អត្ថបទ​ទស្សនៈ​៖ ការវិនិច្ឆយមេដឹកនាំល្អតាមរយៈចេតនា មធ្យោបាយ និងលទ្ធផល

ដោយសង្កេតឃើញជាទូទៅ​ គេនាំគ្នាវិនិច្ឆយគុណសម្បត្តិនិងគុណវិបត្តិរបស់មេដឹកនាំនយោបាយដោយផ្អែកលើ “ក្រមសីលធម៌” ដោយមនុស្សមួយក្រុម​ ឬក៏ “ប្រសិទ្ធភាព”​ ដោយមនុស្សមួយក្រុមទៀត។​ យោងតាមទ្រឹស្តីមគ្គទេសក៍នយោបាយ (political leadership theory) គេទទួលយកការច្របាច់បញ្ចូលនៃន័យទាំងពីរ ​(“ក្រមសីលធម៌” និង ​”ប្រសិទ្ធភាព”​) ដើម្បីវិនិច្ឆយមេដឹកនាំល្អ។

វិភាគ៖​ តើ​ស្នាម​របួស​កម្ពុជា​បង្ក​ឡើង​ពី​បញ្ហា​សញ្ជាតិ​ច្រើន​ឬ​យ៉ាងណា?

សង្គ្រាមពាក្យសម្ដីបានផ្ទុះឡើងជាថ្មីទៀត​នៅដើមខែតុលានេះ រវាងមេដឹកនាំបក្សកាន់អំណាច និង​​មេដឹកនាំអតីត​​បក្សប្រឆាំង លោក សម រង្ស៊ី ពាក់ព័ន្ធទៅនឹងសារព័ត៌មានអន្តរជាតិមួយចុះផ្សាយថា លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បានទិញសញ្ជាតិបរទេស។

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn)

អ្នក​រាយការណ៍​ពិសេសUNថ្មី ស្នើ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ចប់​ការ​ក្ដោបក្ដាប់​អំណាច​ផ្ដាច់មុខ

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ដែលទើបផ្លាស់មកថ្មីនៅខែមីនា បានចេញសេចក្ដីប្រកាស​ព័ត៌មានមួយនៅថ្ងៃទី៦ ខែតុលា ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់ការកាន់កាប់អំណាចផ្ដាច់មុខ និងស្ដារសិទ្ធិនយោបាយសម្រាប់សមាជិកបក្សប្រ​ឆាំង និ​ងជំរុញកា​រផ្សះផ្សាគ្នាឡើងវិញ។

ហ៊ុន សែន និង​លោក សម រង្ស៊ី

មន្ត្រី​រដ្ឋា​ភិបាល​ថា​សារ​លោក​ សម​ រង្ស៊ី​ គ្មាន​ឥទ្ធិពល​អូស​ទាញ​ពលរដ្ឋ​ឱ្យ​ប្រឆាំង​រដ្ឋា​ភិបាល​

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា សាររបស់លោក សម រង្ស៊ី ប្រធាន​អតីតគណ​បក្សសង្គ្រោះជាតិ គ្មានឥទ្ធិពល​អូសទាញដល់ប្រជាពលរដ្ឋឱ្យប្រឆាំងនឹងរដ្ឋាភិបាលឡើយ។

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោក ហ៊ុន សែន៖​ កម្ពុជា​នឹង​កំណត់​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​បញ្ញតិ្ត​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង​ច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិ​ខ្មែរ​តែ​មួយ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសមកលើអធិបតេយ្យកម្ពុជា។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ស ខេង)

លោក​ ស ខេង ថា​ជម្លោះ​ដី​ធ្លី​នឹង​ប៉ះពាល់​សន្លឹក​ឆ្នោត​ បើ​មិន​ប្រមូល​មក​ដោះស្រាយ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកំពុងគ្រប់គ្រងអំ​ណា​​​ច លោក​ ស ខេង បានក្រើនរំឭកមន្ត្រីថា បញ្ហា​ជម្លោះដីធ្លីនឹងជះឥទ្ធិពលដល់ការបាត់បង់​សន្លឹក​ឆ្នោតនៅ​ពេ​​​​លខាង​មុខ បើមិន​ព្យាយាមដោះ​ស្រាយ​ដោយ​តម្លា​ភាព​ទេ​នោះ។

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។

រដ្ឋសភា​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា​ H.R 4686

រដ្ឋសភាសហរដ្ឋអាមេរិកនៅថ្ងៃនេះ (ម៉ោងនៅកម្ពុជា) បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» (Cambodia Democracy Act 2021) ឬច្បាប់ H.R 4686 ដែលជាច្បាប់សំដៅដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។

លោក កឹម សុខា និងលោក ហ៊ុន សែន។

លោក ហ៊ុន​ សែន​​ និង​លោក ​កឹម​ សុខា​ រម្លឹក​ខួប​​​និង​អំពាវនាវ​ឱ្យ​​​រួមគ្នា​គោរព​​​រដ្ឋ​ធម្មនុញ្ញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បាន​អបអរខួបនៃការ​ដាក់ឱ្យ​ប្រើប្រាស់​រដ្ឋធម្ម​នុញ្ញ ខណៈ​​ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអំពាវនាវឱ្យ​រួម​គ្នា ការ​ពារ គោរព និងអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាតាមស្មារតីដើម ដែលមានកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុងប៉ារីសធ្វើជាមូលដ្ឋាន។

អត្ថបទ​ទស្សនៈ​៖​ យុទ្ធសាស្ត្រ​នៃ​ការ​រក្សា​អំណាច​របស់​មេដឹក​នាំ​នយោបាយ

អត្ថបទនេះនឹងបកស្រាយអំពីយុទ្ធសាស្ត្រនយោបាយអំណាច ដែលអ្នកនយោបាយតែងប្រើប្រាស់ដើម្បីក្តោបនិងរក្សាអំណាចក្នុងល្បែងនយោបាយ​សម័យទំនើប ដោយលើកយកទិដ្ឋភាពទ្រឹស្តីនយោបាយ (political theory), មគ្គុទ្ទេសក៍នយោបាយ (political leadership) និងទ្រឹស្តីអំណាច មកឆ្លុះបញ្ចាំង។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោក​ ហ៊ុន សែន​ ស្នើ​ឱ្យ​តុលាការ​​បញ្ឈប់​ដីកា​ចាប់​ខ្លួន​​លោក​បណ្ឌិត​ សេង សារី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់​តុលាការ​ពិចារណា​​ទម្លាក់ចោលការចោទប្រកាន់​ទៅលើអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ដោយថា ការ​អត្ថាធិប្បាយ​បែប​​វិភាគ​របស់​បណ្ឌិត​រូបនេះជាការវិភាគ​បែបសេណារីយ៉ូ មិនមែនគាំទ្រគំនិត​បង្កើតរដ្ឋាភិបាល​បង្រួប​​បង្រួម​ជាតិដែលផ្តួចផ្តើមដោយអតីតមេដឹកនាំបក្សប្រឆាំងនោះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ