មន្ត្រីគណបក្សភ្លើងទៀនប្រចាំសង្កាត់ប៉ៃលិន ខេត្តប៉ៃលិន រួមនឹងអ្នកគាំទ្របក្សមួយចំនួនផ្សេងទៀត ចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

គណបក្សភ្លើងទៀន​ខេត្តប៉ៃលិន​រង​បណ្ដឹង​៤ករណី​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

អនុប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន បញ្ជាក់ថា ការប្ដឹងប្រឆាំងអំពីសារនយោបាយក្នុងពេលឃោសនារកសំឡេងឆ្នោតពី​​សំ​​​ណាក់​​​​គណ​​បក្ស​​ប្រ​​ជាជន​​កម្ពុជា គឺជាផ្នែកមួយមានចេតនារើសអើង និងជារូបភាពធ្វើទុក្ខបុកម្នេញ​​ខាង​​នយោបាយ បើទោះជាសារនយោបាយរបស់ខ្លួនបានអនុលោមតាមគោលការណ៍និងនីតិវិធី​​ដែល​មានកំណត់ដោយច្បាប់ស្ដីពីការបោះឆ្នោតយ៉ាងណាក្ដី។

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​១ថ្ងៃមុន​និង​១ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត

រដ្ឋាភិបាលអនុញ្ញាតឱ្យ​កម្មករនិយោជិតឈប់សម្រាក១ថ្ងៃមុនថ្ងៃបោះឆ្នោត​ និង​១​ថ្ងៃ​ក្រោយ​​​ថ្ងៃ​បោះឆ្នោត ដើម្បី​ឱ្យពួកគាត់អាច​​​ទៅ​បោះឆ្នោត​​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ក្រុមអឺរ៉ុបដែលរួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតបារាំង លោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក លោក Martin Vávra ភារធារីស្តីទីនៃប្រទេសហុងគ្រី លោក István Bakos និងប្រធានស្ថានទូតនៃការិយាល័យស៊ុយអែត លោកស្រី Camilla Ottoson បានជួបប្រជុំជាមួយលោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិក គ.ជ.ប ឯទៀត ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

សហភាព​អឺរ៉ុប​បន្ត​មិនដាក់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ឆ្នាំ២០២២

សហភាពអឺរ៉ុបដែលផ្ដាច់ជំនួយពី គ.ជ.ប និងប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា បានបន្តប្រកាសមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះទេ។

នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។

អឺរ៉ុប​បន្ត​ជំរុញ​ការ​លើកកម្ពស់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ក្នុង​យុទ្ធសាស្រ្ត​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​រយៈពេល​៧ឆ្នាំ​ខាងមុខ

សហភាពអឺរ៉ុបបន្តប្ដេជ្ញាជំរុញការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការប្ដេជ្ញានេះត្រូវបានបង្ហាញឡើងនៅក្នុងយុទ្ធសាស្រ្តរួមសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាក្នុងរយៈពេល៧ឆ្នាំ ដោយចាប់អនុវត្តពីឆ្នាំ២០២១ ដល់២០២៧។

ក្រុមការងារគណបក្សភ្លើងទៀនលើកផ្លាកគណបក្សនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀន​មាន​គម្រោង​ហែក្បួនធំ​នៅ​ភ្នំពេញ​នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង

គណបក្សភ្លើងទៀន គ្រោង​​ហែក្បួនឃោស​នា​បោះ​ឆ្នោត​ក្នុងទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ នៅ​ថ្ងៃសៅរ៍ ទី​២១ ខែ​ឧសភា ដែល​​ជាថ្ងៃ​ដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

គណបក្ស​នយោបាយ​ធំៗ​ត្រៀម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​ចាប់ផ្ដើម​នា​ចុង​សប្ដាហ៍​នេះ

គណបក្សនយោបាយ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ត្រៀម​ខ្លួន​បើក​យុទ្ធនាការឃោសនាបោះឆ្នោត​ឃុំសង្កាត់អាណត្តិទី៥ ដែលនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍​ចុង​សប្ដាហ៍នេះ ខណៈ​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀតនឹងបើកធ្វើនៅថ្ងៃបន្តបន្ទាប់នៅតាមមូលដ្ឋានរៀងៗខ្លួន។

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងអំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប អំពាវនាវ​ដល់​បក្ស​នយោបាយ​គោរព​បទប្បញត្តិ​និង​គោលកាណ៍​ច្បាប់​អំឡុង​ពេល​ឃោសនា​បោះឆ្នោត

គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវ​ដល់គណបក្សនយោបាយ បេក្ខ​ជន និងអ្នកគាំទ្រ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវគោរព​តាមវិធាន​ បទប្បញ្ញត្តិ និងគោលការណ៍​ដែលមានចែងក្នុងច្បាប់ស្ដីពីការ​បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យ​ការ​ឃោ​សនា​បោះឆ្នោត​របស់គណបក្សនយោបាយ​ប្រព្រឹត្តទៅដោយសន្តិវិធី សុវត្ថិភាព និងអហិង្សា។

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងអំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប ដាក់​ចេញ​គោលការណ៍​សម្រាប់​គណបក្ស​នយោបាយ​អនុវត្ត​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

ការប្រកាសជំហរគាំទ្រ​នៅពេលនេះពីសំណាក់តំណាងគណបក្សនយោបាយក្រៅរដ្ឋាភិបាល ធ្វើ​​​ឡើង​​​នៅ​​​បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវគោលការណ៍មួយចំនួន ដើម្បីធា​​នា​ដល់ដំណើរការឃោសនាស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗក្នុងពេល​​​ដ៏​ខ្លី​​ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងតម្លាភាព។

អ្នកនាំពាក្យ គ.ជ.ប លោក ពង្ស ពុទ្ធា (កណ្ដាល) ថ្លែងក្នុងពិធីផ្សព្វផ្សាយអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប អំពាវនាវ​ដល់​ពលរដ្ឋ​ត្រៀម​ខ្លួន​និង​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះ​​ក្នុង​​បញ្ជីបោះឆ្នោត​ទាំងអស់ត្រៀមខ្លួននិងឯកសារ​ពាក់ព័ន្ធ ដើម្បីចូលរួម​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាខាងមុខ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ