វិស័យ​បរិស្ថាន​ក្នុង​ឆ្នាំ២០២២៖ មហិច្ឆតា​ចង់​បាន​ដីធ្លី​ឈាន​ដល់​ការ​រំលោភ​ដីបឹង និងព្រៃធម្មជាតិ

តំបន់ការពារធម្មជាតិ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលរួមមានព្រៃឈើ សត្វស្វា កេសរកូល (ផ្កាអ័រគីដេ) រួមនឹងខ្សាច់ នៅតែជាប្រភពចំណូលដ៏ពេញនិយមមួយ បើទោះបីជាមានការប្ដេជ្ញាទាំងឡាយ (និងការផ្ដល់មូលនិធិអន្តរជាតិ) ដើម្បីការពាររបស់អស់ទាំងនេះក៏ដោយ។

ទីស្នាក់ការសហគមន៍ភ្នំទទឹង ស្ថិតនៅក្នុងភូមិកំពង់ចិន ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

បទយកការណ៍៖ ពលរដ្ឋ​នៅ​ស្រុកទឹកឈូ ខេត្តកំពត ប្ដេជ្ញា​ការពារ​ព្រៃសហគមន៍​ភ្នំទទឹង ដោយសារ​ខ្លាច​ព្រៃឈើ​បាត់បង

សហគមន៍ព្រៃឈើភ្នំទទឹង មានទីតាំងស្ថិតក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពត។ នៅក្នុងព្រៃសហគមន៍មួយនេះមានកូនឈើប្រណិតៗរាប់រយដើមដុះពាសពេញព្រៃ រួមមាន ក្រញូង ធ្នង់ សុក្រំ  និងបេង ជាដើម ខណៈដើមឈើប្រណិតធំៗត្រូវរងការកាប់បំផ្លាញពីជនខិលខូចជាបន្តបន្ទាប់តាំងពីអំឡុងឆ្នាំ២០០៩។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ផ្ដល់បទសម្ភាសន៍ក្នុងពិធីប្រកាសជាផ្លូវការ​ពី​យុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ស្តីពី «ការពារសត្វព្រៃ៖ កាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ» នៅថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ប្ដេជ្ញា​ទប់ស្កាត់​បទល្មើសសត្វព្រៃ តាម​រយៈ​ការ​បង្កើត​មុខរបរ​ឱ្យ​សហគមន៍

មន្រ្តី​រដ្ឋាភិបាលបានគូសបញ្ជាក់ជាថ្មីពីការប្ដេជ្ញា​ទប់ស្កាត់បទល្មើសសត្វព្រៃ តាមរយៈការពង្រឹង​ការអនុវត្តច្បាប់ និង​ការបង្កើតមុខរបរឱ្យសហគមន៍ ដូចជាការចិញ្ចឹមសត្វ និងការជំរុញសេវាទេសចរណ៍ ជាដើម។

ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ចុះពិនិត្យទីតាំងជាក់ស្ដែង និងទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់ នៅចំណុចអូរដងរ៉ែក ក្នុងភូមិសាស្ត្រ ភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្ដក្រចេះ)

សង្គមស៊ីវិល​ថា ការ​ទន្ទ្រានដី​ខុសច្បាប់​បន្ត​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ​និង​តំបន់​ការពារ​ធម្មជាតិ​ផ្សេង​ទៀត

ក្រុមយុវជន សហជីព និង​​អង្គការ​សង្គម​ស៊ីវិល​ បង្ហាញក្ដីបារម្ភ​ក្រោយ​រក​ឃើញ​ថា ការ​ទន្ទ្រាន​ដី​យក​ធ្វើ​ជា​កម្មសិទ្ធិបានបន្ត​គំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ តំបន់​បឹង​ទន្លេ​សាប និងព្រៃ​សហគមន៍ ខណៈរដ្ឋាភិបាលពុំបានឆ្លើយតបទាន់ពេលវេលា​​ទៅ​នឹង​​ការ​​កើន​​ឡើង​​នូវសកម្ម​ភាព​កាប់​បំផ្លាញទាំងនោះទេ។

លោក ម៉ម ផល្លា ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង។

មន្ទីរ​បរិស្ថាន​កំពង់ឆ្នាំង​ថា​ករណី​ឈូសឆាយ​ដីព្រៃ​ដែនជម្រក​សត្វ​ភ្នំឱរ៉ាល់​ជា​ការ​យល់​ច្រឡំ

មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចេញមុខអះអាងថា ការឈូសឆាយដី​ព្រៃដែនជម្រកសត្វ​ភ្នំឱរ៉ាល់ពីសំណាក់បុគ្គលម្នាក់ ជាការឈូសឆាយច្រឡំ ដោយសាររូបគេមិនបានដឹងថាជាដីដែនជម្រកសត្វ ហើយក៏បានប្រគល់ដីនោះជូនរដ្ឋវិញហើយដែរ។

ទីតាំងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។

សកម្មជន​ថា​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់ការពារ​នៅ​ខេត្ត២​បន្ត​កើតមាន ខណៈ​មន្ត្រីជំនាញ​អនុវត្ត​ច្បាប់​ធូររលុង

សកម្មជន​បរិស្ថានអះ​អាង​ថា បទ​ល្មើស​ព្រៃឈើក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​តំបន់​អភិរក្សជួយភ្នំក្រវាញ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង នៅ​តែបន្តកើត​មាន​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​មន្ត្រី​ជំនាញ​​ធូររ​លុង​ក្នុងការអនុវត្តច្បាប់។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បង្ហាញអន្ទាក់សត្វព្រៃ អំឡុងពេល​សន្និសីទ​សារព័ត៌មានឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ២០២២។

មន្ត្រី​និង​សង្គមស៊ីវិល​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​យុទ្ធនាការ​អន្ទាក់សូន្យ​ក្នុង​តំបន់ការពារ

មន្ត្រីរដ្ឋាភិបាល និង​សង្គមស៊ីវិល អំពាវនាវ​ដល់ប្រជាពលរដ្ឋ ជាពិសេស​សហគមន៍មូលដ្ឋាន ចូលរួមឱ្យកាន់តែសកម្ម​បន្ថែមទៀត ដើម្បី​បញ្ឈប់​ការ​ដាក់​អន្ទាក់​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់ការ​ពារ​ធម្មជាតិ​។

អាជ្ញាធរមូលដ្ឋានចម្រុះបានចុះស្រាវជ្រាវរុករកឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប (ឆក់ត្រជាក់-ក្ដៅ) ឈិបយន្ត ជាដើម ដែលជនសង្ស័យយកទៅប្លុងចោល នៅចំណុចភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

រដ្ឋាភិបាល​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​ដាក់​ចេញ​វិធានការ​ចាំបាច់​បន្ថែម ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ

រដ្ឋាភិបាលបាននិង​កំពុងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងដាក់ចេញនូវវិធានការចាំបាច់​​​មួយចំនួន ដើម្បីពង្រឹងការ​ទប់ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិ​ ក្នុងវិស័យព្រៃឈើ និងជលផល ខណៈបទល្មើសនេះនៅតែបន្តកើត​មាន។

អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិដូចការប្ដេជ្ញាចិត្តរបស់ខ្លួន

ក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍មូលដ្ឋានជាង ២០ស្ថាប័ន ​ស្នើទៅក្រសួងបរិស្ថាននិងក្រសួងកសិកម្ម ដោះស្រាយបញ្ហាចំនួន ៤ចំណុចពាក់ព័ន្ធការទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពដូចការប្ដេជ្ញាចិត្តរបស់ខ្លួន។

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

យុវជន​​បរិស្ថាន​ថា​បទ​ល្មើស​ព្រៃឈើ​នៅ​តែ​​​កើត​មាន​ ​ខណៈ​សេរីភាព​សហគមន៍​ត្រូវ​បាន​រឹតត្បិត

ក្រុមយុវជនការពារធនធានធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានមួយចំនួននៅតែបន្តយាយី និងធ្វើទុក្ខបុកម្នេញលើយុវជនស្រលាញ់បរិស្ថាន ព្រមទាំងប្រជាសហគមន៍ មិនឱ្យពួកគេមានសេរីភាពពេញលេញដើម្បីចុះការពារព្រៃឈើនោះទេ ដែលជាផ្នែកមួយធ្វើឱ្យបទល្មើសធនធានធម្មជាតិមួយនេះបន្តកើតមាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ