ពលរដ្ឋថាទាហានបន្តយកគ្រឿងចក្រទៅភ្ជួរលើដីសហគមន៍ឧត្ដមស្រែពស់ បើទោះអាជ្ញាធរកាត់ដីនោះឱ្យពលរដ្ឋរួចហើយ
ប្រជាសហគមន៍អះអាងថា ទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក បានដាក់គ្រឿងចក្រទៅភ្ជួរលើដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាថ្មីទៀត បើទោះជាអាជ្ញាធរបានកាត់ឆ្វៀលដីនោះឱ្យទៅប្រជាសហគមន៍គ្រប់គ្រង និងអាស្រ័យផលរួចទៅហើយក៏ដោយ។