ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​និង​រថយន្ត​ដឹកនាំ​អ្នកដំណើរ​កុំ​ដំឡើង​ថ្លៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់​ម្ចាស់ក្រុមហ៊ុន និង​ម្ចាស់រយថយន្តដឹកជញ្ជូនអ្នកដំណើរឯកជនទាំងអស់ រក្សាតម្លៃដឹកជញ្ជូននៅដដែលក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខណៈរដ្ឋាភិបាលបានបញ្ចេញរថយន្តក្រុង១៧៥គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋនៅរាជធានីភ្នំពេញ និង​​ទៅតាមបណ្តាខេត្តនានា​ដោយឥតគិតថ្លៃ។

សកម្មភាពអាជីវករលក់ដូរ និងពលរដ្ឋមកទិញទំនិញនៅផ្សារបឹងកេងកង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

អាជីវករនិងពលរដ្ឋអះអាងថា តម្លៃទំនិញឡើងថ្លៃជាងមុនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋមួយចំនួន​លើកឡើង​ថា ​អំឡុង​​​បុណ្យ​ភ្ជុំបិណ្ឌ​​​ដោយ​ចាប់ផ្ដើម​តាំង​ពីថ្ងៃទី​១១ ខែ​កញ្ញា​មក តម្លៃ​​ទំនិញ​នៅលើទីផ្សារមាន​​​ការហក់​​​ឡើងថ្លៃ​​​ជាង​​មុន​ ដែលករណីនេះ ទាំងពលរដ្ឋ និង​​​សង្គមស៊ីវិល ជំរុញ​ដល់​រដ្ឋាភិបាល​គួរ​មាន​​​​វិធាន​ការ​​ទប់ស្កាត់បញ្ហានេះ ដើម្បី​ជួយសម្រួលដល់​ជីវភាព​របស់​​ប្រជាពលរដ្ឋ ជាពិសេស​​អ្នក​ដែល​​មានប្រាក់​ចំណូលទាប ​ដូចជា ​កម្មកររោងចក្រ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម​។

លោក កឹម សុខា ផ្ញើសារ​ឱ្យ​ខ្មែរ​ឈប់​ចងពៀរ​គ្នា ខណៈ​វិបត្តិ​នយោបាយ​នៅ​តានតឹង

​​លោក ​កឹម​ សុ​ខា​ ប្រធា​នគ​ណប​ក្សស​ង្គ្រោះ​ជាតិ​​​ដែ​ល​តុលាកា​រ​រំលាយ ​បាន​យក​ពិធី​​កា​ន់​បិ​ណ្ឌប្រពៃណីជាតិ​​ ផ្ញើ​​​សារ​​ឱ្យខ្មែរ​មា​ន «ចិ​ត្តធ​ម៌ ​ធ្វើអំពើ​ល្អ និង​ឈ​ប់ចងពៀ​រគ្នា» ខ​ណៈតុ​លាការនៅបន្តបិទសិទ្ធិ​ធ្វើ​​​ន​យោបាយ​រ​បស់​​​​​លោក​​ជា​​​ង​​​៥ឆ្នាំ តា​មបណ្ដឹង​គ​ណ​​​បក្ស​​កា​ន់អំ​ណា​ច ​ដែ​លគេ​មើល​ឃើញថាជាប​ទ​​ចោទ​​ន​យោបាយ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជា​ទៅ​អាជ្ញាធរ​បង្កើន​កិច្ច​ការ​ពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នាឱកាស​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខណៈពិធិបណ្យនេះ បានចាប់ផ្តើមពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ចុងខែដដែលនេះ។

គ្មាន​ការ​លើកថ្ងៃ​ឈប់សម្រាក​សម្រាប់​និយោជិត​នា​ឱកាស​បុណ្យភ្ជុំបិណ្ឌ បើ​ទោះបី​ចំ​ថ្ងៃ​ចុងសប្ដាហ៍​ក្ដី

ការឈប់សម្រាករបស់កម្មករ-និយោជិតនាឱកាសភ្ជុំបិណ្ឌនេះ ពុំមានការលើកថ្ងៃ​ឡើយ បើទោះចំថ្ងៃចុងសប្ដាហ៍ សៅរ៍-អាទិត្យ ក្ដី ខណៈរោងចក្រ សហគ្រាសណាដែលមិនអាចឱ្យបុគ្គលិកឈប់ព្រមគ្នាក្នុងពេលតែមួយបាន អាចបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់វេនគ្នា និងមានសិទ្ធិទទួល​ប្រាក់បំណាច់បន្ថែម។

ពលរដ្ឋមកពីបណ្ដាខេត្តផ្សេងៗនាំគ្នាំមកកម្សាន្តនៅតំបន់ទេសចរណ៍ខេត្តកែប នាឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

រយៈពេល​ពីរ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ភ្ញៀវ​ទេសចរ​ជិត​កន្លះ​លាន​នាក់​ចេញ​ដើរ​លេង​កម្សាន្ត

ក្រសួងទេសចរណ៍បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណជិតកន្លះលាននាក់ (៤២ម៉ឺននាក់) ក្នុងនោះ ខេត្តកំពតជាគោលដៅទេសចរណ៍សំខាន់ជាងគេ។

ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១

ក្រសួង​ប្រាប់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បន្ត​អនុវត្ត​វិធាន​សុខា​ភិបាល​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ក្នុង​និង​ក្រោយ​ពេល​បុណ្យភ្ជុំ

ក្រសួងសាធារណការ​ និងដឹកជញ្ជូន ណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូននិងអ្នកដំណើរទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ-១៩ ក្នុងអំឡុងពេលនិងក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ ខណៈជំងឺនេះឆ្លងក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» ​មិនទាន់បិទបញ្ចប់នៅឡើយ។

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

សង្គម​ស៊ីវិល​ស្នើ​ដោះលែង​សកម្មជន​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​នា​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

អង្គការសង្គមស៊ីវិលស្នើដោះលែងសកម្មជនបរិស្ថាននិងអ្នកការពារសិទិ្ធមនុស្សឱ្យមានសេរីភាពវិញ ខណៈពួកគេកំពុង​ជាប់ពន្ធនាគារក្នុងស្ថានភាពចង្អៀតណែន​។

នៅវេលាម៉ោង​ ០០:៣០នាទី​ រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១​ ​កម្លាំងនគរបាលក្រុងក្រចេះ​ និងមន្ត្រីពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង​ (យីហោ​ អាហារដ្ឋាន និងខេ.ធី.វី​ ពេញចិត្ត)​ ដែលបើកដំណើរការអាជីវកម្មល្មើសវិធានរដ្ឋបាល​ ស្ថិតក្នុងភូមិក្រគរ​ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ)

សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​២០​នាក់​នៅ​ខារ៉ា​អូខេ​មួយ​ក្នុង​ខេត្ត​ក្រចេះ​ ករណី​ល្មើស​បម្រាម​រដ្ឋា​ភិបាល

សមត្ថកិច្ចខេត្តក្រចេះ ​បង្រ្កាប​ទីតាំង​​ខារ៉ា​អូខេ​មួយកន្លែង​នៅក្នុង​ខេត្ត​នេះ ដោយ​​បានឃាត់​ខ្លួន​​មនុស្ស​ប្រុស​​ស្រី​​ចំនួន​២០​​នាក់​ កាលពីយប់​រំលងអធ្រាត្រ​​ឈានចូល​ថ្ងៃទី​៣ ​ខែតុលា ឆ្នាំ​២០២១​ ខណៈម្ចាស់ហាង​បញ្ជូនទៅតុលាការ​ចាត់វិធាន​ការ​ច្បាប់។​

រដ្ឋា​ភិបាល​ចេញ​វិធាន​ទប់​ស្កាត់​រលក​ចម្លង​ជំងឺ​កូវីដ-១៩​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញវិធានទប់ស្កាត់​រលកចម្លង​ជំងឺ​កូវីដ-១៩ ក្នុ​​ងពិ​ធីបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ឆ្នាំនេះ ខណៈកម្ពុជា​​មិន​​​ទាន់​អាចកា​ត់​ផ្តា​ច់ខ្សែចម្លងក្នុងសហគមន៍បាននៅឡើយក្នុងរយៈពេល​ជាង៨ខែមកនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ