ប៉ូលិស​ចិន​រក្សាសន្តិសុខដល់​រថយន្ត​ដឹក​សារធាតុ​វិទ្យុសកម្ម​ដែល​គេ​សង្ស័យ​ថាជាធាតុផ្សំបង្កើត​នុយក្លេអ៊ែរ​ ទៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Haiyang ក្នុង​ទីក្រុង Haiyang ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។

អាមេរិក​ព្រមាន​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ចិន

ក្រសួងការពារជាតិអាមេរិកបានជូនដំណឹងអំពីគ្រោះថ្នាក់នៃកម្មវិធីនុយក្លេអ៊ែរនៅក្នុងប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង និងបានចេញរបាយការណ៍ព្រមានអំពីកម្មវិធីនុយក្លេអ៊ែររបស់ចិន។

មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ត្រូវបានបាញ់បង្ហោះ នៅក្នុងរូបថតដែលចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA)។

កូរ៉េខាងត្បូងព្រមានឆ្លើយតបចំពោះការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលមិនធ្លាប់មានពីមុនមក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានព្រមានឆ្លើយតបរួមគ្នាដែលមិនធ្លាប់មានពីមុនមក ជាមួយសម្ពន្ធមិត្ត ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ ហើយបានជំរុញឱ្យប្រទេសចិនជួយរារាំងកូរ៉េខាងជើងពីការបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលដែលត្រូវបានហាមឃាត់។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

មេដឹកនាំ​កូរ៉េខាងជើង​ថា​នឹង​ពង្រឹង​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ឱ្យ​ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក

មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនឹងពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យខ្លាំងជាងគេនៅលើពិភពលោក ខណៈលោកបានស្ងើចសរសើរមន្ត្រីយោធារាប់សិបនាក់ដែលបានចូលរួមក្នុងការបាញ់ម៉ីស៊ីលផ្លោងនាពេលថ្មីៗនេះ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

កូរ៉េខាងជើង​ថា​នឹង​ឆ្លើយតប​ដោយ​កម្លាំង​យោធា​ចំពោះ​អាមេរិក និង​សម្ពន្ធមិត្ត

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​​ព្រមាន«ឆ្លើយ​តប​ដោយ​កម្លាំង​យោធា» ចំពោះ​កិ​ច្ច​ខិត​ខំ​ប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខនៅក្នុងតំបន់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹង​ទទួលលទ្ធផលអាក្រក់។

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក។

លោក បៃឌិន ថា​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​លោក ពូទីន គឺ​ជា​ហានិភ័យ​ធំ​បំផុត​ចាប់​តាំង​ពី​វិបត្តិ​មីស៊ីល​គុយបា

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បាននិយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាការគំរាមកំហែងដ៏ធំបំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបា ខណៈមេដឹកនាំយោធារបស់រុស្ស៊ីបានប្រឈមមុខនឹងប្រតិកម្មផ្នែកការទូតជាសាធារណៈយ៉ាងខ្លាំងក្លា ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

ប្រមុខ អ.ស.ប អំពាវនាវ​​ឱ្យ​​បង្កើត​​តំបន់​​គ្មាន​យោធា​ជាបន្ទាន់​ នៅទីតាំង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយក្រែន

រុស្ស៊ី និងអ៊ុយក្រែន បានចោទ​ប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោង​ដាក់រោងចក្រ​ថាមពលនុយក្លេអ៊ែរដ៏ធំបំផុត​នៅអឺរ៉ុប ដោយ​ធ្វើឱ្យ​មាន​ការភ័យខ្លាច​ចំពោះគ្រោះមហន្តរាយ ខណៈ​ដែល​ប្រមុខអង្គការសហប្រជាជាតិ​បាននិយាយថា គួរតែ​បង្កើត​តំបន់គ្មានយោធា ហើយ អ៊ុយក្រែន ទាមទារ​ឱ្យកងទ័ពរុស្ស៊ី ដកថយ​ពីរោងចក្រ​ថាមពេលនុយក្លេអ៊ែរនោះ។

រោងចក្រនុយក្លេអ៊ែរកំពុងតែត្រូវបានកងកម្លាំងរុស្ស៊ីធ្វើការវាយប្រហារ។

អ៊ុយក្រែន​ថា​កងកម្លាំង​រុស្ស៊ី​យក​បាន​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំមួយ​របស់ខ្លួន

កងកម្លាំងយោធារុស្ស៊ី បានចូលកាន់កាប់រោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរ​ដ៏ធំបំផុត​របស់អឺរ៉ុបនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ នេះបើតាមរដ្ឋបាលរដ្ឋក្នុងតំបន់ដែល​បានឱ្យដឹងនៅថ្ងៃសុក្រនេះ។

ជំនួប​កំពូល​លោក ត្រាំ និង​លោក គីម ឡោម​ព័ទ្ធ​ទៅ​ដោយទិដ្ឋភាព​ប្លែក​ៗ​ជាច្រើន

ទីបំផុត​ទៅ​ មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ជួប​ជជែក​ទល់​មុខ​គ្នា​ជាលើក​ដំបូង​ដូច​ការ​គ្រោង​ទុក​មែន ដែល​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ​កំពុង​កើត​ឡើង​នៅ​សណ្ឋាគារ​មួយ ស្ថិត​នៅ​តំបន់​សេនតូសា ប្រទេសសិង្ហបុរី នៅ​ម៉ោង ៩:០៥​នាទី​ព្រឹក​ថ្ងៃ​នេះ។

លោក ត្រាំ និង​លោក គីម ចាប់​ផ្ដើម​ជួប​គ្នា​ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នៅ​សិង្ហបុរី

ដូច​ការ​គ្រោង​ទុក​មែន ទីបំផុត​ទៅ​មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ចាប់​ដៃ​គ្នា និង​ជួប​ជជែក​ទល់​មុខ​គ្នា​ជា​លើក​ដំបូង​របស់ពួកគេ​នៅ​ប្រទេស​សិង្ហបុរី នៅ​ព្រឹក​ថ្ងៃ​នេះ។

វិភាគ៖ តើ គីម ជុងអ៊ុន នឹងបោះបង់អាវុធនុយក្លេអ៊ែរដែរឬទេ?

ជំនួបជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកំពូលអាមេរិក​ ដូណាល់ ត្រាំ និង​ បុរសខ្លាំងកូរ៉េខាងជើង គីម ជុងអ៊ុន នឹង​កើតមាននៅ​ប្រទេសសឹង្ហបុរីនៅថ្ងៃស្អែកនេះ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ