំងប្រាកដ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខណ្ឌ​ឫស្សីកែវ ព្រមាន​តវ៉ា​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​រឿង​កម្មសិទ្ធិ

​តំណាងពលរដ្ឋ២៤៤គ្រួសារ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមាន​ដង្ហែញត្តិទៅតវ៉ាដល់មុខផ្ទះ​នាយក​រដ្ឋមន្ត្រី ប្រសិន​បើអាជ្ញាធរខណ្ឌ​មិនព្រមដោះស្រាយរឿងបណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគាត់។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធីសម្ពោធ​សមិទ្ធផល​ថ្មី​របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន រួមមាន អគារ​ទី​ស្តី​ការ​ថ្មី និង​វិទ្យាស្ថាន «តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន» ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចម្រេះ២ ខណ្ឌឫស្សីកែវ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

លោក ហ៊ុន សែន ព្រមាន​ដក​កម្មសិទ្ធិ​ដីធ្លី​ពី​ក្រុមប្រឆាំង​ដែល​តែង​រិះគន់​រឿង​ជម្លោះ​ដីធ្លី

ប្រមុខរដ្ឋាភិបាលបានព្រមានដកយកកម្មសិទ្ធិដីធ្លីរបស់ក្រុមប្រឆាំង ដោយថា ដើម្បីឆ្លើយតបទៅនឹងការរិះគន់រឿងបញ្ហាជម្លោះដីធ្លីនាពេលកម្លងមក។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និយាយជាមួយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន អំឡុងពិធីសម្ពោធទីស្ដីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ៊ុន សែន ប្រាប់​មន្ត្រី​ឱ្យ​បន្ត​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពលរដ្ឋ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​សុចរិតភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរម្លឹក​​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបន្ត​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ដែល​នៅ​សេស​សល់ និង​​​ការ​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ ព្រមទាំង​ដោះស្រាយ​​​បញ្ហាដី​​សង្គមកិច្ច ហើយ​រាល់ការដោះស្រាយ​ត្រូវមាន​សុចរិត​ភាព។

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានសាលាដំបូងខេត្តកោះកុងចេញដីកាកោះហៅចូលសវនាការកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ពលរដ្ឋ​៩នាក់​មាន​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា​ម្នាក់ ត្រូវ​តុលាការ​ខេត្តកោះកុង​កោះហៅ​ចូល​សវនាការ​នៅ​ចុងខែនេះ

សាលាដំបូងខេត្តកោះកុង កោះហៅ​តំណាងពលរដ្ឋចំនួន៩នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) ស្ថិតក្នុងស្រុកស្រែអំបិល ចូលសវនាការ​នៅចុង​ខែនេះ ទៅតាមបណ្ដឹងរបស់​ម្ចាស់ក្រុម​ហ៊ុន។

ទីតាំងស្នាក់ការស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

អាជ្ញាធរ​និង​ពលរដ្ឋ​ស្នើ​តុលាការ​ខេត្តព្រះវិហារ​ដោះលែង​ជនពិការ​ម្នាក់​ដែល​រង​ហិង្សា​និង​ជាប់ឃុំ​ក្រោយ​មាន​ជម្លោះ​ដីធ្លី

អាជ្ញាធរមូលដ្ឋាននិងពលរដ្ឋនៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានស្នើដល់តុលាការខេត្តនេះពិចារណា​និងដោះលែងជនពិការម្នាក់ដែលរងអំពើហិង្សានិងកំពុងជាប់ឃុំក្នុងពន្ធនាគារ​ ក្រោយ​ជនពិការ​នោះមាន​ជម្លោះដីធ្លីជាមួយពលរដ្ឋដូចគ្នា។

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវមួយកន្លែង ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ពលរដ្ឋ​ទិញ​ដី​ពី​ក្រុមហ៊ុន WCC នៅ​ខេត្ត​កំពង់ឆ្នាំង ស្នើ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​រឿង​ក្រុមហ៊ុន​លក់​ដី​ខ្យល់

ប្រជាពលរដ្ឋមួយចំនួនប្រមូលផ្តុំគ្នានៅជិតវត្តសំរោង​អណ្ដែត រាជធានីភ្នំពេញ ដើម្បីពិភាក្សាគ្នារៀបចំ​ពាក្យបណ្ដឹង​ប្ដឹង​ម្ចាស់​ក្រុមហ៊ុន WCC ដែលពួកគាត់អះអាងថាបានលក់ដីខ្យល់នៅស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ ឱ្យពួកគេ​​រាប់រយគ្រួសារ និងគេចវេះមិនព្រម​ដោះស្រាយ​ប្រគល់លុយឱ្យអ្នកទិញវិញ។

ពលរដ្ឋលើកបដាតំណាងអ្នកភូមិចំនួន១៤៥​គ្រួសារ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ការតវ៉ា ក្រោយពេលក្រុមយោធានៅក្នុងបន្ទាយមួយបានធ្វើបណ្ណកម្មសិទ្ធិលើដីធ្លីដែលកំពុងមានជម្លោះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។

ពលរដ្ឋ​ជាង​១០០​គ្រួសារ​ផ្ទុះ​ការតវ៉ា ក្រោយ​ទាហាន​ធ្វើ​បណ្ណកម្មសិទ្ធិ​លើ​ដីធ្លី​កំពុង​មាន​ជម្លោះ

អ្នកភូមិចំនួន១៤៥​គ្រួសារ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ាជាថ្មីទៀត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ក្រោយពេលក្រុមយោធានៅក្នុងបន្ទាយមួយបានធ្វើបណ្ណកម្មសិទ្ធិលើដីធ្លីដែលកំពុងមានជម្លោះ។

នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខពលរដ្ឋនៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ (ហ្វេសប៊ុក៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia)

រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​បង្កើត​ក្រុមការងារ​ដោះស្រាយ​ទំនាស់​និង​សំណូមពរ​ពលរដ្ឋ

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបង្កើតក្រុមការងារដោះស្រាយបញ្ហាទំនាស់និងសំណូមពររបស់ប្រជាពលរដ្ឋ ដែល​ភាគច្រើ​​​​នពាក់ព័ន្ធបញ្ហាវិវាទដីធ្លី តាមការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយ​យកគំរូតាមអភិបាលខេត្តកំពត លោក ម៉ៅ ធនិន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ